no-alternative title
no-alternative title
no-alternative title
no-alternative title

Ford បោះទុនវិនិយោគ 900 លានដុល្លារអាមេរិកសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីនៅកាណាដា

ក្រុមហ៊ុន Ford Motor Co. បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីដ៏រឹងមាំនៅទឹកដីអាមេរិកខាងជើង ដោយក្រុមហ៊ុនបានប្រកាសនូវផែនការសម្រាប់រោងចក្រផលិត Cathode ថ្មីរបស់ខ្លួនដែលមានតម្លៃ 900 លានដុល្លារស្ថិតនៅទីក្រុង Bécancour ក្នុងរដ្ឋ Québec របស់ប្រទេសកាណាដា។ សម្រាប់ការវិនិយោគនេះ  Ford Motor Co. បានចាប់ដៃសហការជាមួយដៃគូក្រុមហ៊ុនថ្មរថយន្តអគ្គីសនីរបស់កូរ៉េខាងត្បូង EcoProBM និង SK On។ ហើយនេះ គឺការបណ្តាក់ទុនដំបូងរបស់ Ford ទៅកាន់ទីក្រុង Quebec និងសង្កត់ធ្ងន់លើការផ្តោតមូលដ្ឋានីយកម្មដំណើរការសម្ភារៈសំខាន់ៗសម្រាប់ការផលិតថ្មអគ្គិសនី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រោងចក្រថ្មីដែលមានតម្លៃ $900 លានដុល្លាររបស់ Ford នេះ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមសង្វាក់ផលិតកម្មដំបូងនៅពាក់កណ្តានៃឆ្នាំ 2026 ដែលអាចនឹងបង្កើតបានរហូតដល់ 45,000 តោននៃសារធាតុសកម្ម Cathode (CAM) ក្នុងមួយឆ្នាំ។ សារធាតុទាំងនេះ គឺមានសារៈសំខាន់សម្រាប់ដំណើរការផលិតអាគុយលីចូម-អ៊ីយ៉ុង ដែលសំខាន់បំផុតសម្រាប់ប្រើក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន ហើយក៏អាចនឹងត្រូវបានផលិតឡើងដោយប្រើប្រាស់ថ្មគុណភាពខ្ពស់ប្រភេទ Nickel Cobalt Manganese (NCM) ក្រោមការត្រួតពិនិត្យរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា គឺ EcoPro CAM Canada LP។

 

ការវិនិយោគនេះមិនមែនគ្រាន់តែជាការពង្រីកអាជីវកម្មសម្រាប់ក្រុមហ៊ុន Ford ប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងបង្កើតការងារថ្មីសម្រាប់ប្រជាជនក្នុងតំបន់នោះបានប្រមាណ 345 នាក់ផងដែរ រាប់ចាប់ពីផ្នែកវិស្វកម្មរហូតដល់ផ្នែកលក់ និងឧកាសការងារសម្រាប់និសិ្សតថែមតៀតផង។ រោចចក្រថ្មីរបស់ Ford នេះ គឺត្រូវសាងសង់នៅលើផ្ទៃដីទំហំ 3 លានហ្វីតការ៉េ ហើយការសាងសង់បានចាប់ផ្តើមរួចហើយនៅលើការដ្ឋានដែលក្នុងនោះរួមមានអគារកម្ពស់ប្រាំមួយជាន់ផងដែរ។

 

អនុប្រធានផ្នែកឧស្សាហូបនីយកម្មរថយន្ត EV របស់ Ford លោកស្រី Lisa Drake បានសង្កត់ធ្ងន់លើសារៈសំខាន់នៃរោងចក្រថ្មីនេះសម្រាប់តំបន់អាមេរិកខាងជើងទាំងមូល ដោយលោកស្រីពណ៌នាថា វាជា "រោងចក្រស្នូល" សម្រាប់ក្រុមហ៊ុន Ford។ រោងចក្រនេះនឹងដំណើរការដោយក្រុមហ៊ុនដៃគូរបស់ Ford គឺ EcoProBM ហើយនឹងឃើញការវិនិយោគរួមគ្នាពីក្រុមហ៊ុនកូរ៉េខាងត្បូង SK On ដើម្បីផលិត និងផ្គត់ផ្គង់សម្ភារ Cathode យ៉ាងច្រើន ដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនីបានរហូតដល់ 225,000 គ្រឿងក្នុងមួយឆ្នាំ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន