no-alternative title
no-alternative title
no-alternative title
no-alternative title

Kia បង្ហាញគំរូរថយន្តអគ្គិសនីថ្មីម៉ូដែល EV5 SUV ដែលបំពាក់កៅអីអាចបង្វិលបាន 180 ដឺក្រេ

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Kia បានធ្វើការបង្ហាញចេញនូវគំរូរថយន្តអគ្គិសនីម៉ូដែលថ្មី EV5 SUV នៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ។ Kia EV5 SUV គឺជាប្រភេទរថយន្តអគ្គិសនី All-electronic EV ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2023 នេះ។ ការដាក់បង្ហាញនូវគំរូរថយន្តអគ្គិសនីថ្មីនេះត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ Kia EV Day ហើយគំរូរថយន្តអគ្គិសនីថ្មីនេះត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍ដំបូងគេនៅប្រទេសចិនតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះការឌីស្សាញរបស់ Kia EV5 SUV ត្រូវបានធ្វើឡើងតាមរចនាបថថ្មីរបស់ក្រុមហ៊ុនផ្ទាល់ដែលហៅថា “Opposites United” ដែលរចនាបថ្មីនេះ គឺជាដំណាងឲ្យការផ្លាស់ប្តូរពីរថយន្តប្រភេទ ICE ទៅជា Electrification។ ហើយការបង្ហាញគំរូរថយន្តអគ្គិសនីថ្មីនេះ ក៏ស្ថិតក្នុងគម្រោងការក្នុងការជម្រុញសក្តានុពលរបស់ Kia នៅក្នុងទីផ្សារប្រទេសចិនផងដែរ។ គំរូរចនារបស់ Kia EV5 SUV ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសគឺការរចនាផ្នែកខាងក្នុងតែម្តងដោយវាត្រូវបានរចនាឡើងតាមរចនាបថ Flat Floor EV Architecture ដែលអាចបង្វិលកៅអីអង្គុយបែរចេញមកក្រៅជាមួយកម្រិតបង្វិល 180 ដឺក្រេ។

ក្រុមហ៊ុន Kia បានបង្ហាញត្រឹមរូបភាពគំរូឌីស្សាញផ្នែកខាងក្នុង និងខាងក្រៅមួយចំនួនរបស់ EV5 SUV ប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍ Kia EV Day។ ចំពោះផ្នែកសំខាន់ផ្សេងៗទៀតគឺស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយដូចជាបច្ចេកវិទ្យាបើករបរ ថាមពលថ្ម និងប្រព័ន្ធកម្សាន្តក្នុងរថយន្តជាដើម។ ជាមួយគ្នានេះក្រុមហ៊ុន Kia សង្ឃឹមថា ខ្លួននឹងអាចលក់ រថយន្តម៉ូដែល K5 Sedan និង Sorento SUVs បានរហូតដល់ 170,000 គ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ។ 

ដែលការរំពឹងនេះ គឺធ្វើឲ្យទីផ្សាររថយន្តរបស់ Kia មានភាពល្អប្រសើរឡើងរហូតដល់ 80 ភាគរយធៀបនឹងឆ្នាំ 2022 ដែលលក់បានចំនួនត្រឹមតែ 95,000 គ្រឿងប៉ុណ្ណោះ។ ប្រទេសចិននៅតែជាទីផ្សាររថយន្តធំជាងគេនៅលើពិភពលោក។ ជាមួយវត្តមានរបស់ Kia EV5 SUV ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានតម្រូវការសម្រាប់ផលិតផលរថយន្តម៉ាក Kia នៅពេលដែលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិននៅចុងឆ្នាំនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍