no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមការងាររថយន្តអគ្គិសនីរបស់ Apple អាចនឹងរៀបចំឡើងវិញនៅក្នុងពេលឆាប់ៗ ដើម្បីបញ្ចប់គម្រោងការនេះនៅត្រឹមឆ្នាំ 2025

ក្រុមការងាររបស់ក្រុមហ៊ុន Apple ដែលធ្វើការនៅលើរថយន្តអគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុននេះត្រូវបានរំលាយជាបណ្តោះអាសន្ន ប៉ុន្តែក្រុមនេះ ត្រូវតែរៀបចំឡើងវិញនៅក្នុងរយៈពេល 3 ខែទៅ 6 ខែទៀត ដើម្បីអាចបំពេញនូវគោលដៅក្នុងការចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅក្នុងឆ្នាំ 2025 នេះ នេះបើតាមការវិភាគរបស់លោក Ming-Chi Kuo ដែលបង្ហោះនៅថ្ងៃអង្គារនេះ។ គម្រោងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ ក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើនចាប់តាំងពីការចាប់ផ្តើមនៅក្នុងឆ្នាំ 2014។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា នៅក្នុងខែវិច្ឆិកាឆ្នាំ 2021 កន្លងទៅ លោក Mark Gurman របស់ Bloomberg បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែពន្លឿនទៅលើការងាររថយន្តអគ្គិសនីនេះជាមួយនឹងគោលដៅនៃសមត្ថភាពដែលអាចបើកបរដោយខ្លួនឯងបាន។ គាត់បានអះអាងថា ក្រុមហ៊ុន Apple មានគោលដៅក្នុងការបង្ហាញនូវរថយន្តអគ្គិសនីនេះនៅឆ្នាំ 2025 នេះ ប៉ុន្តែដោយសារតែបញ្ហាប្រឈមនៃការអភិវឌ្ឍរថយន្តនេះ ក្រុមហ៊ុននេះ ក៏មានការពន្យារពេលផងដែរ។

សូមជំរាបផងដែរថា លោក Kevin Lynch ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Apple ក៏ត្រូវបានតែងតាំងឡើងវិញជាប្រធាននៃគម្រោង Apple Car កាលពីខែកញ្ញាឆ្នាំ 2021 កន្លងទៅនេះផងដែរ ហើយក្នុងនោះ ក៏មានការរាយការណ៍ថា លោក John Giannandrea ក៏កំពុងតែត្រួតពិនិត្យនៅក្នុងការអភិវឌ្ឍសម្រាប់ឆ្នាំ 2021 នេះ ដែលមានការបង្ហាញថា គ្រោងការនេះ អាចនឹងមានការផ្លាស់ប្តូរដោយសារតែភាពជាអ្នកដឹកនាំ។ ក្រុមហ៊ុន Foxconn និង Luxshare នឹងអាចក្លាយជាបេក្ខជនក្នុងការផលិតទៅលើរថយន្ត Apple Car នេះ បើតាមការបញ្ជាក់របស់ DigiTimes Asia៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម