Lamborghini Urus SE ស៊េរីថ្មីឆ្នាំ 2025 បំពាក់ម៉ាស៊ីន V8 Twin Turbo 4.0L និងប្រព័ន្ធ Plug-in-Hybrid កំលាំង 789 សេះ

ក្រុមហ៊ុនផលិតរថយន្ត Super Car Sport ម៉ាកល្បីបំផុតរបស់ពិភពលោក Lamborghini បានធ្វើការប្រកាសចេញនូវរថយន្តប្រភេទ Plug-in-Hybrid ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Lamborghini Urus SE ដែលមានសមត្ថភាពខ្លាំងក្លា និងទំនើបបំផុត។ រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់រហ័សនាមឲ្យថាជា Super SUV។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Lamborghini Urus SE 2025 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវម៉ាស៊ីនប្រភេទ Hybrid Twin Turbo 4.0-Liter V8 Engine ដែលមានសមត្ថភាពអាចផលិតកំលាំងបានដល់ 789 សេះ ជាមួយកំលាំងរមូល 701 lb-ft និងប្រើប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ (8-speed automatic gearbox)។ ក្រៅតែពីបំពាក់ម៉ាស៊ីនដែលមានកំលាំងស្មើរនឹងសេះ 789 ក្បាលហើយ Lamborghini Urus SE ក៏នៅមានបំពាក់កញ្ចប់អាគុយដែលមានសមត្ថភាពអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធមិនប្រើសាំងសូម្បីមួយដំណក់បានដល់ 37 ម៉ាយល៍ ឬប្រហែលជាង 59 គីឡូម៉ែត្រថែមទៀតផង។

សម្រាប់កញ្ចប់អាគុយអគ្គិសនីដែលបំពាក់នៅលើ Lamborghini Urus SE 2025 គឺមានទំហំ 25.9kWh ដែលមានទីតាំងស្ថិតនៅផ្នែកខាងក្រោយនៃកៅអីខាងក្រោយ។ កញ្ចប់អាគុយនេះ ទ្រទ្រង់កំលាំងសាកភ្លើង 11kW ដោយការសាកថាមពលមួយពេញប្រើពេលខ្ទង់ប្រមាណ 2.5 ម៉ោង។ សម្រាប់សមត្ថភាពបង្កើនល្បឿនរបស់ Lamborghini Urus SE 2025 គឺអាចជាន់ស្ទុះវាត់កុងទ័រល្បឿនពី 0 ទៅ 60 ម៉ាយល៍ប្រើពេលខ្ទង់ 3.4 វិនាទី។ រថយន្ត SUV ស៊េរីថ្មីឆ្នាំ 2025 នេះ មានទំងន់សរុបប្រមាណ 5,500 ផោន ឬប្រហែល 2,494.8 គីឡូក្រាម។ យ៉ាងណាមិញសម្រាប់តម្លៃ ថ្ងៃចេញលក់ និងគុណសម្បត្តិលម្អិតមួយចំនួនទៀតមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍