Caviar បញ្ចេញនូវកង់អគ្គិសនី Porsche eBike តម្លៃ $44,000 ដែលបំពាក់មាស 18K និងមានការថែមជូន iPhone 16 ដ៏ស្រស់ស្អាតផងដែរ

Caviar ដែលជាក្រុមហ៊ុនមួយតែងតែមានការរចនាផលិតផលបច្ចេកវិទ្យាបែបប្រណិត បានកំពុងតែបោះជំហានចូលទៅក្នុងទីផ្សារកង់អគ្គិសនី (e-bike) ថែមទៀតហើយ តាមរយៈនៃការបញ្ចេញនូវម៉ូដែលពិសេសនោះគឺ Herzog ដែលជាការឌីស្សាញយ៉ាងពិសេស Porsche eBike Cross 3rd Gen។ ការឌីស្សាញដ៏ប្រណិតនេះ គឺពិតជាទាក់ទាញមែនទែនសម្រាប់កង់អគ្គិសនី (e-bike) ជាមួយនឹងការប្រើប្រាស់មាស 18K និងកាបូន fiber ពណ៌មាសថែមទៀត។ សូមជំរាបថានេះ គឺមិនមែនជាលើកទី 1 នោះទេ សម្រាប់ក្រុមហ៊ុន Caviar ដែលនាំមកនូវផលិតផលថ្នាក់ប្រណិតបែបនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមក ក្រុមហ៊ុនដ៏ធំមួយនេះ ធ្លាប់បានធ្វើការផ្លាស់ប្តូរនូវវត្ថុជាច្រើន ដែលប្រើប្រាស់ប្រចាំថ្ងៃដូចជាស្មាតហ្វូន និង gaming console ស្មាតវ៉ច និងស្បែកជើងជាដើម ដោយបានឌីស្សាញផលិតផលទាំងអស់អោយទៅជាផលិតផលដែលប្រណិតក្នុងការប្រើប្រាស់ថែមទៀត។ 

ជាមួយនិងការបច្ចេញនូវកង់អគ្គិសនី Porsche eBike ថ្មីនេះ មានការបញ្ជាក់ថា 29% នៃអតិថិជន ដែលប្រើប្រាស់នូវរថយន្ត Porsche បានកោតសរសើរទៅលើការឌីស្សាញដ៏ល្អឥតខ្ចោះនេះ។ Porsche eBike Cross 3rd Gen នេះមានរូបរាងស្តើង និងសក្តិសមបំផុតសម្រាប់អ្នកលេងកីឡាជាមួយនឹងការបំពាក់នូវម៉ូទ័រ Shimano motor ការឌីស្សាញដ៏ប្រណិត និងងាយស្រួលក្នុងការអង្គុយជិះធ្វើដំណើរថែមទៀត។ ក្រុមហ៊ុន Caviar ក៏បានបន្ថែមនូវស្រទាប់មាសឆ្នូតយ៉ាងទាក់ទាញផងដែរ។

ខណៈពេលនេះ លក្ខណៈសម្បត្តិបច្ចេកទេសរបស់កង់អគ្គិសនីនេះ នៅមិនទាន់បញ្ចប់ទាំងស្រុងទេនោះ ក្រុមហ៊ុន  Caviar គ្រោងនឹងបញ្ចប់ទៅលើការងារឌីស្សាញនេះអោយបានចប់នៅចុងរដូវក្តៅនេះ ហើយកង់អគ្គិសនី (e-bike) អាចនឹងដាក់លក់នៅដើមឆ្នាំ 2025 នេះ។ វាមានតម្លៃ $44,000 ហើយរាល់ការទិញ Herzog នេះនឹងមានការថែមជូនស្មាតហ្វូន iPhone 16 ដែលមានការឌីស្សាញពី caviar ផ្ទាល់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍