no-alternative title
no-alternative title
no-alternative title
no-alternative title

BYD ចាប់ផ្តើមសាកល្បងសង្វាក់ផលិតរថយន្តដំបូងនៅក្នុងរោងចក្រប្រទេសថៃ និងគ្រោងសាងសង់រោងចក្រថ្មីមួយបន្ថែមទៀតនៅប្រទេសឥណ្ឌូនេស៊ី

តាមប្រភពព័ត៌មានផ្លូវការណ៍មួយចេញពីកណនី Weibo ក្នុងប្រទេសចិន បាននិយាយថា BYD បានចាប់ផ្តើមសង្វាក់ផលិតរថយន្តសាកល្បងជាលើកដំបូងក្នុងរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ “Thailand Plant”។ ដោយរោងចក្រផលិតរថយន្តរបស់ BYD ក្នុងប្រទេសថៃ (Thai Factory) គ្រោងនឹងផលិតរថយន្តចំនួន 150,000 គ្រឿងក្នុងមួយឆ្នាំ។ ហើយនៅក្នុងខែមេសា ឆ្នាំ 2024 ក្រុមហ៊ុន BYD គ្រោងនឹងសាងសងរោងចក្រថ្មីមួយទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា BYD បានចាប់ផ្តើមការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងប្រទេសថៃនៅថ្ងៃទី 10 ខែមីនា ក្នុងឆ្នាំ 2023 ដោយមានប្រារព្ធពិធីបើកការដ្ឋានសាងសង់ដ៏ធំផងដែរ។ យោងតាមមន្ត្រីនាំពាក្យរបស់ BYD បានឲ្យដឹងថា រោងចក្រនេះនឹងពន្លឿនការលក់របស់ BYD នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក។ រោងចក្រនេះបានសាងសងនៅលើផ្ទៃដីប្រមាណ960,000 ម៉ែត្រការ៉េ ដែលនិងមានសមត្ថភាពផលិតប្រចាំឆ្នាំបានប្រមាណ 150,000 គ្រឿង។

 

បើតាមប្រភពរូបភាពដែលបានធ្វើការចែកចាយដោយគណនីទម្លាយព័ត៌មានខាងលើនេះ គឺបានបង្ហាញពីសកម្មភាពសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ Thai Factory ដែលរូបភាពគ្រោងនៃរថយន្តក្នុងរូបភាពនេះត្រូវបានគេស្គាល់ថា ជាម៉ូដែល BYD Atto 3 សម្រាប់ទីផ្សារសកល ឬហៅថា Yaun Plus សម្រាប់ទីផ្សារប្រទេសចិន។ ហើយវាក៏ជាខ្សែសង្វាក់ផលិតកម្មដំបូងគេនៅក្នុងរោងចក្រ BYD នៅប្រទេសថៃផងដែរ។ តាមការបញ្ជាក់ពីគណនី Weibo ខាងលើបានបញ្ជាក់ថា BYD នឹងចាប់ផ្តើមសង្វាក់ផលិតទ្រង់ទ្រាយធំក្នុងរោងចក្រ Thai Factory នៅក្នុងខែមេសា ឆ្នាំ 2024 នេះ។ នៅក្នុងឆ្នាំ 2023 ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 30 ម៉ឺនគ្រឿង នៅក្នុងទីផ្សារប្រទេសថៃ។ ហើយសម្រាប់សង្វាក់ផលិតទ្រង់ទ្រាយធំក្នុងខែមេសានេះ នឹងធ្វើឲ្យ BYD ពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសថៃ ក៏ដូចជានៅតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូលផងដែរ។

 

BYD Atto 3 គឺជារថយន្តអគ្គិសនីប្រភេទ Compact SUV ដែលមានទំហំវិមាត្ររួម 4,455mm X 1,875mm X 1,615mm និងចន្លោះកង់មុខទៅកង់ក្រោយ 2,720mm។ រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីមួយជាប្រភេទ e-Motor កំលាំង 150kW ជាមួយកញ្ចប់អាគុយអគ្គិសនី LFP ចំនួនពីរជម្រើសទំហំ គឺ 49.9kWh និង 60.5kWh។ សមត្ថភាពអាគុយអគ្គិសនីរបស់ Atto 3 អាចបើកបរបានចំងាយផ្លូវបានចំងាយផ្លូវចាប់ពី 410km ទៅ 480km នៅពេលសាកភ្លើងមួយពេញម្តង នេះបើតាមការបញ្ជាក់ពីស្ថាប័ន NEDC។ BYD Atto 3 មានតម្លៃចាប់ពីខ្ទង់ $25,000 ឡើងទៅ នៅក្នុងទីផ្សារប្រទេសថៃ។

ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងវិនិយោគនៃប្រទេសឥណ្ឌូនេស៊ី លោក Bahlil Lahadalia បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រក្រុមហ៊ុន BYD នៅខែមេសា ឆ្នាំ 2024។ ការវិនិយោគរបស់ BYD នៅក្នុងគម្រោងនេះ គឺមានចំនួនទឹកប្រាក់ប្រមាណ 1.3 ពាន់លានដុល្លារអាមេរិក។ ដូចគ្នានឹងរោងចក្រ Thail ដែរ ដោយរោងចក្រផលិតរថយន្តរបស់ BYD ថ្មីក្នុងប្រទេសឥណ្ឌូណេស៊ី នឹងមានសមត្ថភាពផលិតរថយន្តបានចំនួន 15 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ហើយមានរថយន្តចំនួនបីម៉ូដែលនឹងត្រូវបានផ្គុំនៅក្នុងរោងចក្រថ្មីក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងនោះរួមមានម៉ូដែល BYD Dolphin, Atto 3 និង Seal៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន