no-alternative title
no-alternative title
no-alternative title
no-alternative title

TOYOTA Prius PHEV 2023 ចេញផ្លូវការណ៍ជាមួយការប្រើប្រាស់ EV Mode បើកបរបានឆ្ងាយជាងជំនាន់មុន

នៅចាំដែរទេ កាលពីមុនដំណាច់ឆ្នាំ 2022 ក្រុមហ៊ុន TOYOTA បានធ្វើការប្រកាសចេញរថយន្តម៉ាក Prius ជំនាន់ថ្មីឆ្នាំ 2023 ដែលមានជម្រើសម៉ូដែល Plug-in Hybrid Electronic Vehicle (PHEV) និង Hybrid Electronic Vehicle (HEV)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Prius 2023 ត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូរទម្រង់នៃការឌីស្សាញរូបរាងថ្មីស្ទើរតែទាំងស្រុងជាមួយការប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងជំនាន់ថ្មីហៅថា 2.0nd    Generation TNGA platform។ ហើយនៅពេលនេះ TOYOTA បានធ្វើការប្រកាសចេញលក់ម៉ូដែល Prius PHEV 2023 នៅក្នុងទីផ្សារប្រទេសជប៉ុន ដែលនៅទីផ្សារអាមេរិកខាងជើងមានឈ្មោះហៅថា Prius Prime 2023 ។ 

សម្រាប់ម៉ូដែល Prius PHEV 2023 នេះត្រូវបានក្រុមហ៊ុនធ្វើការបង្កើនសមត្ថភាពក្នុងការបើកបរបានរយះចំងាយផ្លូវឆ្ងាយជាងជំនាន់មុន ដោយបង្កើនសមត្ថភាពក្នុងការបើកបរបន្ថែមចំនួន 37 ម៉ាយល៍ ឬក្បែរ 60 គីឡូម៉ែត ពីលើជំនាន់មុនដែលអាចបើកបានត្រឹម 25 ម៉ាយល៍ប៉ុណ្ណោះ។

រថយន្ត Plug-in Hybrid ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនជប៉ុនមួយនេះបានបំពាក់យ៉ាន់កង់ទំហំ 17-inch ដែលជួយឲ្យការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់នៅលើដងវីថី។ បើតាមការបញ្ជាក់ពី TOYOTA ឲ្យដឹងថា Prius PHEV 2023 នេះ មានសមត្ថភាពអាចបើកបរបានចំងាយផ្លូវការណ៍ដល់ទៅ 65 ម៉ាយល៍ ឬជាង 100 គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គីសនីសុទ្ធ (EV Mode)។

TOYOTA Prius 2023 PHEV ឬ Plug-in Hybrid Electronic Vehicle បំពាក់នូវម៉ាស៊ីនចំនុះ 2.0 lite ទំហំ 4-ស៊ីឡាំងបូកជាមួយម៉ូទ័រអគ្គិសនីចំនួនមួយសរុបបញ្ចូលគ្នាអាចបង្កើតកំលាំងបានដែលមានផលិតកំលាំង 223HP ខ្លាំងជាងជំនាន់មុន 99hp និងជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.6 វិនាទី។

សម្រាប់ Prius 2023 មានច្រើនជម្រើសម៉ូដែលដូចជា SE, XSE និង XSE Premium ជាដើម។ ហើយ Option និមួយៗមានលក្ខណៈពិសេសៗផ្សេងពីគ្នា ព្រមទាំងតម្លៃផងដែរ។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Toyota Prius HEV និង Prius PHEV 2023 មិនទាន់បានបញ្ជាក់នៅឡើយទេ បើតាមប្រភព TOYOTA និងប្រកាសចេញតម្លៃផ្លូវការណ៍នៅឆមាសដំបូងក្នុងឆ្នាំនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍