no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រោមកិច្ចសហការពី Huawei រថយន្តអគ្គិសនីម៉ាក AITO លក់បានចំនួន 10 ម៉ឺនគ្រឿងត្រឹមរយះពេល 15 ខែប៉ុណ្ណោះ

នៅល្ងាចថ្ងៃទី 27 ខែឧសភា កន្លងទៅ ព្រឹត្តិការណដាក់លក់រថយន្តទី 100,000 នៃម៉ាករថយន្តអគ្គិសនី AITO ត្រូវបានប្រារព្ធធ្វើនៅរោងចក្រ Seres Liangjiang Smart ផ្ទាល់ ដោយមានការចូលរួមពីលោក Zhang Xinghai ប្រធានក្រុមហ៊ុន Seres Group និងលោក Yu Chengdong នាយកប្រតិបត្តិក្រុមហ៊ុន Huawei Terminal BG។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Zhang Xinghai បាននិយាយថា AITO បានបញ្ចប់ការផលិតរថយន្តចំនួន 100,000 គ្រឿងក្នុងរយៈពេលត្រឹមតែ 15 ខែ ហើយបានក្លាយជាម៉ាករថយន្តដើរដោយថាមពលដែលរីកលូតលាស់លឿនបំផុត។ លោក Zhang បាននិយាយថា Huawei គឺជាអ្នករួមបញ្ចូលដ៏សំខាន់នៃផលិតផលសូហ្វវែរនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ Seres Liangjiang Smart ហើយភាគីទាំងពីរ ក៏រួមគ្នានៅក្នុងការរចនា និងសេវាកម្មទីផ្សាររួមគ្នាផងដែរក្រោមពាក្យស្លោកថា “អ្នកមានខ្ញុំ ហើយខ្ញុំមានអ្នក”,“you have me, and I have you.”។ រថយន្តម៉ាក AITO បានប្រើប្រាស់នូវសមាសធាតុ និងបច្ចេកវិទ្យារបស់ Huawei ជាច្រើនដែលមានដូចជា ម៉ូទ័រអគ្គិសនី ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច ម៉ាស៊ីនរថយន្ត និងប្រព័ន្ធបើកបរឆ្លាតវៃជាដើម។

 

ចាប់តាំងពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការអាជីវកម្មរួមគ្នាក្នុងឆ្នាំ 2021 មកក្រុមហ៊ុន Seres Automobile និង Huawei បានរួមគ្នារចនាផលិតលើបច្ចេកវិទ្យា "Smart Car Selection" ។ ដោយភាគីទាំងពីរបានដាក់ចេញនូវម៉ូដែល AITO ផ្សេងៗគ្នារួមមាន AITO Wenjie M5 EV/EREV និង AITO Wenjie M7 EREV។ ដោយគិតត្រឹមខែមេសា ឆ្នាំ 2023, AITO បានលក់រថយន្តចំនួន 92,485 គ្រឿង មានប្រហែល 80% ជាប្រភេទរថយន្ត REVs និង 20% ជាប្រភេទរថយន្ត BEV។ ក្នុងនោះម៉ូដេល AITO Wenjie M5 លក់បានចំនួន 66,138 គ្រឿង ហើយនិង AITO Wenjie M7 លក់បានចំនួន 26,347 គ្រឿង។

 

លោក Yu Chengdong ក៏បានបញ្ជាក់អំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយ Seres ផងដែរ។ លោក Yu បាននិយាយថា AITO បានឈានដល់ការផលិតរថយន្តចំនួន 100,000 គ្រឿងនៅក្នុងរយៈពេល 15 ខែ នោះដោយការទទួលស្គាល់ និងការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ ព្រមទាំងបានផ្ទៀងផ្ទាត់ភាពជោគជ័យនៃគំរូរថយន្តឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ផងដែរ។ Seres និង Huawei បានដាក់គោលដៅរួមគ្នាក្នុងការលក់រថយន្តអគ្គិសនីម៉ាក AITO ឲ្យបានដល់ 1 លានគ្រឿងត្រឹមឆ្នាំ 2026។

 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Seres បានវិនិយោគទឹកប្រាក់ជាង 20 ពាន់លានយន់ទៅលើសង្វាក់ផលិតរថយន្តអគ្គិសនី ក្នុងនោះក្រុមហ៊ុន AUTO បានបណ្តាក់ទុនជាង 12 ពាន់លានយន់ក្នុងកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ទាក់ទងនឹងផែនការអភិវឌ្ឍន៍នាពេលអនាគត លោក Zhang Xinghai បានប្រកាសពីគោលដៅនៃផែនការអាជីវកម្មរយៈពេលមធ្យមរបស់ Seres ដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ប្រទេសចិនដែលឈានមុខគេ ហើយ AITO នឹងបង្កើតចំណែកទីផ្សារការលក់ដល់ចំនួន 5 លានគ្រឿងក្នុងរយៈពេល 10 ឆ្នាំទៀត។ 

ក្នុងរយៈពេល 20 ឆ្នាំដំបូងនៃការផលិតរថយន្ត យើងបានផ្តល់នូវផលិតផលរថយន្តដល់អ្នកប្រើប្រាស់ជាង 5 លាននាក់រួចហើយ។ ដូច្នេះយើងនឹងបង្កើតចំណែកទីផ្សារបន្ថែមឲ្យបាន 5 លានគ្រឿងទៀតក្នុងរយៈពេល 10 ឆ្នាំខាងមុខទៀតនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន