no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi នាំចេញរថយន្ត SU7 បានដល់ចំនួនទី 10,000 គ្រឿងហើយនិងមានគម្រោងបង្កើនបរិមាណផលិតទ្វេរដងនៅខែមិថុនា

ការនាំចេញរថយន្តអគ្គិសនីដំបូងម៉ូដែល SU7 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានឈានដល់ចំនួន 10,000 គ្រឿងហើយ។ ជាមួយគ្នានេះក្រុមហ៊ុន មានគម្រោងបង្កើនបរិមាណផលិតរថយន្តរបស់ខ្លួនបន្ថែមទៀតដើម្បីជម្រុញឲ្យដល់គោលដៅក្នុងការនាំចេញឲ្យបានដល់ 100,000 គ្រឿងនៅមុនដំណាច់ឆ្នាំ 2024 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបបញ្ជាក់ថា Xiaomi បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីដំបូងម៉ូដែល SU7 របស់ខ្លួនកាលពីថ្ងៃទី 28 ខែមិនា កន្លងទៅ ជាមួយនឹងម៉ូដែលដំបូងដែលក្រុមហ៊ុនហៅថា Limited Founder Edition ដែលមានចំនួន 5,000 គ្រឿង។ ចំនែការនាំចេញលើកដំបូងរបស់ Xiaomi SU7 គឺបានធ្វើឡើងនៅដើមខែមេសា ហើយក្រុមហ៊ុនបានប្រកាសចេញ រថយន្តអគ្គិសនី SU7 របស់ខ្លួនចំនួន 10,000 គ្រឿងត្រូវបានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មជាផ្លូវការណ៍កាលពីថ្ងៃទី 29 ក្នុងខែមេសា។ ទន្ទឹងនឹងនេះ Xiaomi ក៏កំពុងធ្វើការដើម្បីបង្កើនបរិមាណសង្វាក់ផលិតកម្មរបស់ SU7 ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។

 

កាលពីអំឡុងខែមេសា ចំនួនក្នុងការនាំចេញ Xiaomi SU7 មានចំនួន 7,058 គ្រឿង ហើយក្រុមហ៊ុនបានបិតការបញ្ជាទិញពីអតិថិជននៅក្នុងចំនួន 88,063 គ្រឿងនៅមុនដំណាច់ខែមេសាកន្លងទៅ។ ហើយក្រុមហ៊ុនមានគោលដៅក្នុងការនាំចេញ SU7 ឲ្យបានលើសពី 10,000 គ្រឿងដោយចាប់ផ្តើមពីខែមិថុនាទៅ។ ហើយដើម្បីសម្រេចបាននូវគោលដៅនេះ ក្រុមហ៊ុន Xiaomi EV បាននឹងកំពុងអនុវត្តគំរូផលិតកម្មដោយធ្វើការបង្កើនការផលិតទ្វេរដងនៅរោងចក្រក្នុងទីក្រុងប៉េកាំងរបស់ខ្លួន ដោយបានបង្កើនម៉ោងផលិតកម្មប្រចាំថ្ងៃពី 8 ម៉ោងដល់ 16 ម៉ោង។ ដែលការបង្កើនម៉ោងផលិតកម្មនេះត្រូវបានគេមើលឃើញថា Xiaomi នឹងបង្កើនសមត្ថភាពផលិតប្រចាំខែដល់ជិត  20,000 គ្រឿង។ 

ក្រុមហ៊ុនក៏បានបង្កើនការជួលបុគ្គលិកសម្រាប់បម្រើការក្នុងខ្សែសង្វាក់ផលិតកម្ម និងបុគ្គលិកធ្វើការថែទាំ និងជួសជុលឧបករណ៍ ដើម្បីរៀបចំសម្រាប់ទិន្នផលនៃកំណើនសង្វាក់ផលិតកម្មផងដែរ។ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនៅផ្នែកផ្ទៃក្នុងនេះ Xiaomi ក៏បាននឹងកំពុងសហការជាមួយក្រុមហ៊ុនដៃគូផ្គត់ផ្គង់ ដើម្បីធានានូវការផ្គត់ផ្គង់ផ្នែកគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់សង្វាក់ផលិតកម្ម។ ក្រុមហ៊ុន Xiaomi ត្រូវបានគេបានរាយការណ៍ថា បានបង្កើនការបញ្ជាទិញពីក្រុមហ៊ុនផ្គត់ផ្គង់ប្រហែល 80%។

 

រថយន្ត Xiaomi SU7 មានជម្រើសបីម៉ូដែលផ្សេងគ្នា គឺម៉ូដែលស្តង់ដារ SU7, SU7 Pro និង SU7 Max ជាមួយតម្លៃចេញលក់ចាប់ពីខ្ទង់ក្រោម €28,000 ដល់ €38,700។ សម្រាប់អតិថិជនដែលបានបញ្ជាទិញ SU7 ឥឡូវនេះ នឹងមានការរង់ចាំទទួលបានរថយន្តរបស់ខ្លួនយ៉ាងហោចណាស់ 30 សប្តាហ៍សម្រាប់ការចែកចាយ។ ចំនែកពេលវេលាដឹកជញ្ជូនសម្រាប់ម៉ូដែល SU7 Max អាចនឹងបន្តរងចាំរហូតដល់ 37 សប្តាហ៍។ 

ចំពោះគោលដៅផលិតកម្ម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់ Xiaomi បានបង្ហាញសមត្ថភាពយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបង្កើតខ្លួនជាតួអង្គសំខាន់នៅក្នុងទីផ្សាររថយន្តអគ្គិសនី។ ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពរបស់ SU7និងវិធីសាស្រ្តសកម្មរបស់ Xiaomi ចំពោះបញ្ហាប្រឈមក្នុងការផលិត ក្រុមហ៊ុនត្រូវបានគេមើលឃើញថា គឺអាចមានលទ្ធភាពសម្រេចបាននូវការចែកចាយរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដល់ 100,000 គ្រឿងនៅមុនដំណាច់ឆ្នាំ 2024 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍