no-alternative title
no-alternative title

ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញលក់ឡាន Pick up ប្រភេទ Plug-in-hybrid ថ្មីពីរម៉ូដែល សម្រាប់ម៉ូដែល Riddara RD6 ឬ King Kong នៅទីផ្សារប្រទេសចិន។ ឡាន Pick Up PHEV ថ្មីទាំងពីរម៉ូដែលនេះ គឺ Riddara RD6 Mountain Edition និង Riddara Horizon High-Altitude Edition plug-in hybrid AWD ដែលមានតម្លៃចាប់ពីខ្ទង់ $20,000 និង $21,700 តម្លៃតាមជម្រើសម៉ូដែលនីមួយៗ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡាន Pick up ទាំងពីរម៉ូដែលនេះ គឺបំពាក់ប្រព័ន្ធដំណើរការដោយបច្ចេកវិទ្យា Geely NordThor EM-P Hybrid system តាម range ស្តង់ដារ CLTC គឺអាចបើកបរបានដល់ចម្ងាយ 1,068km ជាមួយអត្រាសម្រេចក្នុងការធ្វើដំណើរឡើងរយះកម្ពស់ 95% ក្នុងកម្ពស់ 3,800m ហើយនិងមានសមត្ថភាពអាចបើកឡើងជម្រាលបាន 55%។

ប្រព័ន្ធ Geely NordThor EM-P Hybrid system ដំណើរការដោយពឹងផ្អែកលើម៉ាស៊ីនសាំង 1.5T រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីពីរន ភ្ជាប់ដំណើរការដោយប្រអប់លេខប្រភេទ DHT 3-វគ្គ ជាមួយអនុភាពកម្លាំងសរុប 260kW ឬ 349 សេះ និងកម្លាំរមួល 914Nm។ Geely Riddara RD6 ឬ King Kong បំពាក់កញ្ចប់ថ្មប្រភេទ Lithium iron phosphate ទំហំ 19.09kWh សាកភ្លើងពេញម្តងអាចបើកបរដោយប្រអគ្គិសនីសុទ្ធបានចម្ងាយ 100km (CLTC)។

សម្រាប់ម៉ូដែល  Riddara RD6 Mountain Edition ត្រូវបានធ្វើស្វ័យភាពឲ្យសមស្របទៅនឹងស្ថានភាពផ្លូវឡើងភ្នំ និងផ្លូវមានឧបសគ្គ ឬ off-road ជាមួយប្រព័ន្ធបត់រយះចម្ងាយខ្លីប្រមាណ 6.5mm, ប្រព័ន្ធកង់ទាំងបួនដំណើរការដោយឯករាជ្យ (four-wheel independent suspension) និងប្រើសម្បកកង់ប្រភេទ all-terrain tires ជាដើម។

សម្រាប់អនុភាពសន្ទុះល្បឿនវិញ គឺអាចជាន់ពី 0 ទៅ 100km/h ប្រើពេល 6.3 វិនាទី នៅពេលមិនមានបន្ទុកទំងន់ខាងក្រោយ និង 8.6 វិនាទី នៅពេលមានបន្ទុកទំងន់លើគ្រែដឹក។ ទៅលើការឌីស្សាញរបស់ Riddara RD6 Mountain Edition គឺមិនខុសគ្នានឹងម៉ូដែល Riddara RD6 EM-P ចេញមុននោះទេ រួមទាំងទំហំវិមាត្រ ដោយមានបណ្តោយប្រវែង 5,260mm/ ទទឹង 1,900mm/ កម្ពស់ 1,865mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,120mm។

ចំនែកម៉ូដែល  Riddara Horizon High-Altitude Edition ត្រូវបានធ្វើការឌីស្សាញឡើងឲ្យមានសមត្ថភាពសមស្របក្នុងការបើកបរនៅក្នុងស្ថានភាពបរិយាកាសត្រជាក់ខ្លាំងជាមួយការកែប្រែទៅលើមុខងារថ្មដើម្បីឲ្យធន់នឹងភាពត្រជាក់ខ្លាំង, បង្កើនប្រសិទ្ធិភាពប្រព័ន្ធគ្រប់គ្រងដំណើរការខាងក្នុង thermal management system ដែលអាចទប់ទល់ទៅនឹងអាកាសធាតុត្រជាក់ខ្លាំងបំផុតដល់ -30°C។

ជាមួយគ្នានេះ វាក៏មានការពង្រឹងទៅលើប្រព័ន្ធបើកបរ All-wheel-drive system មានសមត្ថភាពខ្ពស់ក្នុងការបើកបរនៅលើផ្លូវទឹកកក និងព្រឹល (icy/snowy road) គាំទ្រដោយបច្ចេកវិទ្យា millisecond-level torque distribution technology ដែលជួយ កែតម្រូវថាមពលផ្តល់ទៅឲ្យកង់នីមួយៗដើម្បីទប់ទល់នឹងការរអិល។ RD6 Horizon High-Altitude Edition មានភ្ជាប់នូវមុខងារបញ្ជាបញ្ចេះរថយន្តពីចម្ងាយ ឬអាចគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនត្រជាក់ តាមរយះស្មាតហ្វូន និងមានប្រព័ន្ធកម្តៅសម្រាប់កៅអីខាងមុខថែមទៀតផង។ ចំពោះការឌីស្សាញ Riddara RD6 Horizon High-Altitude Edition មិនខុសគ្នានឹង Riddara RD6 Mountain Edition នោះទេ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា