no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Arcfox Alpha S ដែលបំពាក់នូវប្រព័ន្ធ HarmonyOS នឹងចាប់ផ្តើមនាំចេញនៅក្នុងត្រីមាសទី 4 នេះជាមួយ តម្លៃខ្ទង់ 66,000 ដុល្លារ

កាលពីដើមឆ្នាំកន្លងទៅនេះ គឺមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវរថយន្តអគ្គិសនី Arcfox Alpha S ដែលជាការសហការជាមួយនឹងក្រុមហ៊ុន BAIC និងបំពាក់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS។ នៅពេលនេះ ក្រុមហ៊ុននេះបានប្រកាសជាផ្លូវការណ៍ថា ខ្លួននឹងចាប់ផ្តើមការផលិត និងដឹកជញ្ជូននូវរថយន្ត Arcfox Alpha S នេះនៅក្នុងត្រីមាសទី 4 នៅឆ្នាំនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ ក្រុមហ៊ុន Huawei គឺបាននិយាយថា ខ្លួនមិនមានគម្រោងក្នុងការផលិតរថយន្តទេនោះ ក្រុមហ៊ុននេះក៏ធ្វើការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ដើម្បីដាក់អោយដំណើរការទាំងផ្នែក Hardware និង software។ រថយន្ត Arcfox Alpha S នេះ គឺជាម៉ូដែលថ្មីមួយដ៏អស្ចារ្យដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលបំពាក់នូវមុខងារពិសេសៗជាច្រើន។ 

រថយន្ត Alpha S គឺជាលទ្ធផលនៃការវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើរថយន្តអគ្គិសនីនេះ។ បើទោះបីជារថយន្ត Arcfox នេះ គឺជាម៉ាកយីហោស្ថិតនៅក្រោមក្រុមហ៊ុន BAIC មុខងារពិសេសៗជាច្រើនរបស់រថយន្តអគ្គិសនីនេះ គឺមានដូចជាប្រព័ន្ធ “HI” systems របស់ក្រុមហ៊ុន Huawei ។

រថយន្តនេះអាចនឹងមានតម្លៃចន្លោះពី 388,900 Yuan និង 429,900 Yuna (60,000 ទៅ 66,000 ដុល្លារអាមេរិក) ហើយវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រើប្រាស់នូវបន្ទះឈីប Huawei HiSilicon Kirin processor ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន