no-alternative title
no-alternative title
no-alternative title
no-alternative title

ចិនជាប់ជាប្រទេសដែលនាំចេញរថយន្តធំជាគេបំផុតនៅលើពិភពលោកនៅត្រីមាសទី 1 ក្នុងឆ្នាំ 2023

ក្នុងត្រីមាសទី 1 ក្នុងឆ្នាំ 2023 នេះ ប្រទេសចិនបាននាំមុខប្រទេសជប៉ុន និងអាល្លឺម៉ង់ក្លាយជាប្រទេសដែលនាំចេញរថយន្តធំជាងគេបំផុតក្នុងពិភពលោកជាលើកដំបូងជាមួយចំនួនដែលបាននាំចេញរហូតដល់ទៅ 1.069 លានគ្រឿង ខណៈប្រទេសជប៉ុនធ្លាក់មកនៅលេខរៀងទី 2 ដែលបាននាំចេញរថយន្តបាន 1.047 លានគ្រឿង។

ក្រុមហ៊ុន Tesla China, SAIC, Chery, Geely, Great Wall Motors, Changan, និង BYD បានក្លាយជាក្រុមហ៊ុននាំចេញរថយន្តធំបំផុតរបស់ប្រទេសចិន។ ដោយបច្ចុប្បន្នក្រុមហ៊ុន SAIC គឺជាក្រុមហ៊ុនធំជាងគេដែលបាននាំចេញរថយន្តរបស់ខ្លួនក្រោមស្លាកឈ្មោះ MG ដោយក្នុងចំនោមរថយន្តដែលបាននាំចេញចំនួន 3 គ្រឿង គឺមានរថយន្តក្រុមហ៊ុន SAIC មួយគ្រឿង។ ដោយឡែកសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក BYD វិញបានឈរនៅលេខរៀងទី 9 ក្នុងតារាងនាំចេញជាមួយចំនួនដែលបាននាំចេញ 58,000 គ្រឿង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្នុងរបាយការណ៍បញ្ជាក់ថាចាប់ពីខែមករា ដល់ ខែមេសា 2023 ក្រុមហ៊ុនផលិតរថយន្តប្រទេសចិនបាននាំចេញរថយន្តសរុបបាន 1.37 លានគ្រឿង ជាពិសេសក្នុងខែមេសា គឺការនាំចេញបានរហូតដល់ចំនួន 376,000 គ្រឿង មានកំណើរ 3.3% MoM និង 170% YoY នេះបើតាមប្រភពរបាយការណ៍ចេញពីស្ថាប័ន China Association of Automobile Manufacturers។

សូមបញ្ជាក់ថា៖ នៅមុនឆ្នាំ 2020 ការនាំចេញយានយន្តប្រចាំឆ្នាំរបស់ប្រទេសចិនមានប្រហែល 1 លានគ្រឿងក្នុងរយៈពេលប្រហែល 10 ឆ្នាំ។ បន្ទាប់មកនៅឆ្នាំ 2021 ការនាំចេញរថយន្តរបស់ចិនបានកើនឡើងដល់ជាង 2 លានគ្រឿង ដែលវ៉ាដាច់កូរ៉េខាងត្បូងក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេទីបីរបស់ពិភពលោកបន្ទាប់ពីប្រទេសជប៉ុន និងអាល្លឺម៉ង់។ ហើយនៅឆ្នាំ 2022 ទំហំនៃការនាំចេញយានយន្តរបស់ប្រទេសចិនបានឈានដល់កម្រិតខ្ពស់ថ្មីនៃការនាំចេញរថយន្តបានចំនួន 3.11 លានគ្រឿង លើសប្រទេសអាល្លឺម៉ង់ជាលើកដំបូង ហើយបានក្លាយជាអ្នកនាំចេញរថយន្តធំទីពីររបស់ពិភពលោក។

សមាគមរថយន្តដឹកអ្នកដំណើរចិន ឬហៅថា Chinese Passenger Car Association បានព្យាករថា ការនាំចេញរថយន្តរបស់ចិននឹងកើនឡើងដល់ ៤ លានគ្រឿងនៅចុងឆ្នាំ2023 នេះ។ ប្រសិនបើនិន្នាការនេះនៅតែបន្ត វាអាចនឹងធ្វើឲ្យប្រទេសចិនចិនឈានទៅដណ្តើមដំណែងពីប្រទេសជប៉ុន ដើម្បីក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេរបស់ពិភពលោកនៅឆ្នាំ 2023៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន