no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី BYD Atto 3 បង្ហាញវត្តមានជាលើកដំបូងនៅលើទីផ្សារចក្រភពអង់គ្លេស

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន BYD នឹងបង្ហាញចេញរថយន្តម៉ូដែល Atto 3 របស់ខ្លួនជាលើកដំបូងនៅទីផ្សារចក្រភពអង់គ្លេស។ រថយន្តអគ្គិសនីមួយនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាម៉ូដែលដំបូងគេបំផុត ដែលបានចេញលក់នៅលើទីផ្សារសកល ហើយក៏មានការប្រកួតប្រជែងខ្លាំងជាមួយនិងដៃគូរជាច្រើនថែមទៀតផផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន BYD បានបន្តថា BYD Atto 3 គឺមានដាក់លក់នៅលើទីផ្សារប្រទេសជាច្រើននាពេលកន្លងមក ដែលប្រទេសទាំងនោះរួមមានដូចជា ជប៉ុន, អូស្រ្តាលី, អាល្លឹម៉ង់ និងសឹង្ហបុរី ហើយពេលនេះក៏បន្តបង្ហាញវត្តមាននៅលើទីផ្សារអង់គ្លេស ខណៈដែលការដឹកជញ្ជូនរថយន្តនេះ នឹងធ្វើឡើងនៅថ្ងៃទី 15 ខែមីនខាងមុខនេះ។ Atto 3 នឹងមានតម្លៃចាប់ £36,490 ($43,200) សម្រាប់ទីផ្សារចក្រភពអង់គ្លេស។ រថយន្តនេះ នឹងមាន 3 ជម្រើស។ 

BYD ATTO 3 គឺជារថយន្តប្រភេទ SUV ដែលមានទំហំវិមាត្រ 4,455/1,875/1,615mm និងមានការបំពាក់នូវមុខងារបើកបរ front-wheel-drive (FWD) system ហើយនិងអាចរត់បានជាមួយល្បឿន 160km/h (99 mph), ហើយនិងមានការប្រើប្រាស់នូវម៉ូទ័រកម្លាំង 150 kW។ រថយន្តនេះមានសមត្ថភាពអាចបង្កើតល្បឿនចាប់ពី 0-100 km/h (0-62 mph) ដោយប្រើពេលត្រឹមតែ 7.3 វិនាទីនេះប៉ុណ្ណោះ។ រថយន្តនេះមានទំហំកង់ 18-អ៊ីង។ រថយន្តនេះត្រូវបានតម្លើងមកជាមួយនូវអាគុយ BYD Blade Battery (LFP) ដែលមានកម្លាំងថាមពល 60.48 kWh ហើយនិងអាចរត់នៅលើដងផ្លូវបានដល់ទៅលើ 260 ម៉ៃល ដែលប្រហែលជា 420km។ 

សូមជំរាបថា BYD ក៏បានបង្ហាញចេញនចូវ Atto 3, Han និង Tang electric vehicles (EVs) នៅលើទីផ្សារអឺរ៉ុបកាលពីខែកញ្ញាឆ្នាំ 2022 កន្លងទៅ ហើយនិងមានការដាក់លក់នៅលើទីផ្សារប្រទេស ន័រវេស ស៊ូយអែត ដាណឺម៉ាក និងហូឡង់ បែលហ្សិក លុចហ្សំប៊ួរ និងអាល្លឺម៉ង់ជាដើអ។ សម្រាប់តម្លៃសម្រាប់ប្រទេសអង់គ្លេសនៅមិនទាន់បញ្ជាក់នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍