no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi Auto ចង់ក្លាយជាក្រុមហ៊ុនរថយន្ត Top 5 នៅក្នុងពិភពលោក

បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាននាពេលកន្លងមក បាននិយាយថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Xiaomi បានសម្រេចចិត្តចូលទៅក្នុងអាជីវកម្មផលិតរថយន្តហើយ។ លោក Lei Jun ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺបានប្តេជ្ញាចិត្តខ្ពស់នៅក្នុងគម្រោងនេះ ហើយគាត់បានលះបង់នូវពេលវេលាពាក់កណ្តាលរបស់គាត់ដើម្បីប្រឹងប្រែងទៅលើអាជីវកម្មរថយន្តរបស់ក្រុមហ៊ុននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសអំពីគោលដៅមហិច្ឆិតាដើម្បីធ្វើអោយ Xiaomi Auto ក្លាយជាក្រុមហ៊ុន Top 5 នៅក្នុងឧស្សាហកម្មនេះ។ នៅក្នុងបទសម្ភាសន៍មួយនេះ លោក Lei Jun បាននិយាយថា ក្រុមហ៊ុន Xiaomi Auto មានគោលដៅក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្ត Top 5 នៅក្នុងពិភពលោកនៅក្នុងរយៈពេល 15-20 ឆ្នាំខាងមុខនេះ។

គាត់បាននិយាយថា ការគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន Xiaomi ទៅលើក្រុមហ៊ុន Xiaomi Auto នេះ គឺជាលទ្ធផលនៃការប្រើប្រាស់ធនធានជាច្រើនរបស់ក្រុមហ៊ុនទាំងមូល។ ចំនួនហាងខាងក្រៅយ៉ាងច្រើនរបស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសចិនបានរួមចំនែកយ៉ាងធំនៅក្នុងទីផ្សារនៃក្រុមហ៊ុន  Xiaomi Auto ។ នាយកប្រតិបត្តិនេះនិយាយថាក្រុមហ៊ុន Xiaomi គឺមានរយៈពេល 6-7 ឆ្នាំហើយនៅពីក្រោយការប្រកួតប្រជែងនៅក្នុងប្រទេសចិន ហើយមានគម្រោងក្នុងការប្រកាសបង្ហាញនូវរថយន្តដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2024 នេះ។

 

លោក Lei Jun បានសង្កត់ធ្ងន់ថា ភាពខ្លាំងរបស់ក្រុមហ៊ុន Xiaomi នៅក្នុងកម្មវិធី software និងបទពិសោធន៍អ្នកប្រើប្រាស់នឹងអនុញ្ញាតអោយក្រុមហ៊ុននេះ អាចចូលទៅក្នុងឧស្សាហកម្មរថយន្តស្វ័យប្រវត្តិបាន។ តាមការបញ្ជាក់របស់គាត់នោះ ផ្នែកនៃកម្មវិធី software ស្ថិតនៅក្នុងការអភិវឌ្ឍកាន់តែមានភាពលេចធ្លោឡើង។ ឧស្សាហកម្មរថយន្តនាពេលនេះ គឺមានការគ្រប់គ្រងដោយក្រុមហ៊ុនធំៗដូចជា Volkswagen, Toyota, Mercedes និង Ford។ 

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi Auto ក៏មានការវិនិយោគទឹកប្រាក់ជាង $439 លានដុល្លារអាមេរិក និងការបន្ថែមនូវក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍជាង 2300 នាក់ផងដែរ។ ក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការផលិតទ្រង់ទ្រាយធំទៅលើរថយន្តរបស់ខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍