Kia EV3 ដែលជារថយន្តអគ្គិសនី មានតម្លៃសមរម្យ នឹងបង្ហាញវត្តមាននៅថ្ងៃទី 23 ក្នុងខែឧសភាខាងមុខនេះហើយ

រថយន្ត Kia EV3 ដែលជារថយន្តប្រភេទ Crossover ដំណើរការដោយប្រព័ន្ធអគ្គិសនីសុទ្ធ (Full-electric Crossover) នឹងមកដល់នៅថ្ងៃទី 23 ក្នុងខែឧសភា ខាងមុខនេះ។ រថយន្តអគ្គិសនីថ្មីនេះត្រូវបានគេរំពឹងថានឹងមានតម្លៃសមរម្យ ប្រហែលខ្ទង់ €29,800 ស្មើនឹងប្រមាណជាង $32,000 នៅទីផ្សារអាមេរិក ហើយរថយន្តស៊េរីថ្មីនេះ នឹងក្លាយជារថយន្ត Full-Electric Crossover ដែលមានតម្លៃសមរម្យបំផុតនៅក្នុងទីផ្សាររថយន្តប្រភេទនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏នឹងក្លាយជារថយន្តអគ្គិសនីដែលអាចជម្រុញទីផ្សាររបស់ Kia ឲ្យមានការកើនឡើងខ្លាំងបន្ថែមទៀតផងដែរ។ បើតាមរូបភាពគំរូដែលបានបង្ហាញចេញមកនេះ ឃើញថា Kia EV3 គឺមានការឌីស្សាញជាមួយភ្លើងខាងមុខ និងខាងក្រោយដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ដែលជារចនាបថបែបអនាគត។

Kia EV3 អាចនឹងមានទំហំតូចជាម៉ូដែល Kia EV9 ដែលបានបង្ហាញវត្តមានផ្លូវការណ៍រួចរាល់ហើយ ប៉ុន្តែ អាចនឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងកំលាំង 800Volt Charging System ដូចគ្នា។ ចំនែកផ្នែកខាងក្នុងទំនងជានឹងមានទំហំរាងតូចចង្អៀតបន្តិច នេះបើតាមរូបភាពគំរូដែលបានបង្ហាញ។

Kia EV3 នឹងមានទំហំតូចចង្អៀតជាងម៉ូដែល Kia EV6 ដែលជាប្រភេទរថយន្ត Full-Side SUV Crossover ហើយការបន្ថយទំហំឲ្យតូចដូចនេះ គឺដើម្បីរក្សាតម្លៃរបស់រថយន្តមិនឲ្យថ្លៃដូចសមាជិកក្នុងគ្រួសារ Kia EV Series របស់វា។ ដោយឡែកសម្រាប់លក្ខណៈសម្បត្តិ និងគុណសម្បត្តិលម្អិតរបស់ Kia EV3 យើងរងចាំអ៊ុតទាំងអស់គ្នាបន្ថែមទៀតនៅថ្ងៃដែល Kia ធ្វើការប្រកាសចេញរថយន្តអគ្គិសនីនេះផ្លូវការណ៍នៅថ្ងៃទី 23 ខែឧសភា ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍