no-alternative title
no-alternative title
no-alternative title
no-alternative title

Mercedes បង្ហាញគំរូរថយន្តអគ្គិសនីថ្មីត្រកូល CLA-Class ជាមួយការឌីស្សាញដ៏ប្រណិតជាមួយសមត្ថភាពបើកបរបានរយះចំងាយ 750km

ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អាល្លឺម៉ង Mercedes-Benz បានដាក់បង្ហាញគំរូរថយន្តអគ្គិសនីស៊េរីថ្មីក្នុងត្រកូល CLA-Class ដែលប្រភេទ Electric Sedan នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ International Automobile and Smart Mobility Expo (IAA MOBILITY 2023) នៅទីក្រុងម៉ូនិច។ ការឌីស្សាញគំរូរថយន្តអគ្គិសនីនាពេលអនាគតម៉ូដែល Mercedes-Benz CLA-Class EV Sedan គឺមានភាពប្រណិតទាក់ភ្នែកបំផុតជាមួយតំបូលពណ៌ខ្មៅ រំលេចជាមួយតួររថយន្តពណ៌ក្រហម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងមុខនៃរថយន្តនេះរំលេចជាមួយចង្គៀងបំភ្លើងផ្លូវរាងជារង្វង់រំលេចជាមួយអំពូល LED ដែលមានការឌីស្សាញរាងផ្កាយនៅខាងក្នុង ជាមួយភ្លើង LED រចនារាងជាអក្សរ U វ័ណ្ឌកាត់ក្បាលរថយន្ត។ ចំនែកសំណាញ់ប៉ាណាខាងមុខត្រូវបានរចនាឡើងតាមលំនាំម៉ូដែល  Mercedes-AMG SL roadster និង GT sports ដែលប្រកបដោយភាពប្រណិតជាមួយនិមិត្តសញ្ញា Mercedes នៅកណ្តាល។ រថយន្តអគ្គិសនីជំនាន់ថ្មីនេះ នឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីប្រភេទ MMA platform (Modular Architecture)របស់ក្រុមហ៊ុនផ្ទាល់ ដែលនឹងផ្តល់ឲ្យការបើកបរកាន់តែមានលំនឹង និងសុវត្ថិភាពខ្ពស់បំផុត។

បើតាមការបង្ហាញពី Mercedes បានឲ្យដឹងថា CLA-Class EV Sedan នឹងគាំទ្រមុខងារ  800-volt electrical architecture ដែលអាចគាំទ្រការសាកភ្លើង 250-kilowatt តាមរយះមុខងារ DC fast charging។ បើតាមការអះអាងពីក្រុមហ៊ុនការសាកភ្លើងត្រឹម 15 នាទី គឺអាចបើកបរបានក្នុងរយះចំងាយផ្លូវ 399km។ ខណៈប្រព័ន្ធម៉ូទ័រអគ្គិសនីដែលបំពាក់នៅលើ CLA-Class EV Sedan គឺមានលទ្ធភាពអាចផលិតកំលាំងបានដល់ 235hp ហើយអនាគតរថយន្តអគ្គិសនីដ៏ប្រណិតមួយនេះ ក៏មានបំពាក់នូវអាគុយអគ្គិសនីកំលាំង 89.6kWh ផងដែរ។ បើតាមការបញ្ជាក់ពីស្ថាប័ន WLTP បានឲ្យដឹងថា អនាគតរថយន្តអគ្គិសនី CLA-Class របស់ Mercedes-Benz គឺអាចបើកបរបានចំងាយផ្លូវ 750km នៅពេលសាកភ្លើងមួយពេញម្តង។

ជាមួយគ្នានេះ Mercedes គ្រោងនឹងផ្តល់នូវជម្រើសអាគុយចំនួនពីរសម្រាប់ CLA-Class EV Sedan ដោយមួយប្រើនូវអាគុយប្រភេទ Lithium-Ion និងមួយទៀតប្រើអាគុយប្រភេទ Silicon-oxide Battery។ Mercedes អាចនឹងបង្ហាញចេញរថយន្តប្រភេទ Sedan EV រួមនិង Crossovers EV ចំនួនពីរផ្សេងទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញសម្រាប់តម្លៃ និងកាលបរិច្ឆេទប្រកាសចេញនៅមិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន