Deepal គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាកថ្មីមួយទៀតត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីឈ្មោះក្នុងប្រទេសចិន Changan Auto កាលពីអំឡុងឆ្នាំ 2022។ នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តថ្មី បានត្រៀមក្នុងការប្រកាសចេញលក់រថយន្តអគ្គីសនីស៊េរីថ្មីប្រភេទ SUV ម៉ូដែល Deepal S7 នៅលើទីផ្សារប្រទេសកម្ពុជាឆាប់នេះហើយ នេះបើយោងតាមការជូនដំណឹងពីក្រុមហ៊ុន CHANGAN Auto។ សូមជំរាបថា Deepal S7 ដែលជារថយន្តអគ្គិសនីស៊េរីថ្មីនេះ បានប្រកាសចេញលក់លើនៅលើទីផ្សារចិននៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2023 កន្លងទៅនេះ។
បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បាននិយាយថា រថយន្តអគ្គិសនីស៊េរីថ្មី Deepal S7 គឺមានជម្រើស 3 ម៉ូដែលផ្សេងគ្នា គឺមានដូចជា Deepal S7 all-electric, Deepal EREV និង Deepal S7 Hydrogen នឹងមានលក់នៅលើទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $24,200 រហូតដល់ $34,400។ រថយន្ត Mid-sized Crossover SUV ស៊េរីថ្មីមួយនេះ ត្រូវបានរចនារូបរាងឡើងដោយលោក veteran Bertrand Bach ដែលជា global Chief design director របស់ក្រុមហ៊ុន Changan Auto បច្ចុប្បន្ន។ លោក veteran Bertrand Bach គឺជាអតិតវិស្វករជាន់ខ្ពស់ផ្នែករចនារថយន្តរបស់ក្រុមហ៊ុន MG និង Volkswagen។
Deepal S7 ត្រូវបានផលិតឡើងដោយឈរនៅលើទម្រង់នៃគ្រោងប្រភេទ EPA1 platform ដែលធ្វើឲ្យរថយន្ត Mid-sized Crossover SUV មួយនេះមានប្រវែងបណ្តោយខ្លួន 4,750mm x ទទឹង1,930mm X កម្ពស់ 1,625 mm និងគម្លាតកង់មុខក្រោយ 2,900mm។ Deepal S7 មានទទឹងធំជាង 9mm និងកម្ពស់ខ្ពសជាង 1mm ធៀបនឹងរថយន្ត Tesla Model Y។ ហើយរថយន្តនេះប្រើយ៉ាន់កង់ទំហំពីរជម្រើសគឺ 20-inch និង 21-inch ហើយនិងមានកម្ពស់ពីផ្ទៃដីមកបាតក្រោមប្រមាណ 165mm។
សម្រាប់ម៉ូដែល Deepal S7 EREV ប្រើប្រាស់នូវម៉ូទ័រអគ្គិសនីមួយអាចផលិតថាមពលបាន 175kW ជាមួយម៉ាស៊ីនទំហំ 1.5 ICE កំលាំង 70kW ហើយម៉ាស៊ីននេះក៏ដើរតួរជាឧបករណ៍ Generator ក្នុងការបញ្ចូលថាមពលទៅឲ្យអាគុយអគ្គិសនីផងដែរ។ ម៉ូដែលនេះ អាចជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 7.5 វិនាទី។ ចំនែកម៉ូដែល Deepal S7 EV វិញនឹងមានម៉ាស៊ីនដែលអាចផលិតថាមពលកំលាំងបាន 190kW បន្ថែមទៀត ហើយអាចជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 6.7 វិនាទី។
រីឯម៉ូដែល All-electric វិញ បានប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីប្រភេទ Ternary NMC ដែលផ្គត់ផ្គងដោយ China Innovation Aviation។ កញ្ចប់អាគុយនេះ អាចបើកបានចំងាយផ្លូវ 620km នៅពេលសាកភ្លើងមួយពេញម្តង នេះតាមការធ្វើតេស្តពីស្ថាប័ន CLTC ហើយការបើកបរចំងាយផ្លូវ 100km ប្រើថាមពលថ្មអស់ 14.2kWh។
Deepal S7 មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-អ៊ីង គាំទ្រប្រព័ន្ធជំនួយការបើកបរ NID3.0 driving assistance software, មានមុខងារបង្ហាញនៅលើកញ្ចក់ Head-Up Display (AR-HUD) រួមនិងមានកញ្ចក់ Co-pilot ទំហំ 12-អ៊ីង ដែលបង្កប់លាក់នៅផ្នែកដំបូល Sun Visor ថែមទៀតផង។
បច្ចុប្បន្ន Deepal S7 កំពុងត្រូវបានផលិតនៅរោងចក្រ Nanjing ដែលជារោងចក្រដំណើរការស្វ័យប្រវត្តិកម្មខ្ពស់កម្រិត ដែលត្រូវបានរៀបចំដោយ Changan Auto ជាមួយការប្រើឧបករណ៍មនុស្សយន្តចំនួន 215 គ្រឿង នៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ពួកគេ។ លើសពីនេះ ទៅទៀត Changan Auto បានបង្កើតវិធានការក្នុងការត្រួតពិនិត្យគុណភាពរថយន្តយ៉ាងម៉ត់ចត់បំផុតចំនួន 11 នៅគ្រប់ដំណាក់កាលទាំងអស់ នៃដំណើរការផលិតកម្មថែមទៀតផង។
សូមជំរាបថា សម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា នាពេលឆាប់ៗនេះនោះ ក្រុមហ៊ុននៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់រថយន្ត និងតម្លៃរបស់Deepal S7 រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះ នៅឡើយទេ។ ដូច្នេះ ដើម្បីជ្រាបច្បាស់ សូមរង់ចាំតាមដានជាមួយក្រុមហ៊ុន www.eworldmagz.com ក៏ដូចជា ផេកផ្លូវការបស់ Changan Auto នៅកម្ពុជា។