no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda CX-70 ដែលប្រើ DNA Platform របស់ម៉ូដែល CX-90 2023 អាចនឹងបង្ហាញវត្តមាននៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ

ថ្ងៃនេះ ក្រុមហ៊ុនរថយន្តម៉ាក Mazda ទើបតែបានប្រកាសចេញរថយន្ត Crossover ម៉ូដែលថ្មី គឺ Mazda CX-90 ប៉ុន្តែ ម៉ូដែលនេះមិនមែនជាម៉ូដែលថ្មីតែមួយដែលក្រុមហ៊ុនបានប្រកាសនៅក្នុងឆ្នាំ 2023 នេះនោះទេ ពោលគឺ Mazda នឹងមានការដាក់បង្ហាញចេញម៉ូដែលថ្មីមួយទៀត គឺ Mazda CX-70 នៅចុងឆ្នាំនេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ មានគម្រោងក្នុងការពង្រីកដែនទីផ្សារនៃម៉ាករថយន្ត Crossover បន្ថែមទៀត។

ម៉ូដែល Mazda CX-70 គឺជាម៉ូដែលថ្មីមួយផ្សេងទៀតសម្រាប់ឆ្នាំ 2023 នេះ ដែលវាត្រូវបានរចនាតួរខ្លួនឡើងដោយឈរនៅលើ DNA Platform របស់ Mazda CX-90 2023 ផ្ទាល់តែម្តង។ ប៉ុន្តែ CX-70 មានតួរខ្លួនរាងតូចជាង CX-90 បន្តិច និងម៉ូដែលរថយន្ត Crossover ចុងក្រោយបំផុតរបស់ក្រុមហ៊ុនដែលមានបំពាក់កៅអីចំនួន 2 ជួរ។ ចំពោះម៉ូដែល Mazda CX-90 នឹងក្លាយជាម៉ូដែលដំបូងសម្រាប់ទីផ្សារអាមេរិកដែលជាប្រភេទរថយន្ត Hybrid ដោយមានការបំពាក់នៅបច្ចេកវិទ្យា mild-hybrid turbocharged 3.3-liter inline-six engine ដែលអាចផ្តល់នូវកំលាំងសន្ទុះល្បឿនបានដល់ 340 horsepower ជាមួយថាមពលអាគុយកំលាំង 253 kilowatts ហើយនិងផ្តល់នូវប្រព័ន្ធរង្វិលជុំបានដល់ 369 pound-feet ឬ 500Nm ជាមួយប្រព័ន្ធបង្វិលកងទាំងបួន ឬ All-wheel drive។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ Mazda ក៏បានផ្តល់នូវជម្រើស CX-90 ដែលជាប្រភេទ Plug-in Hybrid ផងដែរ ដោយវាបានបំពាក់មកនូវម៉ាស៊ីនចំនុះ 2.5-liter four-cylinder ជាមួយអាគុយអគ្គិសនីទំហំ 17.8-kilowatt-hour battery និងម៉ូទ័រអគ្គិសនីដែលអាចផលិតថាមពលបានដល់ 323hp (241kWhr) និងប្រព័ន្ធរង្វិលជុំ 369 lb-ft។ ចំពោះម៉ូដែល Mazda CX-70 ដែលនឹងមកដល់នៅចុងឆ្នាំនេះ ក្រុមហ៊ុនអាចនឹងផ្តល់នូវជម្រើសម៉ាស៊ីនចំនួនពីរផ្សេងគ្នា ប៉ុន្តែ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ។ យ៉ាងណាមិញសម្រាប់ម៉ូដែល Mazda CX-60 ដែលបានប្រកាសចេញនៅប្រទេសអូស្រ្តាលីកាលពីអំឡុងខែតុលា ឆ្នាំ 2022 គឺបានបំពាក់ម៉ាស៊ីនសាំងចំនុះ  3.3-liter gasoline engine។

បើតាមការបញ្ជាក់ពីប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mazda ប្រចាំនៅអាមេរិកខាងជើង លោក Jeff Guyton បានប្រាប់បណ្តាញ Autoblog ថា ម៉ូដែល CX-7 ស៊េរីចាស់ដែលបានផលិតពីឆ្នាំ 2006 ដល់ឆ្នាំ 2012 អាចនឹងត្រូវបានគាស់ជីករំលើងរំលឹកឡើងវិញតាមរយះម៉ូដែល CX-70 2023។ ដោយឡែកសម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍សម្រាប់ម៉ូដែល Mazda CX-90 ក៏ដូចជា CX-70 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ប្រាប់ឲ្យដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន