no-alternative title
no-alternative title
no-alternative title
no-alternative title

YangWang U9 Supercar របស់ក្រុមហ៊ុន BYD ដែលមានតម្លៃជាង 20 ម៉ឺនដុល្លារ នឹងចាប់ផ្តើមដឹកជញ្ជូននៅចុងខែសីហាខាងមុខនេះហើយ

នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ទើបតែចេញមកប្រកាសថា YangWang U9 ដែលជារថយន្ត supercar នឹងជាម៉ូដែលថ្មី ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំនោះ គឺបានស្ថិតនៅក្នុងការផលិតហើយ ដោយរថយន្តនេះ នឹងចាប់ផ្តើមដឹកជញ្ជូននៅចុងខែសីហាខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ បានបញ្ជាក់ថា រថយន្ត YangWang U9 នឹងធ្វើការដឹកជញ្ជូនទៅកាន់ហាងលក់រថយន្ត YangWang Flagship stores នៅក្នុងប្រទេសចិននៅចុងខែសីហាខាងមុខនេះ។ ដូច្នេះផ្អែកតាមការជូនដំនឹងនេះ  ម្ចាស់រថយន្តដែលបានកក់រថយន្តនេះ អាចនឹងទទួលរថយន្តនេះ តាមពេលវេលានៃការមកដល់នៃរថយន្តនេះបានហើយ តាមរយៈ App ផ្លូវការរបស់ក្រុមហ៊ុន YangWang ឬនៅក្នុង YangWang’s Wechat mini program។

ជាមួយគ្នានេះ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ប្រសិនបើការចែកចាយមានការយឺតយ៉ាវនោះ ក្រុមហ៊ុន BYD នឹងធ្វើការសងសំណងជាមួយនឹងពិន្ទុឥណទានចំនួន  2,000 credit points ក្នុងមួយថ្ងៃ (ឬស្មើទៅនឹង 200 យ័ន) រាប់ចាប់តាំងពីថ្ងៃនៃការមកដល់រថយន្តនេះរហូតដល់ថ្ងៃដែលអតិថិជនបានទទួលបាននូវរថយន្ត។ ពិន្ទុនេះអាចប្រើប្រាស់សម្រាប់សេវាកម្មរថយន្ត ហើយវាក៏នឹងត្រូវដាក់បញ្ចូលក្នុងពេល7 ថ្ងៃបន្ទាប់ពីរថយន្តនេះបានទទួលរួច។

 

សូមជំរាបថា រថយន្ត YangWang U9 នេះ គឺមានតម្លៃដល់ទៅ 1.68 លានយ៉ន់  ដែលប្រហែលជា 232,000 ដុល្លារ។ រថយន្តនេះ អាចបង្កើនពីល្បឿន 0km/h-100 km/h ក្នុងពេលតែ 2.36 វិនាទី។ រថយន្តនេះមានប្រវែង 4,966mmx2,029mmx1,295 mm និងមានប្រវែងគម្លាតកង់មុខក្រោយ2,900 mm ហើយនិងមានទម្ងន់ទ្រសរុបបានចំនួន 2,475 kg។ រថយន្តនេះមានដំបូល carbon fiber ហើយវាមានពណ៌ទឹកប្រាក់ ស្វាយ និងក្រហម។

ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានភាពធំទូលាយជាមួយនឹងការប្រើប្រាស់នូវ Carbon Fiber Trim ដែលវាពិតជាស្រស់ស្អាតមែនទែន។ បន្ថែមពីនេះ រថយន្តនេះ ក៏មានបំពាក់នូវមុខងារជាច្រើនទៀតដូចជា ambient lighting, intelligent Star River screen, Dynaudio Platinum sound system និង multifunctional sports seats ថែមទៀត។ រថយន្ត YangWang U9 នេះគឺមានប្រព័ន្ធ e4 U-shaped motor system របស់ក្រុមហ៊ុន BYD ។  សម្រាប់ 4-Motor នេះគឺមានកម្លាំងរមួលសល់ទៅ 1680 Nm, ការបង្កើនល្បឿនដល់ទៅ 309.19 km/h និង 0-400 meter នៅក្នុងពេល 9.78 វិនាទី។ 

រថយន្តនេះ មានការបំពាក់នូវថាមពលថ្ម 80kWh ជាមួយនឹងកម្រិតល្បឿន CLTC 450km ហើយនិងមានការទ្រទ្រង់ជាមួយនឹង Dual fast charging 30%-80% នៅក្នុងពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ រថយន្ត YangWang U9 បំពាក់នូវ DiSus-X suspension និង stabilization system ដែលអនុញ្ញាតអោយរថយន្តនេះ អាចបើកបរនៅលើកង់ 3 ការលោត ឬរាំជាដើម។ ក្រុមហ៊ុន BYD ក៏អាប់ដេតទៅលើការធានាទៅលើប្រព័ន្ធ  “three-electric” (battery, electric motor និង electric control) system របស់រថយន្ត U9 ដើម្បីធានាពេញមួយជីវិតទៅលើរថយន្តនេះទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍