no-alternative title
no-alternative title
no-alternative title

MG Cyberster Red Top Edition រថយន្ត Sport Car មានតម្លៃខ្ទង់ $51,500 និងផលិតតែ 100 គ្រឿងតែប៉ុណ្ណោះ

ក្រុមហ៊ុន MG ទើបតែបានប្រកាសបង្ហាញចេញរថយន្តប្រភេទ Super Sport ស៊េរីថ្មីម៉ូដែលពិសេសដែលមានឈ្មោះថា MG Cyberster Red Top Edition។ រថយន្តម៉ូដែលពិសេសនេះ មានតម្លៃ 365,800 យ័ន ឬប្រហែល $51,500។ រថយន្តប្រភេទ Electric Convertible Sport Car របស់ MG មួយនេះត្រូវបានរចនាជាមួយនឹងពណ៌សដែលក្រុមហ៊ុនហៅថា Pearl-White Pait ជាមួយដំបូលអាចបិតបើកបានដែលរចនាម៉ូតជាមួយនឹងពណ៌ក្រហមដែលជា Classic Colors នៃ  MGA, MGB និងMG Magnette។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល MG Cyberster Red Top Edition នេះ ក្រុមហ៊ុនគ្រោងធ្វើការផលិតឡើងដំបូងចំនួនតែ 100 គ្រឿងប៉ុណ្ណោះ។ ហើយការនាំចេញអាចនឹងធ្វើឡើងនៅក្នុងខែមិនា ឆ្នាំ 2024។ MG បានប្រកាសចេញរថយន្ត Electric Sport Car ម៉ូដែល Cyberster ដំបូងនៅក្នុងព្រឹត្តិការណ៍  Guangzhou Auto Show នៅប្រទេសចិន ដែលមានតម្លៃចន្លោះពី 319,900 ទៅ 359,800 យ័ន ឬប្រហែល $ 45,100 ទៅ $50,700 ជាមួយជម្រើសចំនួនបីប្រភេទផ្សេងគ្នា។ Morris Garages ឬ MG គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសបាននាំយកនូវរថយន្តប្រភេទ Sport Car ដែលមានម៉ាកដូចជា MGB និង MGF ដែលមានជំនាញទៅលើការអភិវឌ្ឍន៍ផលិតរថយន្តស្ព័រចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ 1942 មកម្ល៉េះ។ 

ហើយបច្ចុប្បន្ន MG ត្រូវបានទិញយក និងគ្រប់គ្រង់ដោយក្រុមហ៊ុនរបស់ប្រទេសចិនដែលមានឈ្មោះថា SAIC Motor Corperation។ ហើយសម្រាប់រថយន្ត Cyberster គឺជាការបង្កើតយុគសម័យនៃរថយន្តស្ព័រដំណើរការដោយថាមពលអគ្គិសនី ឬ Electric Sport Car ដែលហៅថា MG Cyberster។ ទៅលើសមត្ថភាពរបស់ MG Cyberster ត្រូវបានធ្វើការអភិវឌ្ឍន៍ដោយក្រុមការងារ DANISI របស់ប្រទេសអ៊ីតាលីដែលមកពីក្រុម former F1 Ferrari team។

MG Cyberster បានបំពាក់នូវម៉ូទ័រអគ្គិសនីខាងមុខមួយជាប្រភេទ  permanent magnet synchronous motor ដែលផ្តល់នូវថាមពល 150kW និងម៉ូទ័រអគ្គិសនីក្រោយដែលផ្តល់នូវថាមពល 250kW ដែលសរុបកំលាំងម៉ូទ័រទាំងពីរបញ្ចូលគ្នាអាចផលិតថាមពលបាន 400kW ដែលផ្តល់អនុភាពជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចំនាយពេលខ្ទង់ 3.2 វិនាទី។ ហើយសម្រាប់ម៉ូដែល High-Performance របស់ MG Cyberster វិញ គឺបានបំពាក់នូវកញ្ចប់អាគុយ 77kW និងសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 520km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។

 

រថយន្តស្ព័រកៅអីពីរបស់ MG មួយនេះមានកៅអីផលិតពីស្បែកប្រភេទ Nappa leather និងនៅផ្នែកកណ្តាលផលិតឡើងពីកាបោនហ្វៃប័រ ព្រមជាមួយអេក្រង់សម្រាប់អ្នកបើកចំនួន 3 ហៅថា Driver-centric three-screen layout។ ចំនែកដៃចង្កូតមានបំកាន់មកជាមួយនៅប៊ូតុង paddle shifters សម្រាប់ធ្វើការផ្លាស់ប្តូរមុខងា (Mode) ក្នុងការបើកបរ។ កាលពីខែធ្នូឆ្នាំ 2023 ក្រុមហ៊ុន MG លក់ Cyberster បានចំនួន 300 គ្រឿង ដែលឈរនៅប្រកៀកប្រកិតជាមួយរថយន្ត Porsche 911 និង 718 នៅក្នុងទីផ្សារប្រទេសចិនដីគោក។

 

សូមបញ្ជាក់ថា នៅឆ្នាំ 2023 ក្រុមហ៊ុន MG សម្រេចបានការលក់រថយន្តរបស់ខ្លួននៅទូទាំងពិភពលោកចំនួនលើសពី 84 ម៉ឺនគ្រឿង ដែលធានាបាននូវឋានៈជាម៉ាករថយន្តឈានមុខគេរបស់ប្រទេសចិនក្នុងបរិមាណនាំចេញសម្រាប់រយៈពេលប្រាំឆ្នាំបន្តបន្ទាប់ទៀត។ រថយន្ត MG ជិត 38 ម៉ឺនគ្រឿង បានរកឃើញម្ចាស់នៅក្នុងទីផ្សារក្នុងតំបន់ចំនួន 16 នៅទូទាំងទ្វីបអឺរ៉ុបខាងលិច និងអូស្ត្រាលី។ ក្នុងនោះម៉ូដែល MG4, MG ZS, និង MG5  គឺបានឈរនៅក្នុងតារាងរថយន្តកំពូលទាំងដប់សម្រាប់ការនាំចេញថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន