no-alternative title
no-alternative title
no-alternative title
no-alternative title

ហេតុផលចំនួន 5 នេះហើយ ដែលបានធ្វើអោយរថយន្តអគ្គិសនី Xiaomi បង្កើតនូវរលកថ្មីនៅក្នុងទីផ្សាររថយន្តប្រទេសចិន

នៅពេលនេះ រថយន្តអគ្គិសនី Xiaomi SU7 គឺមានការកើនឡើងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារប្រទេសចិន ដែលរហូតដល់អតិថិជនខ្លាំងបានរង់ចាំអស់ជាច្រើនម៉ោងនៅក្រៅហាងលក់រថយន្តនេះ ដើម្បីបានការបញ្ជាទិញរថយន្តនេះថែមទៀតផង។ ការបង្ហាញវត្តមាននៃរថយន្តអគ្គិសនីនេះ គឺមានការបញ្ជាទិញខ្ពស់មែនទែនដល់ទៅ 88,000 គ្រឿង នៅក្នុងពេលត្រឹមតែ 24 ម៉ោង ដែលចំនួននេះ នៅតែបន្តកើនឡើងជាបន្តរទៀតមកដល់ពេលនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ គឺបានកើនឡើងដល់ទៅ 16% ដែលបង្ហាញអំពីភាពរឹងមាំ និងការចាប់អារម្មណ៍ខ្លាំងក្លាទៅលើរថយន្តដ៏ប្រណិតនេះ។ ស្ទើរតែគ្រប់ផ្នែកទាំងអស់នៅក្នុងប្រទេសចិន មនុស្សជាច្រើន បាននិយាយអំពីរថយន្តអគ្គិសនីនេះ។

 

រូបភាពពាណិជ្ជកម្ម

សូមជំរាបថា នៅពេលនេះ នៅក្នុងទីផ្សាររបស់ចិន មានរថយន្តអគ្គសនីប្រណិតជាច្រើន ដែលរួមមានដូចជា ដូចជា BYD, Tesla, Geely និងម៉ូដែលជាច្រើនទៀត ប៉ុន្តែហេតុអ្វីបានជាពួកគេចាប់អារម្មណ៍ខ្លាំងទៅលើរថយន្ត Xiaomi SU7 នេះវិញ។ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ ចំនួន 5 ដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Xiaomi ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងបែបនេះ។

1. យុទ្ធសាស្រ្តការប្រកួតប្រជែងទៅលើតម្លៃ

ក្រុមហ៊ុន Xiaomi គឺកំពុងតែលេងហ្គេមនៅក្នុងទីផ្សារនៃតម្លៃរថយន្តអគ្គិសនី។ រថយន្ត SUV នេះ គឺប្រើប្រាស់នូវការប្រកួតប្រជែងទៅលើតម្លៃ។ រថយន្តនេះ អាចប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុនអគ្គិសនីជាច្រើនដូចជា Tesla និង BYD ខណៈពេលដែលក្រុមហ៊ុន Xiaomi បានលក់រថយន្ត SUV នៅក្នុងតម្លៃមួយដែលទាប។ រថយន្តនេះ គឺមាន 3 ម៉ូដែលដូចជា ម៉ូដែលស្តង់ដារ Standard, Pro និងម៉ូដែល Max ហើយនឹងមានតម្លៃចន្លោះពី RMB 215,900 ($29,870) និង RMB 299,900 ($41,500)។

2. ការធ្វើដំណើរបានដល់ទៅ 800km

រថយន្ត Xiaomi SU7 នេះ មានបំពាក់នូវបច្ចេកវិទ្យាដ៏ប្រណិត និងលក្ខណៈសម្បត្តិជាច្រើន ដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ រថយន្តជំនាន់ថ្មីនេះ មានការចាប់អារម្មណ៍ជាងរថយន្ត Model 3 របស់ Tesla ដោយសារតែរថយន្តនេះអាចធ្វើដំណើរបានច្រើនជាង 700km ក្នុងការសាកថ្មម្តង ហើយវាពិសេសរថយន្ត SUV នេះផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរដ៏អស្ចារ្យបំផុត។ 

3. កេរិ្តឈ្មោះដ៏ខ្លាំងក្លា

សម្រាប់កេរិ្តឈ្មោះដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Xiaomi នៅក្នុងទីផ្សាររបស់ប្រទេសចិននោះ គឺពិតជាសំខាន់មែនទែនក្នុងការជម្រុញទៅលើការលក់នៃរថយន្ត SU7 នេះ។ ផលិតផលរបស់ក្រុមហ៊ុននេះ មានភាពធន់ក្នុងការប្រើប្រាស់ ហើយវាក៏ជឿជាក់ថែមទៀត ក្រុមហ៊ុន Xiaomi ទទួលបាននូវការទុកចិត្ត និងភាពស្មោះត្រង់ពីអតិថិជនជាច្រើនរបស់ Xiaomi អស់ជាច្រើនឆ្នាំ មកហើយ។ ដូចនេះ ការលក់ទៅលើរថយន្ត SU7 នេះ ក៏ទាក់ទាញអ្នកប្រើប្រាស់ដែលជាអ្នកគាំទ្ររបស់ Xiaomi ថែមទៀតផង។

4. ផលិតកម្មរហ័ស និងតម្រូវការទីផ្សារខ្ពស់

ដំណើរការនៃការផលិតមានភាពរហ័ស និងតម្រូវការទីផ្សារខ្ពស់សម្រាប់រថយន្ត Xiaomi SU7 នៅក្នុងប្រទេសចិន ដែលមានការបញ្ជាទិញច្រើនជាង 50,000 គ្រឿង នៅក្នុងពេលការលក់ត្រឹមតែ 27 នាទី រថយន្ត SU7 នេះ ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្លានៅក្នុងប្រទេសចិន និងអ្នកប្រើប្រាស់សកលថែមទៀត។ កេរិ្តឈ្មោះរបស់រថយន្តSUV នៅក្នុងប្រទេសចនេះ គឺដោយសារតែប្រវត្តិដ៏រុងរឿងរបស់ក្រុមហ៊ុន Xiaomi ផងដែរ។

5. ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងគោលដៅស្របទៅតាមមហិច្ឆិតា

ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់ក្រុមហ៊ុន Xiaomi ក្រោមការដឹកនាំដោយនាយកប្រតិបត្តិលោក Lei Jun បានបញ្ជាក់អំពីគោលដៅនៃមហិច្ឆិតាសម្រាប់រថយន្ត SU7 និងមហិច្ឆិតាធំជាងនេះ ទៀតរបស់ក្រុមហ៊ុន Xiaomi នៅក្នុងឧស្សាហកម្មរថយន្តនេះ។ ជាមួយនឹងការជម្រុញក្នុងការឈានទៅចាប់ចំណាត់ថ្នាក់ Top 5 នៅក្នុងទីផ្សាររថយន្តស្វ័យប្រវត្តិនេះនៅក្នុងពេល 15ឆ្នាំ - 20 ឆ្នាំទៀតនោះ ក្រុមហ៊ុន Xiaomi ក៏បង្ហាញអំពីការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា និងកេរិ៍្តឈ្មោះក្រុមហ៊ុនសម្រាប់ទីផ្សាររថយន្តអគ្គិសនីនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន