no-alternative title
no-alternative title
no-alternative title
no-alternative title

ត្រឹមរយះពេល 72 ម៉ោងប៉ុណ្ណោះ Nio ES6 Gen 2 រថយន្តអគ្គិសនីស៊េរីថ្មី ទទួលបានការកក់មុន 90 គ្រឿង ក្នុងមួយហាង

កាលពីថ្ងៃទី 24 ឧសភា កន្លងទៅក្រុមហ៊ុនផលិតរថយន្តដ៏មានឥទ្ធិពលរបស់ប្រទេសចិន Nio បានប្រកាសចេញលក់រថយន្ត Electric SUV ស៊េរីថ្មីម៉ាក Nio ES6 Gen 2។ បន្ទាប់ពីការចេញលក់ភ្នាក់ងារស្រាវជា្រវទីផ្សារលក់រថយន្តរបស់ប្រទេសចិន CarFans បានធ្វើសម្រង់ទិន្នន័យនៃការលក់របស់ Nio ES6 Gen 2 SUV Ev សម្រាប់រយះពេល 72 ម៉ោងដែលគិតពីថ្ងៃទី 24 ដល់ថ្ងៃទី 27 ខែឧសភា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍បង្ហាញថា អតិថិជនក្នុងប្រទេសចិនមានចំនាប់អារម្មណ៍ទៅលើ Nio ES6 Gen 2 ពី 60 ទៅ 70%។ ដោយក្នុងនោះនៅក្នុងហាងលក់មួយរបស់ Nio ទទួលបានការបញ្ជាទិញ Pre-Order រថយន្ត Nio ES6 Gen 2 ចំនួន 90 នាក់ ឬស្មើរនឹង 90 គ្រឿង ដោយក្នុងនោះមានអតិថិជន 20 នាក់ទទួលបានការបញ្ជាក់ពីការបញ្ជាទិញជាមួយ downpayment របស់ពួកគេរួចរាល់ហើយ។ ការបញ្ជាទិញជាមុនមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2023។ លោក Shao Jun មកពី Car Fans និយាយថាអត្រានៃការលុបចោលការបញ្ជាទិញជាមុនរបស់អតិថិជនពី Nio គឺមានប្រហែល 10%។ លោកបានបញ្ជាក់ទៀតថា អតិថិជនប្រមាណ 70% ដែលមានបញ្ជាទិញរថយន្ត Nio ES6 Gen 2 SUV Ev គឺជាបុរសវ័យចន្លោះពី 30 ទៅ 40 ឆ្នាំ។

 

Nio ES6 Gen2 SUV Ev ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅចិនក្នុងតម្លៃខ្ទង់ប្រហែល $52,200 សម្រាប់ម៉ូដែលបំពាក់អាគុយអគ្គសនីទំហំ 75kWh និងប្រហែល $60,400 សម្រាប់ម៉ូដែលបំពាក់អាគុយអគ្គិសនីទំហំ 100kWh។ ដោយឡែកសម្រាប់តម្លៃរបស់ម៉ូដែលបំពាក់អាគុយអគ្គិសនីប្រភេទ semi-solid state battery ទំហំ 150kWh ដែលម៉ូដែលនេះនឹងត្រូវប្រកាសចេញលក់នៅក្នុងខែកក្ដដា។ Nio ES6 Gen 2 SUV ជាប្រភេទរថយន្ត Electronic SUV ដែលមានទំហំវិមាត្រ 4,854mm x 1,995mm x 1,703mm និងប្រវែងចន្លោះរវាងកង់ក្រោយទៅកង់មុខ គឺ 2,915mm។

 

Nio ES6 Gen2 SUV Ev ដំណើរការដោយប្រព័ន្ធបង្វិលកង់ទាំងបួន ឬ 4WD (Four-wheel-drive) មានសន្ទុះល្បឿនពីទ្រនិចកុងទ័រ 0km ទៅ 100km ចាយពេល 4.5 វិនាទី សមត្ថភាពដែល ES6 Gen 2 ធ្វើបាននេះក៏ដោយសារតែមានជំនួយពីម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចផលិតថាមពលបន្ថែមបានដល់ 360kW បង្កើនកំលាំងបានដល់ 482HP និងកំលាំងរមូលដល់ 700nm។ សម្រាប់ម៉ូទ័រខាងមុខផលិតថាមពលបាន 150kW និងម៉ូទ័រខាងក្រោយផលិតថាមពលបាន 210kW។ រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះមានជម្រើសយ៉ាន់កង់ទំហំ 20-inch និង 21-inch។ សម្រាប់ប្រព័ន្ធជំនួយក្នុងការបើកបរវិញ Nio ES6 ជំនាន់ទីពីរនេះមានបំពាក់នូវប្រព័ន្ធ Nio AQUILA sensor system, consisting of 33 high-performance sensing units, និង Nio ADAM Super Computing with four Nvidia Drive Orin X chips ជាដើម។ 

 

បច្ចុប្បន្ន Nio ES6 Gen 2 បានដាក់តាំងបង្ហាញលក់នៅក្នុងហាងលក់របស់ក្រុមហ៊ុនចំនួន 330 ហាងនៅទូទាំងប្រទេសចិន ហើយបើក្នុងមួយហាងទទួលបានការបញ្ជាទិញមុនចំនួន 90 គ្រឿង មានន័យថា  ES6 Gen 2 ទទួលបានការបញ្ជាទិញមុនចំនួនសរុបដល់ 29,700 គ្រឿងសម្រាប់រយះពេល 72 ម៉ោង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន