no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី Hyundai Kona Electric បានបង្ហាញការឌីស្សាញរូបរាងជាលើកដំបូង

Hyundai Kona Electric គឺជាម៉ូដែលរថយន្តអគ្គិសនីមួយក្នុងចំនោមរថយន្តម៉ូដែល Kona ទាំងបីស៊េរីដែល Hyundai នឹងនាំយកទៅដាក់លក់នៅលើទីផ្សារ។ ព្រមជាមួយបងប្អូនម៉ូដែល ICE និង Hybrid ផងដែរ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះទទួលបានការឌីស្សាញរូបរាងឡើងថ្មីយ៉ាងប្រណិតបែបការឌីស្សាញរថយន្តក្នុងពេលអនាគត។ ប៉ុន្តែ បើទោះបានជាមានការបែកធ្លាយវីដេអូបង្ហាញពីការឌីស្សាញរូបរាងរបស់ Hyundai Kona Electric នេះ ក៏ពិតមែន ក៏ខាងក្រុមហ៊ុនមិនទាន់បង្ហើបបង្ហាញចេញព័ត៌មានលម្អិតណាមួយទាក់ទងរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរូបភាពដែលបានទម្លាយចេញមកនេះបង្ហាញឲ្យឃើញថា Hyundai Kona Electric ទទួលបានការឌីស្សាញផ្នែកប៉ាណាមុខថ្មីជាមួយការបំពាក់ភ្លើង LED មួយខ្សែស្លីមកាត់ទទឹងក្បាលឡាន និងមានអំពូលគុជ LED បំភ្លឺផ្លូវនៅខាងក្រោមសងខាង។ និយាយរួមទៅរថយន្ត Kona Electric ជំនាន់ថ្មីនេះ គឺមានការឌីស្សាញឡើងថ្មីស្ទើរតែទាំងស្រុងបើធៀបនឹងជំនាន់មុនដែលចេញក្នុងឆ្នាំ 2021។ ក្រៅតែពីទទួលបានការឌីស្សាញរូបរាងបែបថ្មីស្អាតប្រណិតហើយ Hyundai Kona Electric ក៏មានប្រវែងដងខ្លួនវែងជាងជំនាន់ឆ្នាំ 2021 ប្រមាណ 15cm ថែមទៀតផង។ ចំពោះភ្លើង LED នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ គឺមានការឌីស្សាញដូចគ្នាតែមួយ គ្រាន់តែភ្លើង LED លើផ្នែកខាងក្រោយមានពណ៌ក្រហមដុតតែប៉ុណ្ណោះ។

នៅផ្នែកខាងក្នុង Hyundai Kona Electronic បានបំពាក់នូវអេក្រង់ទំហំ 12.3-inch ចំនួនពីរដែលមួយជាអេក្រង់សម្រាប់មើលព័ត៌មានសំខាន់ៗរបស់រថយន្ត និងមួយទៀតជាអេក្រង់កម្សាន្តថាច់ស្គ្រីន ហើយនៅខាងក្រោមអេក្រង់មានតំរៀបនូវប៊ូតុងមួយចំនួនសម្រាប់បញ្ជាមុខងារផ្សេងៗ ក៏ដូចជាម៉ាស៊ីត្រជាក់ផងដែរ។ ជាមួយគ្នានេះវាក៏មានភ្ជាប់មកជាមួយរន្ធដោតប្រភេទ USB-C ទាំងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយថែមទៀតផង ព្រមទាំងមានបន្ទះសាកថ្មទូរស័ព្ទឥតប្រើខ្សែ រួមនឹងកៅអីក្តៅត្រជាក់នៅផ្នែកខាងមុខនិងប្រព័ន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយ Dual-Zone climate Control។ បន្ថែមពីនេះក៏មានមុខងារ ADAS functions ជាមួយមុខងារកំនត់ល្បឿនបើកបរ satnav-assisted cruise control និង assisted driving នៅពេលបើកបរនៅលើផ្លូវ Highways ផងដែរ។

បើតាមប្រភពមិនទាន់ផ្លូវការណ៍បានបង្ហើបថា Hyundai Kona Electric នឹងប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅផ្នែកកង់ខាងមុខជាមួយសមត្ថភាពផលិតកំលាំងបាន 204hp រួមនឹងបំពាក់អាគុយអគ្គិសនីទំហំ 64.8kWh ដែលនឹងអាចបើកបរបានរយះចំងាយផ្លូវ 463 គីឡូម៉ែត្រ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍