no-alternative title
no-alternative title

ក្រុមហ៊ុន BMW បានសន្យាថា នឹងធ្វើអោយរថយន្ត Sedan នៅតែរស់រាននៅលើទីផ្សារ

យោងតាមព័ត៌មានថ្មី ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានសសេរថា លោក Domagoj Dukec ដែលជាប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុន BMW បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តនេះ នឹងមិនបង់បោះ ចោលនូវរថយន្ត sedan នោះទេខណៈពេលដែលអតិថិជនជាច្រើនពេលនេះចាប់ផ្តើមងាកទៅប្រើប្រាស់នៅលើរថយន្តប្រភេទ SUVs និង crossovers។ គួរបញ្ចាក់ផងដែរថា រថយន្តថ្មីរបស់ក្រុមហ៊ុននេះ ក៏បានទម្លាយនៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show 2023 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលសួរថា ហេតុអ្វីបានជាក្រុមហ៊ុន BMW នៅតែបន្តក្នុងការផលិតរថយន្ត sedans នោះ? គាត់បានឆ្លើយតបថា ហេតុអ្វីឈប់ផលិត? អ្នកអាចនិយាយថា ខ្ញុំគឺខុសពីអ្នក។ ប៉ុន្តែសម្រាប់រថយន្ត sedan នោះ គឺមិនមានអ្វីដែលពាក់ព័ន្ធទៅនឹងផ្នែកម៉ាស៊ីននោះទេ។ រថយន្ត sedan នេះ គឺផ្តោតទៅលើទម្រង់មួយដែលមានភាពងាយស្រួលសម្រាប់ផ្ទុកអ្នកដំណើរ។ ក្រុមហ៊ុន BMW នឹងបន្តក្នុងការប្រើប្រាស់នូវទម្រង់នៃការឌីស្សាញបែបនេះ។

លោក Dukec បាននិយាយថា “យើងមានការតភ្ជាប់ជាមួយនឹងអតីតកាល ក្រុមហ៊ុន BMW តែងតែធ្វើការផលិតទៅលើរថយន្ត three-box sedan ។ យើងចង់បង្ហាញនូវអតិថិជនជាច្រើនរបស់យើងថា ប្រសិនបើពិភពលោកនេះ នៅតែបន្តក្នុងការផ្លាស់ប្តូរ យើងនឹងសម្របខ្លួនតាម។ ប៉ុន្តែរឿងជាច្រើន នឹងតែងតែនៅតែមានភាពស៊ាំ។ យើងមិនចង់ធ្វើវានោះទេ ប៉ុន្តែយើងស្រឡាញ់វា។ រថយន្តជាច្រើនរបស់យើងគឺផ្តោតទៅ លើគុណភាព។ ម៉ាស៊ីនរបស់យើងប្រហែលជាអ្នកមិនចង់ផ្លាស់ប្តូរក្នុងពេល 3 ឆ្នាំនោះទេ ប៉ុន្តែយើងបានធ្វើការឌីស្សាញម៉ាស៊ីននេះ ជាមួយនឹងការប្រើប្រាស់ដល់ទៅ 10 ឆ្នាំ៕” 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

vivo V70 Elite នឹងក្លាយជាស្មាតហ្វូន V-Series ដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8-series។

ដោយ ប៉េងលីន
Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

Canon EOS R6 Mark III បំពាក់សិនស័រទំហំធំ 32.5MP អាចថតវីដេអូបាន 7K ដាក់សម្ពោធនៅកម្ពុជា ជាមួយតម្លៃ...

ដោយ ប៉េងលីន