no-alternative title
no-alternative title

Tesla កំពុងដំណើរការដោះសា្រយបណ្តឹង ជាមួយក្រុមគ្រួសារវិស្វករ Apple ម្នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទាក់ទងនឹងប្រព័ន្ធ Autopilot Crush

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះបំផុតក្នុងលោក Tesla របស់មហាសេដ្ឋីផុតលេខ Elom Musk កំពុងរងបណ្តឹងពីក្រុមគ្រួសាររបស់វិស្វករមួយរូបរបស់ក្រុមហ៊ុន Apple លោក Walter Huang ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាមកពីប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autopilot Driving Assistant System ក្នុងរថយន្ត Tesla របស់លោកដំណើរការមិនប្រក្រតី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍រថយន្ត Tesla ដែលបណ្តាអោយម្ចាស់បានស្លាប់នេះ បានកើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ 2018 មកម្ល៉េះ ហើយបើតាមការស៊ើបអង្កេតហេតុការណ៍នេះដោយស្ថាប័ន The National Transportation Safety Board (NTSB) បានចង្អុលបង្ហាញថាគ្រោះថ្នាក់នេះ បានកើតឡើងដោយសារប្រព័ន្ធ Autopilot ដំណើរការមិនប្រក្រតី ហើយក៏មានការរួមចំនែកពីការធ្វើប្រហែសពីអ្នកបើកបរផងដែរ។

យ៉ាងណាមិញពាក់ព័ន្ធនឹងប្រាក់សំណង មិនទាន់ត្រូវបានបង្ហាញលម្អិតនោះទេ។ ហើយចៅក្រមនៅតែយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដោយសវនាការនឹងត្រូវដំណើរការបន្តម្តងទៀត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 11 ខែមេសា ខាងមុខនេះ។ ហើយនាយកដ្ឋានដឹកជញ្ជូនរដ្ឋកាលីហ្វ័រញ៉ា ដែលមានដំណាងឲ្យចុងចោទផងដែរនោះ នឹងនឹងមានឱកាសធ្វើការជំទាស់ទៅនឹងការសម្រេចណាមួយបានផងដែរ។ សូមរំលឹកថា ក្រុមហ៊ុន Tesla មានគម្រោងក្នុងការធ្វើការជាមួយក្រុមហ៊ុន Apple ដើម្បីស្រាវជ្រាវ និងកំណត់ថាតើលោក Huang បានលេងហ្គេមនៅលើទូរស័ព្ទរបស់គាត់នៅមុនពេលជួបឧបទ្ទវហេតុនេះដែរឬទេ ដើម្បីបញ្ជាក់ថា លោកប្រហែលជាមិនបានយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅអំឡុងពេលនៃការបើកបរនោះឡើយ។ 

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញកម្មវិធីហ្គេមដែលបើកនៅលើទូរសព្ទរបស់ Huang ប៉ុន្តែ មិនអាចបញ្ជាក់ពីការប្រើប្រាស់សកម្មរបស់វាក្នុងអំឡុងពេលគ្រោះថ្នាក់នោះទេ។ ខណៈពេលដែលក្រុមហ៊ុន Tesla ព្យាយាមធ្វើការជាមួយក្រុមហ៊ុន Apple ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបដិសេធមិនព្រមធ្វើការសហការ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន