Changan, Huawei និង CATL ចាប់ដៃសហការគ្នាដើម្បីបញ្ចេញរថយន្តថ្មីម៉ាក Avatr 15 SUV ដើម្បីប្រជែងជាមួយ Tesla Model Y

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន 3 ក្នុងនោះរួមមានក្រុមហ៊ុនផលិតរថយន្តម៉ាក Changan, ក្រុមហ៊ុនបច្ចេកវិទ្យាចំរុះ Huawei និងក្រុមហ៊ុនផលិតថាមពលអាគុយរថយន្តអគ្គិសនី CATL បានសហការក្នុងធ្វើការអភិវឌ្ឍន៍ផលិតចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Avatr 15។ រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីដ៏ទំនើបនេះ ត្រូវបានដាក់បង្ហាញចេញនៅក្នុងទីផ្សារប្រទេសចិនជាផ្លូវការណ៍ហើយ ដែលវាត្រៀមនឹងចូលវាយលុកទីផ្សារនៅឆមាសទីពីរក្នុងឆ្នាំ 2024 នេះ នៅក្នុងប្រទេសចិនដើម្បីប្រជែងទីផ្សារជាមួយរថយន្តអគ្គិសនីរបស់អាមេរិក Tesla Model Y។ Avatr 15 នឹងផ្តល់ជូននូវជម្រើសពីរម៉ូដែល គឺម៉ូដែល EREV និង EV។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Avatr គឺជាម៉ាកយីហោរថយន្តប្រណិតដែលបង្កើតឡើងដោយក្រុមហ៊ុន Changan សហាការជាមួយ Nio កាលពីឆ្នាំ 2018។ ក្រោយមកក្រុមហ៊ុន Nio បានដកភាគហ៊ុនចេញវិញដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ហើយក្រុមហ៊ុន CATL ក៏បានចូលខ្លួនមកជំនូសក្នុងនាមជាម្ចាស់ភាគហ៊ុនមួយនៅក្នុងគម្រោងដែលមានឈ្មោះថា JV Project។ ដោយបច្ចុប្បន្ន Changan មានភាគហ៊ុនសរុបប្រមាណ 40% ខណៈ CATL មានភាគហ៊ុនច្រើនជាង 17% ហើយក្រុមហ៊ុន Huawei បានចូលខ្លួនក្លាយជាអ្នកផ្គត់ផ្គង់សំខាន់ផ្នែកបច្ចេកវិទ្យារថយន្តសម្រាប់គម្រោងការណ៍នេះ។ បច្ចុប្បន្ននេះម៉ាកនៃរថយន្ត Avatr គឺមានចំនួនពីរម៉ូដែលរួមមាន Avatr 11 ដែលជាប្រភេទរថយន្ត SUV និង Avatr 12 ដែលជាប្រភេទរថយន្ត Hatchback។

ដោយឡែកនៅក្នុងឆ្នាំ 2024 នេះ ម៉ាកនៃរថយន្ត Avatr នេះ ក៏បានត្រៀមបញ្ចេញសមាជិកថ្មីមួយទៀតដែលត្រូវបានគេដឹងថាជា Avatr 15 ជាប្រភេទរថយន្ត SUV។ រថយន្តស៊េរីថ្មីម៉ាក Avatr នេះ ត្រូវបានគែប្រទះឃើញបើកបរធ្វើតេស្តសាកល្បងជាច្រើនដងរួចហើយនៅលើដងវិថីក្នុងប្រទេសចិន។ ហើយនៅពេលនេះ Avatr ក៏បានធ្វើការចែករំលែករូបភាពផ្លូវការណ៍របស់ Avatr 15 SUV ផងដែរ។ បើតាមរូបភាពបានបង្ហាញថា Avatr 15 មានការឌីស្សាញផ្នែកខាងមុខរំលេចដោយអំពូលភ្លើងពីរខ្សែរចនាបែបបញ្ឆិតចូលក្នុងដោយខាងក្រោមរចនារចនាអក្សរ C (two-tiered LED running lights ) ចំនែកសំណាញ់ប៉ាណាសម្រាប់លំហូរខ្យល់គឺស្ថិតនៅផ្នែកខាងក្រោមជិតនឹងរបាំង bumper។ ចំនែកកញ្ចក់មើលក្រោយសងខាង ត្រូវបានជំនូសដោយប្រព័ន្ធកាមេរ៉ា រីដៃទ្វារត្រូវបានរចនាជា retractable-door handle។

រថយន្ត Mid-side SUV ស៊េរីថ្មីនេះ គឺមានប្រវែងបណ្តោយប្រហាក់ប្រហែលគ្នានឹង Tesla Model Y គឺ 4,750mm។ Avatr 15 SUV ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងប្រភេទ  CHN architecture ដែលជាការអភិវឌ្ឍន៍រួមគ្នាដោយ Changan, Huawei និង CATL។ ដែលបច្ចេកវិទ្យាគ្រោងឆ្អឹងនេះផ្តល់នូវថាមពលសម្រាប់រថយន្តទាំងប្រភេទ EREV និង BEV។ បើតាមប្រភពដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា Avatr 15 នឹងមានជម្រើសម៉ូដែលដំណើរការដោយប្រើម៉ាស៊ីន Hybrid និងម៉ូដែលដំណើរការដោយថាមពលថ្មអគ្គិសនីសុទ្ធ all-electric។ ក្រៅតែបានដើម្បីធ្កវើការប្រគូតប្រជែងជាមួយ Tesla Model Y ទៅ Avatr 15  ក៏នឹងជាគូប្រជែងជាមួយរថយន្តអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុនចិនដែលនឹងបង្ហាញវត្តមានឆ្នាំនេះផងដែរដូចជា  Xpeng G6, BYD Song Plus និង BYD Sea Lion 07។

ទោះជាយ៉ាងណាសម្រាប់គុណសម្បតិ្តផ្នែកបច្ចេកវិទ្យា ថាមពលអាគុយ និងប្រព័ន្ធម៉ូទ័រអគ្គិសនី រួមនឹងផ្នែកលម្អិតជាច្រើនទៀតមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ។ បើតាមប្រភពព័ត៌មានចចាមអារ៉ាម បាននិយាយថា Avatr 15 SUV នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសថៃ រួមនឹងទីផ្សារសំខាន់ៗជាច្រើនទៀតដូចជា អាស៊ីកណ្តាល អាហ្រ្វិកខាងជើង អាមេរិកខាងត្បូង មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍។ ហើយទីផ្សារបន្ទាប់ទៀតរបស់ Avatr 15 គឺទីផ្សារប៉ែកអឺរ៉ុប និង NA Market ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍