no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei និង AITO បានសម្រេចផ្លាស់ប្តូរឈ្មោះ AITO Wenjie ទៅជា ‘Huawei Wenjie’

បន្ទាប់ពីការធ្លាក់ចុះនៃអាជីវកម្មស្មាតហ្វូនមក ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានងាកមក ចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុកជាច្រើន ដើម្បីធ្វើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សម្រាប់ប្រើប្រាស់នាពេលអនាគត។ ហើយបន្ទាប់ពីធ្វើការងារមួយរយៈពេលនោះ ថ្ងៃនេះ យោងតាម ព័ត៌មានចុងងក្រោយមានការបញ្ជាក់ថា ក្រុមហ៊ុន Huawei និងដៃគូរបស់ខ្លួន AITO បានសម្រេចធ្វើការ ផ្លាស់ប្តូរឈ្មោះទៅលើម៉ូដែល Wenjie car មកជា Huawei Wenjie ជំនួយវិញហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន AITO បានបញ្ចេញនូវប្រូម៉ូសិនថ្មីមួយដោយបង្ហាញពី ‘Huawei Wenjie’។ បើតាម ការបង្ហោះនៅលើ Weibo គឺបានបញ្ជាក់ថា Huawei និង AITO បានចេញនូវសេចក្តីប្រកាសរួមគ្នាមួយ  ដោយនិយាយថា ដៃគូរទាំងពីរ នឹងមានបង្ហាញវត្តមាននូវរថយន្តអគ្គិសនីថ្មីមួយសម្រាប់ម៉ូដែល Wenjie electric vehicles ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីថែមទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុនទាំងពីរក៏បានបញ្ចេញនូវរូបភាព និង វីដេអូ  ដែលមានការផ្សព្វផ្សាយទៅលើរថយន្តថ្មី ដែលមាននឈ្មោះថា Huawei Wenjie ថែមទៀតផង។

 

ទាក់ទងជាមួយនិងព័ត៌មាននេះ ក្រុមហ៊ុន Huawei បានចេញមកបញ្ជាក់ថា Wenjie គឺជាម៉ាកសញ្ញាថ្មី នៃរថយន្តអគ្គិសនី ដែលមានការប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ Huawei ecosystem electric ដែលអភិវឌ្ឍដោយក្រុមហ៊ុន Huawei ហើយនៅក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏មានការផ្តល់នូវដំណោះស្រាយទៅលើប្រព័ន្ធបច្ចេកវិទ្យាជាច្រើនន ដែលបូករួមទាំង Electrification ហើយនិង Smart Components ទៀតផង។

ប្រភពព័ត៌មានខាងលើនេះបានវន្តថា កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ គឺមានការផ្តោតទៅលើការផលិត ទៅលើរថយន្ត និងការផ្តល់នូវបទពិសោធន៌ថ្មីៗសម្រាប់អ្នកប្រើប្រាស់ រួមជាមួយនិងការត្រួតពិនិត្យទៅលើ គុណភាព ហើយនិងការស្វែករកទីផ្សារ ព្រមទាំងការបង្កើតគំនិតថ្មីសម្រាប់ការដាក់លក់អោយបានកាន់តែ ល្អ។  

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍