no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi នឹងផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើរថយន្តអគ្គិសនីនៅឆ្នាំ 2024

យោងទៅលើរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Xiaomi Technology Co. Ltd បានដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញា “Modena” រួមជាមួយនឹងឈ្មោះកូដសំគាល់ផលិតផលមួយចំនួនផ្សេងទៀត។ ជាមួយគ្នានេះ ក៏មានការពិពណ៌នាជាច្រើនអំពីបញ្ជីពាណិជ្ជសញ្ញាផ្សេងៗរបស់ Xiaomi រួមមានទាំងមធ្យោបាយដឹកជញ្ជូន ឧបករណ៍វិទ្យាសាស្ត្រ និងឧបករណ៍ផ្សេងៗមួយចំនួនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមសេចក្តីរាយការណ៍លើកមុនៗ បានបង្ហើបឲ្យដឹងថា ម៉ាករថយន្តអគ្គិសនីដំបូងចេញពី Xiaomi គឺជារថយន្តប្រភេទ fastback ខ្នាតមធ្យម ដែលនឹងមានពីរជម្រើសម៉ូដែល។ ហើយក៏មានពាក្យចចាមអារ៉ាមថា Xiaomi កំពុងធ្វើការលើសង្វាក់ផលិតរថយន្តប្រភេទធន់ធ្ងន់ទីពីរមានលេខកូដថា “Lemans” ដែលរថយន្តនេះអាចនឹងត្រូវចេញលក់នៅឆ្នាំ 2025។ បន្ថែមពីនេះ Xiaomi ក៏ត្រូវបានគេរាយការណ៍ទៀតថា បាននឹងកំពុងធ្វើការយ៉ាងខ្លាំងលើរថយន្តអគ្គិសនីដែលមានលេខកូដថា Modena នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ R&D ជាមួយបុគ្គលិកជំនាញជាង 2,300 នាក់ដែលបម្រើការនៅលើគម្រោងនេះ។ ចំពោះរថយន្តអគ្គិសនី Xiaomi ដំបូងគេ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅឆ្នាំ 2024 ។

 

នៅក្នុងខែកញ្ញា ឆ្នាំ 2022 នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសថា រថយន្តដំបូងរបស់ Xiaomi បានរំកិលចេញពីខ្សែសង្វាក់ផលិតកម្មតាមកាលវិភាគដែលបានគ្រោងទុក ដោយការធ្វើតេស្តរដូវរងារនឹងធ្វើឡើងនៅខែធ្នូ។ ហើយទន្ទឹងនឹងនេះក្រុមហ៊ុនបានសាងសង់មូលដ្ឋានរថយន្តផ្ទាល់ខ្លួនក្នុងខេត្ត Yizhuang នាទីក្រុងប៉េកាំងផងដែរ។ ហើយទីតាំងនេះក៏ប្រើសម្រាប់បម្រើការធ្វើជាការិយាល័យកណ្តាលផ្នែកលក់ និងទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌល R&D ផងដែរ។

 

បើតាមគ្រោងការ Xiaomi នឹងបង្កើតរោងចក្រផលិតរថយន្តពេញលេញមួយជាមួយនឹងការផលិតរថយន្តប្រចាំឆ្នាំចំនួន 300,000 គ្រឿង។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងសម្រេចបាននូវរោងចក្រផលិតជាពីរដំណាក់កាលនៃសមត្ថភាពផលិតឲ្យបាន 150,000 គ្រឿងក្នុងមួយវគ្គ។ ក្រុមហ៊ុន Xiaomi ស្ថិតក្នុងចំណោមបញ្ជីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលកំពុងតែបញ្ចូលការផលិតរថយន្តទៅក្នុងផលប័ត្ររបស់ខ្លួន។ ក្រុមហ៊ុននេះមានគម្រោងក្នុងការផលិតរថយន្តដំបូងរបស់ខ្លួនក្រោមស្លាកយីហោ Xiaomi Modena ឲ្យបានយ៉ាងហោចណាស់ក៏ 30 ម៉ឺនគ្រឿងដែរនៅក្នុងមួយឆ្នាំ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍