no-alternative title
no-alternative title

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ក្រុមហ៊ុន BYD នឹងប្រកាសចេញឡាន PHEV ស៊េរីថ្មីឆ្នាំ 2026 Song Pro DM-i ជាប្រភេទ Long-Range Version នៅក្នុងប្រទេស ចិននាថ្ងៃទី 10 ខែមករា ចុងសប្តាហ៍នេះ។ សម្រាប់ឡាន Plug-in-hybrid SUV ស៊េរីថ្មីនេះ នឹងចូលខ្លួនមកជំនួសដំណែងម៉ូដែល Song Pro DM-i បច្ចុប្បន្ន ដែលត្រូវបានក្រុមហ៊ុនប្រកាសចេញកាលពីថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Song Pro DM-i ស៊េរីឆ្នាំ 2026 បានទទួលការធ្វើបច្ចុប្បន្នលើប្រព័ន្ធបច្ចេកវិទ្យា DM Plug-in-hybrid ដំណើរការបានកាន់តែល្អប្រសើរជាស៊េរីមុន។ កាលពីខែតុលា ឆ្នាំ 2025 កន្លងទៅ BYD បានធ្វើការប្រកាសចេញលក់ម៉ូដែល 2026 Song Pro DM-i Series នៅក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $14,700 ដល់ $18,000។

 

ដោយនៅលើ Song Pro DM-i ឆ្នាំ 2026 ត្រូវបាន BYD ធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធសែនស័រកាមេរ៉ាជំនួយការចូលចត all-around parking camera system, មុខងារបញ្ចេញដោយសំឡេងដំឡើងមកជាមួយស្រាប់, ប្រព័ន្ធបង្ហាញផ្លូវ Gesture based navigation activation និងប៉ាណាមុខជាប្រភេទ Active front grille។ ហើយផ្នែកខាងក្រៅក៏មានការបន្ថែមនូវជម្រើសពណ៌ថ្មីផងដែរ។

នៅលើម៉ូដែល Song Pro DM-i ឆ្នាំ 2026 បច្ចុប្បន្ន បានដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ដែលគាំទ្រដោយម៉ាស៊ីនសាំង 1.5-litre ប្រភេទ Naturally aspirated gasoline engine រួមនឹងម៉ូទ័រអគ្គិសនីមួយ។ បើតាមការធ្វើតេស្តបើកបរពីស្ថាប័ន CLTC បានឲ្យដឹងថា BYD Song Pro DM-i 2026 អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 133km និងអាចបើកបានដល់ 1,508km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។

 

ចំពោះកម្រិតស៊ីសាំងវិញ តាមការបញ្ជាក់ពី NEDC គឺខ្ទង់ 3.2-Litre/100km។ រថយន្ត PHEV SUV ម៉ូដែលថ្មីនេះ ប្រើប្រាស់ប្រអប់លេខកង់រង្វង់ ឬ column-mounted gear selector។ ដោយឡែកសម្រាប់ម៉ូដែលថ្មីដែលត្រៀមបង្ហាញខ្លួននៅចិននាថ្ងៃទី 10 មករា សប្តាហ៍នេះ គឺជាប្រភេទ Long-Range ដែលបំពាក់កញ្ចប់ថ្មធំជាងមុន និងមានសមត្ថភាពអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយដល់ 200km។

បើតាមរបាយការណ៍លក់រថយន្តចេញពីប្រទេសចិន បានបង្ហាញថា ឡាន BYD Song Pro DM-i Series លក់បានចំនួន 21,362 គ្រឿងក្នុងខែវិច្ឆិកា ឆ្នាំ 2025 ដែលធ្វើឲ្យការលក់ប្រចាំឆ្នាំមានចំនួន 211,611 គ្រឿង។ ក្នុងគ្រួសាររថយន្ត BYD Song រួមមានម៉ូដែលដូចជា Song L EV, Song L DM-i, Song Plus EV, Song Plus DM-i, និង Song Pro DM-i ដែលការលក់នៅខែធ្នូ 2025 មានចំនួនសរុប 55,169 គ្រឿង ហើយការលកសរុបប្រចាំឆ្នាំនៃគ្រួសារ Song Series របស់ BYD ក្នុងទីផ្សារប្រទេសចិនមានចំនួន 788,003 គ្រឿង ដែលធ្វើឲ្យរថយន្តមួយម៉ូដែលនេះ ក្លាយជារថយន្ត SUV លក់ដាច់ខ្លាំងបំផុតប្រចាំឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន