no-alternative title
no-alternative title
no-alternative title
no-alternative title

Shanghai Auto Show 2023 នឹងប្រារព្ធឡើងនៅថ្ងៃទី 18 ខែមេសាខាងមុខនេះ

យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ព្រឹត្តិការណ៌តាំងពិពរណ៌រថយន្ត Shanghai Auto Show 2023 នឹងប្រារព្ធឡើងនៅថ្ងៃទី18 មេសា ដល់ថ្ងៃទី 27 ខែមេសាខាងមុខនេះហើយ នេះបើតាមការបញ្ជាក់អ្នករៀបចំកម្មវិធីនេះ។ ព្រឹត្តិការណ៌នេះ គឺនឹងធ្វើឡើងនៅ National Exhibition and Convention Center (Shanghai) ហើយក៏ជាព្រឹត្តិការណ៌ទី 20th ហើយសម្រាប់ Shanghai Auto Show នេះ។ សម្រាប់ការតាំងពិពណ៌ឆ្នាំ 2023 នេះ គឺធ្វើឡើងនូវក្រោមពាក្យថា “Embracing the New Era of the Auto Industry.”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ ក៏មានការបង្ហាញពីពេលវេលាសម្រាប់អ្នកចូលរួមព្រឹត្តិការណ៌នេះផងដែរ ដោយថ្ងៃទី 18-19 ខែមេសា គឺជាពេលវេលាសម្រាប់អ្នកសារព័ត៌មានចូលធ្វើការងារ និងផ្តិតយករូវភាព និងផលិតព័ត៌មានសម្រាប់ប្រជាជននៅលើពិភពលោកបានដឹងពីការតាំងពិពណ៌នេះ ហើយសម្រាប់ថ្ងៃទី 20-21 ខែមេសា គឺជាពេលវេលាសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មយានយន្ត និងថ្ងៃទី 21-27 ខែមេសា គឺជាពេលវេលាសម្រាប់ភ្ញៀវចូលរួមទស្សនាជាសាធារណៈ ក្នុងនោះក៏មានអ្នកជំនាញផ្សេងៗចូលរួមផផងដែរ។ 

 

យោងតាមរបាយការណ៌ខាងលើនេះបានបញ្ជាក់ ព្រឹត្តិការណ៌សំខាន់នៃការពិពរណ៌នេះ គឺនឹងមានការដាក់បង្ហាញនូវគំរូរថយន្តជាច្រើប្រភេទរួចមានដូចជា various passenger cars, commercial vehicles, new energy vehicles និង special vehicles ជាដើម។ បន្ថែមពីនេះក៏មានការបង្ហាញពីបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រប្រាស់នៅក្នុងឧស្សាហកម្មយានយន្ត និងយានជំនិះជាច្រើនទៀត ដូចជា ថ្ម អាគុយ និងម៉ូទ័រ និងគ្រឿងបន្ថែមមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា Shanghai Auto Show នេះ គឺមានការផ្អាកកម្មវិធីរបស់ខ្លួនអស់រយៈពេលមួយឆ្នាំមកហើយដោយសារតែបញ្ហា Covids។ សម្រាប់ព្រឹត្តិការណ៌ចុងក្រោយនៃការពិពរណ៌នេះ គឺបានធ្វើឡើងនៅថ្ងៃទី 19 ដល់ 28 ខែមេសា កាលពីឆ្នាំ 2021 ដែលកាលនោះ គឺមានការចូលរួមពីសំណាក់អ្នកតាំងពិពរណ៌ចំនួនជាង 1000 exhibitors ថែមទៀតផង។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍