no-alternative title
no-alternative title

SONY និង Honda នឹងបញ្ចេញរថយន្តអគ្គិសនីបំពាក់បច្ចេកវិទ្យា PS5 ដើម្បីប្រគូតប្រជែងទីផ្សារជាមួយរថយន្តអគ្គិសនីក្រុមហ៊ុន Tesla

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាក Tesla របស់មហាសេដ្ឋីផុតលេខក្នុងលោក Elon Musk បានឈរនៅលំដាប់ជួរមុខក្នុងតារាងនៅលើទីផ្សាររថយន្តអគ្គីសនីពិភពលោក។ ក្រុមហ៊ុនរបស់មហាសេដ្ឋីនេះ មិនត្រឹមតែផ្តល់នូវរថយន្តដែលមានភាពទំនើប និងការសន្សំសំចៃក៏ដូចជាការថែរក្សាបរិស្ថានប៉ុណ្ណោះទេ ក្រុមហ៊ុននេះក៏កំពុងផ្តល់ជូនអ្នកប្រើប្រាស់លើសពីការប្រើរថយន្តទៅទៀត ជាមួយការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់បច្ចេកវិទ្យាបំពាក់លើរថយន្តដ៏អស្ចារ្យ។ 

ដោយពីមួយឆ្នាំទៅមួយឆ្នាំប្រព័ន្ធបច្ចេកវិទ្យារថយន្តរបស់ក្រុមហ៊ុន Tesla ត្រូវបានធ្វើការអភិវឌ្ឍន៍កាន់តែមានប្រសិទ្ធិភាពខ្ពស់ជាមួយការដាក់បញ្ចូលមុខងារប្រើប្រាស់ថ្មីៗកាន់តែទំនើបកាន់តែសម្បូរបែប។ ទន្ទឹមនឹងនេះ ក៏មានឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗក្នុងពិភពលោកបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនី ក៏ដូចជាបច្ចេកវិទ្យារថយន្តថ្មីៗទំនើបៗត្រៀមបញ្ចេញដើម្បីប្រគូតប្រជែងទីផ្សារជាមួយ Tesla ផងដែរ។ ជាក់ស្តែងក្រុមហ៊ុន SONY របស់ប្រទេសជប៉ុន កំពុងមានគម្រោងក្នុងការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់ Software ថ្មីបំពាក់នៅលើរថយន្តក្នុងពេលអនាគតផងដែរ។ ភាពជាដៃគូជាមួយក្រុមហ៊ុន Honda ក្រុមហ៊ុនជប៉ុននេះនឹងនាំយករថយន្តអគ្គិសនីទំនើបដែលបំពាក់ប្រព័ន្ធបច្ចេកវិទ្យាកម្សាន្ត PS5 ចូលមកកាន់ទីផ្សាររថយន្តក្នុងពេលឆាប់ៗនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន SONY និង Honda បានប្រកាសចាប់ដៃសហការគ្នាសម្រាប់ឧស្សាហកម្មរថយន្តដែលហៅថា Honda Sony Mobility កាលពីអំឡុងខែ កញ្ញា ឆ្នាំ 2022 នេះ។ ក្រុមហ៊ុនទាំងពីរនៅមិនទាន់បង្ហាញពីផលិតផល និងម៉ាកយីហោដែលនឹងមកដល់លើទីផ្សារនៅក្រោមការបណ្តាក់ទុនជាមួយគ្នានេះនោះទេ។ ទោះជាយ៉ាងណាក៏ដោយពួកគេមានគម្រោងប្រកួតប្រជែងជាមួយគូប្រគូតនៅក្នុងទីផ្សាររថយន្តអគ្គិសនី EV Market។ យ៉ាងណាក៏ដោយគេរំពឹងថា ការនាំយកផលិតផលរបស់ក្រុមហ៊ុន Sony ទៅបំពាក់នៅលើរថយន្តអគ្គិសនីអាចជាប្រព័ន្ធបច្ចេកវិទ្យា PS5 ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ។

លោក Izumi Kawanishi ដែលជាប្រធានក្រុមហ៊ុន Sony Honda Mobility បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ថា ពួកគេគ្រោងនឹងផលិតរថយន្តអគ្គិសនីដែលផ្តល់ជូននឹងការកម្សាន្តដូចជាការស្តាប់តន្ត្រី ទស្សនាភាពយន្ត និងបច្ចេកវិទ្យា PS5 ជាដើម។ Kawanishi បានបញ្ជាក់បន្ថែមថា "នេះគឺជាការប្រយុទ្ធរបស់យើងដើម្បីប្រគូតប្រជែងទីផ្សារជាមួយ Tesla។ លោក Kawanish ដែលពីមុន គឺជាប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ Sony បាននិយាយថា វាអាចទៅរួចក្នុងការដាក់បញ្ចូលបច្ចេកវិទ្យា PS5 ទៅក្នុងរថយន្តរបស់ពួកគេនាពេលអនាគត។

ដោយឡែកលោក Yasuhide Mizuno ប្រធានក្រុមហ៊ុន Sony Honda Mobility Corp. និងជាអតីតប្រធានក្រុមហ៊ុន Honda មានប្រសាសន៍ថា ក្រុមហ៊ុនកំពុងបង្កើនដំណើរការផលិតរបស់ខ្លួនជុំវិញការដាក់មាតិកាជាមុនសិន។ ក្រុមហ៊ុននឹងចាប់ផ្តើមបញ្ចេញម៉ូដែលរថយន្តដំបូងរបស់ខ្លួននៅអាមេរិកខាងជើងនៅឆ្នាំ 2025។ ជាការពិតណាស់ ដើម្បីធ្វើឱ្យបទពិសោធន៍ថ្មីដ៏អស្ចារ្យនេះ "អាចធ្វើទៅបាន" បច្ចេកវិទ្យាការបើកបរស្វ័យភាព គឺជាកត្តាចាំបាច់បំផុត បើមិនដូច្នេះទេ វានឹងមិនអាចទៅរួចក្នុងការរីករាយជាមួយការកម្សាន្តជាមួយ PS5 នៅក្នុងរថយន្តអំឡុងនៃការធ្វើដំណើរនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន