no-alternative title
no-alternative title

ក្រុមហ៊ុន Tesla គ្រោងនឹងធ្វើការផលិតរថយន្តអគ្គីសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ 2022 ខាងមុខនេះ

Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក ហើយក្រុមហ៊ុននេះ ក៏កំពុងត្រូវបានគេរំពឹងទុកនឹងមានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារឥណ្ឌាផងដែរ បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គមួយចំនួននៅក្នុងការតស៊ូមតិជាមួយនឹងរដ្ឋាភិបាលប្រទេសនេះ។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិកនេះ បាននិងកំពុងវិវត្តទៅមុខយ៉ាងខ្លាំងនៅក្នុងការវិនិយោគបន្ទាប់ពីមានការប្តឹងឧទ្ធរណ៍រដ្ឋាភិបាលឥណ្ឌា ទាក់ទងជាមួយការកាត់បន្ថយពន្ធនាំចូលលើរថយន្ត EV មកកាន់ទីផ្សារមួយនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ថ្មីមួយដែលចេញមកពីការស្រាវជ្រាវ Counterpoint បានបង្ហាញថា ក្រុមហ៊ុន Tesla មានបំណងលូកចូលកាន់តែជ្រៅជាងមុនប្រទេសឥណ្ឌា តាមរយៈនៃការប្រកាសថា ខ្លួននឹងធ្វើការផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌានៅដើមឆ្នាំក្រោយនេះហើយ។ សូមជំរាបថា កាលពីដើមឆ្នាំកន្លងទៅនេះ រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌាលោក Nitin Gadkari បាននិយាយថា ឥណ្ឌា បានត្រៀមខ្លួនផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនធំមួយនេះ ដែលមានបំណងវិនិយោគ ដើម្បីធានាថា ថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុន Tesla នឹងទាបជាងនៅប្រទេសចិន ប្រសិនបើក្រុមហ៊ុនផលិតរថយន្តប្តេជ្ញាផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។

លោកបនន្តថា ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះនៅឥណ្ឌា រដ្ឋាភិបាល បាននឹងកំពុងពិចារណាកាត់បន្ថយពន្ធនាំចូល។ សម្រាប់រថយន្តអគ្គិសនីដែលមានតម្លៃក្រោម 4 ម៉ឺនដុល្លារអត្រាពន្ធអាចត្រូវបានកាត់បន្ថយមកត្រឹម 40 ភាគរយបើប្រៀបធៀបទៅនឹង 60 ភាគរយនាពេលបច្ចុប្បន្ន។ សម្រាប់រថយន្តដែលមានតម្លៃជាង 4 ម៉ឺនដុល្លារអត្រានេះអាចត្រូវបានកាត់បន្ថយពី 100 ភាគរយមកនៅត្រឹម 60 ភាគរយ។  

គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌា គឺជាទីផ្សាររថយន្តធំជាងគេទី 5 ជាមួយនឹងការលក់រថយន្តប្រចាំឆ្នាំប្រហែល 3 លានគ្រឿង ប៉ុន្តែកាលពីឆ្នាំមុនរថយន្ត EV គឺលក់បានតែចំនួនតែ 5000 គ្រឿងប៉ុណ្ណោះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពសាកថ្ម និង ថ្លៃដើមខ្ពស់នៃយានយន្តអគ្គិសនី។ ដូចគ្នានេះផងដែរ ឥណ្ឌាមិនមានគោលនយោបាយ EV ទូលំទូលាយដូចប្រទេសចិនដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនោះទេ។ ក្រុមហ៊ុន Tesla ត្រូវបានគេរំពឹងថា នឹងចូលទៅក្នុងទីផ្សាររថយន្តឥណ្ឌា ដោយការនាំចូលយានយន្តដំបូង ជាជាងផលិតនៅក្នុងស្រុក។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនមានរោងចក្រផលិតយ៉ាងសកម្មនៅរដ្ឋកាលីហ្វ័រញ៉ារដ្ឋណេវ៉ាដាញូវយ៉ក និងសៀងហៃ ដោយមានរោងចក្រចំនួន 3 បន្ថែមទៀតដើម្បីចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន