no-alternative title
no-alternative title
no-alternative title

IM L6 រថយន្តអគ្គិសនីបំពាក់កញ្ចប់អាគុយ Solid-State ដែលអាចបើកបានចំងាយ 1,000km ចេញលក់ ក្នុងតម្លៃចាប់ពី $31,800

IM Motors ដែលជាម៉ាកយីហោរថយន្តអគ្គិសនីស្ថិតក្រោមការគ្របគ្រង់របស់ SAIC Motor Corp បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីប្រភេស Sedan ម៉ូដែល IM L6។ រថយន្តអគ្គិសនីទំនើបនេះ បានជាប់ការសាកល្បងធ្វើតេស្តក្នុងការបើកបរដោយប្រព័ន្ធ Self-Driving ដោយគ្មានជំនួយពីមនុស្សបានក្នុងល្បឿនដល់ទៅ 71km/h។ ជាងនេះទៅទៀ IM L6 បានបំពាក់នូវកញ្ចប់អាគុយប្រភេទ Solid-state ទំហំ 130kW ដែលសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវដល់ទៅ 1,000km នេះបើតាមការធ្វើតេស្តបញ្ជាក់ពីស្ថាប័ន CLTC។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

IM L6 មានបីជម្រើស គឺជម្រើសស្តង់ដារហៅថា L6 Max មានតម្លៃប្រមាណ $31,800, ម៉ូដែល L6 High-Performance មានតម្លៃខ្ទង់ $41,480 និង L6 Lightyear Max មានតម្លៃខ្ទង់ $45,640។ IM Motors បានប្រកាសថា IM L6 គាំទ្រនូវប្រព័ន្ធសាកភ្លើង 900V solid-state battery (SSB) នៅលើម៉ូដែល“Lightyear Max”។ ម៉ូដែលនេះ គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Ultra-Fast  Charging ដោយសាកភ្លើងត្រឹមតែ 12 នាទី គឺអាចឲ្យរថយន្តមួយនេះបើកបរបានចំងាយផ្លូវ 400km និងសាកភ្លើងមួយពេញម្តងអាចបើកបានចំងាយដល់ 1,000km តាមការបញ្ជាក់ពី CLTC។ ចំនែកពីម៉ូដែលផ្សេងទៀត គឺ L6 Max និង L6 High-Performance ប្រើប្រាស់កញ្ចប់អាគុយ NMC Battery កំលាំង 90kWh និង 100kWh ដែលអាចបើកបរបានចំងាយផ្លូវ 700 ទៅ 770km នៅពេលសាកមួយពេញម្តង។

រថយន្តអគ្គិសនី IM L6 មានបណ្តោយខ្លួន 4931mm X ទទឹង 1960mm X កម្ពស់ 1474 mm និងគម្លាតកង់មុខទៅកង់ក្រោយ 2950mm។ រថយន្តអគ្គិសនីស៊េរីថ្មីដ៏ទំនើបមួយនេះ បានបំពាក់នូវប្រព័ន្ធ Nvidia Orin X, Qualcomm 8295, និង LiDAR ដែលផ្តល់ឲ្យរថយន្តអគ្គិសនីមួយនេះអាចគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបសម្រាប់ការបើកបរប្រកបដោយប្រសិទ្ធិភាពខ្ពស់ដូចជាមុខងារ  multi-angle Carlog ការប្រើប្រាស់ប្រព័ន្ធកាមេរ៉ារបស់រថយន្តសម្រាប់ថតសកម្មភាពបែប Vlog និង City Drive (providing local content on the car display ក៏ដូចជាមុខងារបើកបរឆ្លាតវៃ intelligent driving, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ដំណើរការដោយប្រព័ន្ធ DZT dynamic tracking technology ព្រមទាំងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្កិ NOA driving assistant ជាដើម។ បន្ថែមពីនេះ L6 ក៏គាំទ្រមុខងារ Apple ecosystem plugin ដែលភ្ជាប់សម្រាប់ការបង្ហាញរូបភាពចេញពីទូរស័ព្ទ iPhone ផងដែរ។

រថយន្តអគ្គិសនីស៊េរីថ្មីនេះ នៅមានភ្ជាប់នូវប្រព័ន្ធបច្ចេកវិទ្យា  VMC (Vehicle Motion Control) ជំនាន់ចុងក្រោយ ដែលមានភ្ជាប់មកជាមួយមុខងារ smart digital chassis technology, equipped with rear-wheel steering, intelligent electronic damping, air suspension និងប្រព័ន្ធទំនើបឆ្លាតវៃជាច្រើនផ្សេងទៀត។ IM L6 ប្រើប្រាស់នូវម៉ូទ័រអគ្គិសនី Hurricane motor ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុនផ្ទាល់ ដោយម៉ូទ័រនេះអាចបង្កើនប្រព័ន្ធរមូលបានដល់ 21,000rpm និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ត្រឹម 2.74 វិនាទី។ ចំនែកម៉ូដែល Four-Wheel-Drive បានប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរមួយកំលាំង 200kW និងមួយទៀត 379kW ដែលអាចជាន់ល្បឿនបានដល់ 268km/h។ ដោយឡែកសម្រាប់ម៉ូដែលប្រើប្រាស់ម៉ូទ័រមួយវិញបែកចែកជាបីជម្រើស គឺ 216kW/248kW និង 300kW។

IM L6 មានជម្រើសពណ៌ចំនួន 7 ពណ៌ គឺមានពណ៌ប្រផេះ ផ្កាឈូក លឿង ខ្មៅ និងពណ៌ស ចំនែកពណ៌ពីរផ្សេងទៀតនឹងត្រូវប្រកាសពេលក្រោយ។ ក្រុមហ៊ុន IM Motors គឺបានបង្កើតឡើងដោយការរួមសហការគ្នារវាងសម្ព័ន្ធក្រុមហ៊ុន SAIC Motor Corporation Group, Zhangjiang High-Tech Park និងសម្ព័ន្ធហ៊ុន Alibaba Group ដែលមានគោលបំណងរួម គឺដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla និង Nio។ ហើយ SAIC គឺជាអ្នកផលិតរថយន្តម៉ាក IM។ បច្ចុប្បន្តរថយន្តម៉ាក IM គឺមានលក់តែក្នុងទីផ្សារប្រទេសចិនដីគោកតែប៉ុណ្ណោះ។ 

ដោយក្នុងឆ្នាំ 2023 ម៉ាកយីហោនេះលក់រថយន្តបានសរុបចំនួន 38,253 គ្រឿង ដែលជាតួលេខមានគម្លាតឆ្ងាយពីដៃគូប្រកូតរបស់ខ្លួនដូចជា Tesla ដែលលក់បានចំនួន 645,000 គ្រឿង។ ហើយថ្មីៗនេះ ដៃគូប្រជែងថ្មីមួយទៀត គឺ Xiaomi ក៏កំពុងមានសក្តានុពលខ្លាំងក្នុងទីផ្សាររថយន្តប្រទេសចិនជាមួយការចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ាក SU7 ដោយទទួលបានការបញ្ជាទិញមុនរហូតដល់ទៅជាង 10 ម៉ឺនគ្រឿងសម្រាប់ការបើកទទួលការបញ្ជាទិញមុនលើកដំបូង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក Liu Tao ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន IM Motors បានធ្វើការប្រៀបធៀបដោយផ្ទាល់នូវ IM L6 ជាមួយនឹង Xiaomi SU7 ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកាសចេញលក់នេះថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន