ក្រុមហ៊ុន BYD នៅពេលនេះ បានបន្តបញ្ចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនកាកបតែច្រើនថែមទៀតហើយនៅលើ ទីផ្សារជាច្រើនជុំវិញពិភពលោក។ ថ្មីៗនេះក្រុមហ៊ុននេះ បានបង្ហាញវត្តមាន Seal DM-i នៅក្នុងព្រឹត្តិការណ៌ពិពរណ៌ រថយន្ត Chengdu Auto Show នៅប្រទេសចិន ដែលម៉ូដែលថ្មីនេះ នឹងមានតម្លៃធូថ្លៃ ត្រឹមតែ 180,000 Yuan ប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏បានពង្រឹកបន្ថែមនូវទីផ្សារនាំចេញទៅកាន់ប្រទេសនានាផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ កំពុងតែមានភាពជោគជ័យបំផុតនៅប្រទេសចិន ហើយនិងបណ្តាប្រទេសនានាជា ច្រើនទៀត។
យោងតាមព័ត៌មានខាងលើនេះ បានបញ្ជាក់ថា ក្នុងចំណោមទីផ្សារធំទាំងនោះ ប្រទេសជប៉ុនក៏នឹងមាននៅក្នុងនោះ ដែរ។ ក្រុមហ៊ុន BYD មានវត្តមាននៅលើទីផ្សារជប៉ុនមួយរយៈមកហើយ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួន នឹង មានការប្រកាសដាក់លក់រថយន្តជំនាន់ទីពីររបស់ខ្លួននៅលើទីផ្សារនេះ នៅក្នុងខែនេះថែមទៀតផង។
គួរបញ្ជាក់់ថា ក្រុមហ៊ុន BYD បានប្រកាសដាក់លក់រថយន្តដំបូងរបស់ខ្លួននៅលើទីផ្សារជប៉ុនជាមួយនិងម៉ូដែល ATTO 3 ដែលនេះរថយន្ត SUV នេះ មានតម្លៃប្រហែលជា 4.4 លានយ៉េន ($30,205.26)។ រថយន្តនេះ គឺមានការគាំទ្រខ្លាំងមែនទែនទៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងមុខងារថ្មីៗ ជាពិសេស គឺតម្លៃរបស់រថយន្តនេះតែម្តង។ នៅថ្ងៃនេះ មានដំនឹងថា ក្រុមហ៊ុននេះ នឹងបងា្ហញចេញនូវ BYD Dolphin នៅលើទីផ្សារជប៉ុនថែមទៀតហើយ។
បើតាមព័ត៌មានផ្លូវការបានបញ្ជាក់ថា រថយន្តអគ្គិសនីខ្នាតតូច Dolphin នឹងមានលក់នៅជប៉ុននាថ្ងៃទី 20 ខែកញ្ញា នេះហើយ។ Dolphin ដំណើរការលើថាមពលថ្ម BYD Blade battery technology ដែលផ្តល់នូវការសុវត្ថិភាពក្នុង ការប្រើប្រាស់ និងមានសមត្ថភានខ្ពស់ជាងថ្ម traditional lithium-ion batteries។ រថយន្តនេះ អាចធ្វើដំណើរបាន 400 kilometers ពេលសាកថ្មពេញម្តង។ សម្រាប់វត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុន BYD មានគោលដៅទាក់ទាញ ទៅលើប្រភេទយុវវ័យ។
BYD Dolphin មានតម្លៃចាប់ពី 1.6 លានយ៉េន (US$13,000) ដែលធូរថ្លៃជាងរថយន្តអគ្គិសនីដែលលក់នៅ ជប៉ុន។ ជាមួយនិងវត្តមានរបស់រថយន្តអគ្គិសនីរបស់ចិនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើទីផ្សាររថយន្តនៅជប៉ុនកាន់តែមានការប្រជែងគ្នាជាក់ជាមិនខាន ពីព្រោះថា សម្រាប់ទីផ្សារ EV នេះ ប្រទេសជប៉ុនហាក់មិនទាន់ខ្លាំងនៅឡើយទេប្រៀបធៀបជាមួយចិន