no-alternative title
no-alternative title

Ford E-Tourneo Courier រថយន្តអគ្គិសនីប្រភេទ minivan បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 100kW និងអាចរត់បានចំងាយ 370km

ក្រុមហ៊ុន Ford ទើបតែបានបញ្ចេញរថយន្តអគ្គិសនីខ្នាតតូចប្រភេទ minivan ម៉ូដែល Ford E-Tourneo Courier ដែលមានសមត្ថភាពអាចរត់បានរយះចំងាយផ្លូវដល់ 370 គីឡូម៉ែត្រ។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់រថយន្តអគ្គិសនី minivan របស់ Ford មួយនេះមានភាពប្រហាក់ប្រហែលទៅនឹងប្រភេទរថយន្ត SUV ដែរ។ Ford E-Tourneo Courier EV ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវម៉ូទ័រអគ្គិសនីផ្នែកកង់ខាងមុខ ឬ Front-wheel drive ដែលមានកំលាំង 100kW។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ford E-Tourneo Courier បំពាក់កៅអីចំនួន 5 ដែលផ្តល់នូវភាពទូលាយក្នុងការអង្គុយរបស់អ្នករួមដំណើរ។ ទោះបីជារថយន្តអគ្គិសនីស៊េរីថ្មីរបស់ Ford មួយនេះស្ថិតក្នុងស្រឡាយ minivan EV ក៏ពិតមែន ប៉ុន្តែទំហំរបស់រថយន្តស៊េរីថ្មីនេះ គឺមានភាពធំទូលាយជាងរថយន្ត minivan ទូទៅ ដោយវាមានទំហំតូចជាងប្រភេទរថយន្ត SUV តែបន្តិចប៉ុណ្ណោះ។ រថយន្តអគ្គិសនីស៊េរីថ្មីមួយនេះអាចផ្ទុកចំណុះបានដល់ 614 លីត្រសម្រាប់ផ្នែកកៅអីអ្នកដំណើរខាងក្រោយ ហើយសម្រាប់ចំនុះផ្ទុកសរុប គឺអាចដាក់បានដល់ 2,162 លីត្រ។ ចំចុចខ្លាំងរបស់ Ford –Tourneo Courier EV គឺទៅលើសមត្ថភាពម៉ូទ័រអគ្គិសនីរបស់វាតែម្តងជាមួយកំលាំង 100kW ដែលមានសមត្ថភាពអាចរត់បានចំងាយផ្លូវ 370 គីឡូម៉ែត្រ សម្រាប់ការសាកភ្លើងមួយពេញម្តង។

Ford E-Tourneo Courier minivan ស៊េរីថ្មីនេះត្រូវបានគេរំពឹងថា នឹងមានដាក់លក់នៅក្នុងទីផ្សារអឺរ៉ុបនៅឆមាសទីពីរក្នុងឆ្នាំ 2023 នេះ។ ហើយសម្រាប់តម្លៃបឋមវិញត្រូវបានគេសន្និដ្ឋានថា អាចខ្ទង់ប្រហែលជាង $25,000។ ជាមួយគ្នានេះ Ford E-Tourneo Courier minivan ក៏ត្រូវបានគេរំពឹងថា នឹងមានលក់នៅក្នុងទីផ្សារផ្សេងក្រៅពីទីផ្សារអឺរ៉ុបផងដែរ ដូចជាទីផ្សារអាមេរិចខាងជើងជាដើម។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda ក៏បានប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល Honda e:Ny1 EV ដែលមានសមត្ថភាពខ្លាំងអាចរត់បានចំងាយផ្លូវដល់ 412km សម្រាប់ការសាកភ្លើងមួយពេញម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន