no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei បញ្ជាក់ថា ខ្លួនមិនផលិតរថយន្តទេ ប៉ុន្តែនឹងបង្កើតប្រព័ន្ធឆ្លាតវៃសម្រាប់ម៉ាកយីហោផ្សេង

មិនធម្មតាមែន ថ្វីត្បិតតែមានការការរាំងស្ទះមួយចំនួន ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការផលិត និងចេញលក់ទូរស័ព្ទស្មាតហ្វូន តែហាក់មិនជាឧបសគ្គធំឡើយ សម្រាប់ក្រុមហ៊ុន Huawei ដោយពេលនេះ ដោយក្រុមហ៊ុនបានផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងវិស័យផ្សេងៗ ដែលរួមមានឧស្សាហកម្មរថយន្ត។ បើតាមការបញ្ជាក់កាលពីឆ្នាំ 2020 កន្លងទៅនេះ លោក Ren Zhengfei នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បាននិយាយថា ក្រុមហ៊ុនមិនមានគម្រោងផលិតរថយន្តផ្ទាល់ខ្លួនទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមជាច្រើន បានកើតឡើងទាក់ទងនឹងក្រុមហ៊ុន Huawei អាចនឹងធ្វើការលើរថយន្តអគ្គិសនី និងរថយន្តឆ្លាតវៃរបស់ខ្លួន។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ ថែមទាំងបានដាក់ឱ្យដំណើរការនូវប្រព័ន្ធផ្សេងៗ ដែលត្រូវបានបង្ហាញនៅលើរថយន្តឆ្លាតវៃ ពីក្រុមហ៊ុនផ្សេងៗ។ ឥឡូវនេះ លោក Yu Chengdong នាយកប្រតិបត្តិនៃក្រុមហ៊ុន Consumer BG របស់ក្រុមហ៊ុន Huawei បានបញ្ជាក់សារជាថ្មីអំពីព័ត៌មានដូចគ្នា ទាក់ទងនឹងផែនការរបស់ក្រុមហ៊ុន សម្រាប់ទីផ្សាររថយន្ត។

 

បើតាមមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុននេះ នឹងមិនផលិតរថយន្តដោយខ្លួនឯងនោះទេ។ ពួកគេនឹងបន្តពង្រីកប្រព័ន្ធអេកូរថយន្តឆ្លាតវៃរបស់ខ្លួន smart car ecosystem និងដំណោះស្រាយបច្ចេកវិទ្យាផ្សេងទៀតសម្រាប់ម៉ាកយីហោផ្សេងទៀត។ ជាទូទៅ គេអាចរំពឹងថា នឹងឃើញផលិតផលជាច្រើនទៀតដូចជា Huawei Smart LNDU 4K Dashcam ដែលគាំទ្រ HarmonyOS ។ ហើយក៏បានផលិតអេក្រង់ឆ្លាតវៃ សម្រាប់រថយន្តអគ្គិសនី ហើយក៏មានបច្ចេកវិទ្យាសម្រាប់ម៉ូដែល AITO ផងដែរ។

នាយកប្រតិបត្តិដដែលរូបនេះ ក៏បានបន្ថែមថា ក្រុមហ៊ុននឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ក៏នឹងដឹកនាំទីផ្សារក្នុងប្រទេសចិន និងប្រែក្លាយទៅជាឈ្មោះដែលរកប្រាក់ចំណេញបានច្រើន នៅក្នុងទីផ្សាររថយន្តចិន។ លោកបានបន្តបន្ថែមទៀត អំពីការវិនិយោគរបស់ម៉ាកនេះ ទៅក្នុងដំណោះស្រាយបច្ចេកវិទ្យារថយន្តឆ្លាតវៃរបស់ខ្លួន ប៉ុន្តែនេះបញ្ជាក់ឱ្យច្បាស់ថា រថយន្តម៉ាក Huawei មិនមានដំណើរការផលិតទេ នៅពេលអនាគតដ៏ខ្លីខាងមុខ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍