យោងតាមការចេញផ្សាយព័ត៌មានថ្មីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD ទទួលបាននូវកំណើនយ៉ាងខ្លាំងទៅលើប្រាក់ចំនេញរបស់ខ្លួននៅក្នុងត្រីមាសទី2 នេះ ជាមួយនឹងកំណត់ត្រាដល់ទៅ 145% ហើយក្រុមហ៊ុននេះ ក៏បានបំបែកទៅលើកំណត់ត្រានៃការលក់របស់ខ្លួនខ្ពស់ផងដែរ។ កំណើននេះ គឺចំពេលដែលមានសង្គ្រាមទៅលើតម្លៃនៃរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនដែលកំពុងតែរារាំងទៅលើការពង្រីកវិសាលភាពនៅក្នុងវិស័យនេះផងដែរ។
ជាមួយនឹងការវ៉ាដាច់ទៅលើក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិ Volkswagen នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន BYD បានជាប់ចំណាត់ថ្នាក់ជាម៉ាកយីហោរថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិននៅក្នុងឆមាសទី 1 នៅឆ្នាំនេះថែមទៀតផង។ សម្រាប់ត្រីមាសទី 2 នេះ ក្រុមហ៊ុននេះ គឺមានការចែកចាយរថយន្តរបស់ខ្លួនបានជាង 703,000 គ្រឿងដែលមានកំនើន 98% បើធៀបទៅនឹងឆ្នាំមុននេះ។ តួរលេខាងលើនេះ បាននាំអោយប្រាក់ចំណូលកើនឡើងដល់ទៅ 67% របស់ក្រុមហ៊ុន BYD ដែលមានចំនួនកើនឡោះងលើសពី 21.4ពាន់លានដុល្លារអាមេរិក។
កំនើននៃការនាំចេញរថយន្តនេះ បានអោយកើនឡើងទៅលើប្រាក់ចំនេញរបស់ក្រុមហ៊ុន BYD កើនឡើងទ្វេរដងនៅក្នុងត្រីមាសទី 2 នេះ ដែលមានចំនួន 933 លានគ្រឿង។ ជាមួយគ្នានេះ គេក៏បានបង្ហាញអំពីប្រាក់ចំនេញខ្ពស់បំផុតរបស់ក្រុមហ៊ុននេះបើធៀបជាមួយនឹងត្រីមាសទី 4 ឆ្នាំ 2022 នេះដែលមានទឹកប្រាក់ដល់ទៅ 1 ពាន់លានដុល្លារអាមេរិក។ បន្ថែមពីការសម្រេចបានទៅលើផ្នែកហិរញ្ញាវត្ថុនេះ ក្រុមហ៊ុន BYD ក៏បានពង្រីកទៅលើការនាំចេញរបស់ខ្លួននៅក្នុងទីផ្សារនៃរថយន្តស្វ័យប្រវត្តិនៅក្នុងប្រទេសចិនដែលមានកំណើន 204.7% សម្រាប់ឆមាសទី 1 នៅក្នុងឆ្នាំនេះផងដែរ៕