no-alternative title
no-alternative title

BYD ត្រៀមប្រកាសលក់រថយន្តស៊េរីថ្មី Fang Cheng Bao របស់ខ្លួន នៅត្រីមាសទី 4 ឆ្នាំខាងមុខនេះ

Fang Cheng Boa គឺជាក្រុមហ៊ុនផលិតរថយន្តស្ថិតក្រោមការគ្រប់គ្រងរបស់ BYD ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះ គឺមានជំនាញ និងបទពិសោធន៍ទៅលើការរចនារថយន្តផ្ទាល់ខ្លួន ហើយក៏ជាក្រុមហ៊ុនដែលផលិតរថយន្តបែបប្រណិត រឹងមាំ និងទំនើបមួយរបស់ BYD ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោមហ៊ុននេះ គឺផ្តោតទៅលើការរចនាផលិតស្រឡាយរថយន្តបែបទស្សនាចរណ៍ រថយន្តសម្រាប់ការបោះតង់ រថយន្ត off-road និងរថយន្តប្រភេទ Supercar ជាដើម។ ម៉ាកយីហោរថយន្ត Fang Cheng Boa ត្រូវបានប្រកាសដំបូងនៅថ្ងៃទី 16 ខែ សីហា ក្នុងឆ្នាំ 2023 ហើយមកទល់នឹងពេលបច្ចុប្បន្ន Fang Cheng Boa លក់រថយន្តបានចំនួន 25,000 គ្រឿង ដែលតម្លៃរថយន្តចាប់ពីខ្ទង់  $45,450។

 

ម៉ាកយីហោរថយន្ត Fang Cheng Boa បានបង្ហាញវត្តមានយ៉ាងល្អ និងបង្កើនឥទ្ធិពលរបស់ខ្លួនបានយ៉ាងឆាប់នៅក្នុងឧស្សាហកម្មរថយន្ត។ ហើយនៅពេលនេះក្រុមហ៊ុននេះ មានគម្រោងក្នុងការប្រកាសចេញរថយន្តស៊េរីថ្មីរបស់ខ្លួនបន្ថែមទៀត។ ស្រឡាញរថយន្តស៊េរីថ្មីនឹងផ្តល់ជូននៅជម្រើសផ្សេងៗ រួមនឹងតម្លៃផងដែរ។

 

បច្ចុប្បន្ន Fang Cheng Boa បាននឹងកំពុងធ្វើការលើគម្រោតផលិតរថយន្ត “2+X” ដោយលេខ “2” សំដៅទៅលើការផលិតស្រឡាយរថយន្តពីរប្រភេទ គឺប្រភេទ off-road និងប្រភេទ Sport Car ចំនែក “X” សំដៅទៅលើការផលិតរថយន្តម៉ូដែលពិសេសរបស់ក្រុមហ៊ុន គឺប្រភេទរថយន្ត SUV និង Sedan ដែលផ្អែកទៅលើទម្រង់នៃការឌីស្សាញរបស់ស័្ពររបស់ខ្លួន។

កាលពីខែមេសា Fang Cheng Boa បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីរបស់ខ្លួនចំនួន 3 ស៊េរីនៅក្នុងព្រឹត្តិការណ៍ “Spring Launch Event” ដែលរថយន្តស៊េរីថ្មីទាំងបីស៊េរីនោះរួមមានម៉ូដែល Leopard 8 ដែលជាប្រភេទរថយន្ត Flagship off-road, Super 3 ដែលជារថយន្តប្រភេទអគ្គិសនី urban SUV និង Super 9 ដែលជារថយន្តដ៏មានអនុភាពប្រភេទ Super Sport car។

 

រថយន្តស៊េរីថ្មីទាំងបីស៊េរីនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ Fang Cheng Boa ទៅលើការរក្សាអត្តសញ្ញាណនៃការរចនារថយន្តផ្ទាល់ខ្លួនដែលមានលក្ខណៈពិសេសប្លែកៗពីម៉ាករថយន្តផ្សេង និងប្រើបំពាក់់នូវបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុនមេ គឺ BYD។

 

អ្នកស្រី Xiong Tianbo អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Fang Cheng Boa បានប្រកាសថា Fang Cheng Bao នឹងបញ្ចេញលក់ម៉ូដែលរថយន្តថ្មីទាំងនេះចាប់ផ្តើមនៅត្រីមាសទី 4 នៃឆ្នាំនេះ។ ការផ្តោតសំខាន់របស់ Fang Cheng Boa ទៅលើការចូលរួមរបស់អ្នកប្រើប្រាស់ ការរចនាប្រកបដោយភាពច្នៃប្រឌិត និងការកំណត់តម្លៃដ៏ល្អសន្យាថានឹងពង្រឹងវត្តមានយីហោរថយន្តរបស់ខ្លួននៅលើទីផ្សារ និងទាក់ទាញអ្នកប្រើប្រាស់បានកាន់តែច្រើន។

Fang Cheng Bao គ្រោងនឹងកែសម្រួលតម្លៃរបស់ខ្លួន ដើម្បីទាក់ទាញអ្នកទិញសំខាន់ៗបន្ថែមទៀត ដោយផ្តោតលើរថយន្តដែលមានតម្លៃប្រហែល 200,000 យាន់ ឬខ្ទង់ $27,600។ បន្ថែមពីលើការពង្រីកស្រឡាយផលិតផលរថយន្តរបស់ខ្លួន Fang Cheng Bao ក៏បាននឹងកំពុងពង្រឹងបណ្តាញចែកចាយរបស់ខ្លួនផងដែរ។ ដោយក្រុមហ៊ុនបានបង្កើតហាងលក់រថយន្តផ្ទាល់ខ្លួនបានជិត 200 ហាង។ ហើយក្រុមហ៊ុនមានគម្រោងពង្រីកបណ្តាញចែកចាយរបស់ខ្លួនបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសចិន ដែលជាទីតាំងដ៏មានប្រជាប្រិយភាពខ្លាំង។

 

ទីផ្សាររីកចម្រើនយ៉ាងឆាប់រហ័ស និងការពង្រីកយុទ្ធសាស្ត្ររបស់ Fang Cheng Boa បានគូសបញ្ជាក់ពីមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតវត្តមានកាន់តែខ្លាំងក្លានៅក្នុងផ្នែកយានយន្ត off-road និងរថយន្តសម្រាប់ប្រើក្នុងទីក្រុង urban vehicle៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន