no-alternative title
no-alternative title

កំពូលរថយន្តអគ្គីសនី Tesla Cybertruck មានការបញ្ជាទិញមិនចំនួន 1.5 លានគ្រឿងហើយមកដល់ពេលនេះ

បើគិតមកទល់នឹងពេលនេះ គឺមានរយះពេលខ្ទង់ 3 ឆ្នាំមកហើយដែលលោក Elon Musk មេក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេក្នុងលោកបានប្រកាសបង្ហាញគំរូរថយន្ត Tesla Cybertruck ដែលមានការឌីស្សាញថ្មីប្លែកបែបគំរូរថយន្តនាពេលអនាគត។ យ៉ាងណាមិន Tesla បានធ្វើឲ្យអតិថិជនរបស់ខ្លួនទន្ទឹងរងចាំក្នុងការបានក្លាយជាម្ចាស់កំពូលរថយន្តអគ្គិសនីម៉ូដែលថ្មីនេះយ៉ាងអន្ទះសារដោយសារ តែ Cybertruck មិនទាន់មានវត្តមានដាកលក់នៅលើទីផ្សារនៅឡើយទេ។ បើតាមប្រភពព័ត៌មានចុងក្រោយ Tesla Cybertruck នឹងមានវត្តមាននៅលើទីផ្សារនៅឆមាសទីពីរក្នុងឆ្នាំ 2023។ ដោយឡែកក្នុងពេលនេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Tesla បានបង្ហាញថ្មីៗនេះថា ខ្លួនទទួលបានអតិថិជនធ្វើការបញ្ជាទិញមុនសម្រាប់រថយន្ត Cybertruck ចំនួន 1.5 លានគ្រឿងរួចហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Tesla Cybertruck ត្រូវបានលោក Elon Musk នាំយកទៅដាក់បង្ហាញនៅលើឆាកកាលពីអំឡុងឆ្នាំ 2019។ ដោយកាលនោះលោក Elon Musk បានធ្វើបទបង្ហាញពីសមត្ថភាព ក៏ដូចជាភាពធន់របស់កំពូលរថយន្តមួយនេះដល់អ្នកចូលរួមទស្សនាក្នុងកម្មវិធីដាក់បង្ហាញនោះ។ លោក Musk បានប្រើញញួរដ៏ធំមួយវាយទៅលើ Cybertruck ប៉ុន្តែ មិនមានបញ្ហាអ្វីនោះទេ។ បន្ទាប់មកលោកក៏បានប្រើបាល់ដែកគប់ទៅលើកញ្ចក់របស់វាក៏មិនបែក ឬប្រះស្រាំនោះទេ។ តែជាអកុសល អ្វីៗមិនដំណើរការដូចការគ្រោងទុកនោះឡើយ ដោយកញ្ចក់ទ្វាររថយន្តបានបែកខ្ទេចក្រោយពីការគប់ដោយបុរសម្នាក់។

 

ទោះជាបែបនេះក្តី ក៏នៅមានអ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញនោះមានការពេញចិត្តទៅលើ Tesla Cybertruck ហើយមានមនុស្សចំនួន 250 ពាន់នាក់បានធ្វើការបញ្ជាទិញរថយន្តស៊េរីថ្មីនេះនៅមួយសប្តាហ៍ដំបូងបន្ទាប់ពីការដាក់បង្ហាញ។ ហើយមកទល់នឹងពេលនេះតួរលេខហាក់មិនមានការថយចុះឡើយ ដោយក្នុងពេលនេះ Tesla Cybertruck ទទួលបានអតិថិជនបញ្ជាទិញមុនឈានឡើងដល់ 1.5 លាននាក់ហើយ ប៉ុន្តែ តួរលេខនេះមិនមានន័យថា Tesla លក់ Cybertruck បានចំនួន 1.5 លានគ្រឿងនោះទេ។ ដោយបច្ចុប្បន្ននេះ Tesla បានកំនត់ប្រាក់កត់ប្រមាណ $100 សម្រាប់ Cybertruck មួយគ្រឿង។ យ៉ាងណាមិញ ក្នុងចំនួន 1.5 លាននាក់ដែលបានកក់ប្រាក់នឹងទិញ Cybertruck ទាំងអស់នោះទេ ប៉ុន្តែ ពេលនេះ Tesla ទទួលបានប្រាក់កក់ 150 លានដុល្លារចូលកុងក្រុមហ៊ុនរួចទៅហើយ។

បញ្ហាធំដែល Tesla មិនទាន់ផលិត Cybertruck ឲ្យទាន់តម្រូវការក្នុងការចេញលក់លើទីផ្សារ គឺបញ្ហាក្នុងសង្វាក់ផលិតកម្មតែម្តង ដោយសាររថយន្តម៉ូដែលថ្មីនេះត្រូវការរយះពេលក្នុងការដុសខាតអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាថ្មីបន្ថែមទៀតដើម្បីឲ្យការប្រើកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ចាប់តាំងពីការបង្ហាញវត្តមាននៅលើឆាកកាលពីឆ្នាំ 2019 មក Tesla បានធ្វើការជុសជុលបញ្ហាជាបន្តបន្ទាប់នៅលើ Cybertruck។ ទោះជាយ៉ាងបើតាមការបញ្ជាក់របស់មេ Tesla បាននិយាយថា សង្វាក់ផលិតកម្មរថយន្ត Cybertruck នឹងចាប់ផ្តើមទ្រង់ទ្រាយធំនៅពេលកណ្តាលឆ្នាំ 2023៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន