no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi នឹងប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ ដែលបំពាក់អាគុយអគ្គិសនីកំលាំង 101kWh

ពិភពនៃបច្ចេកវិទ្យាកាន់តែឈានឡើងទៅមុខឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូន បានចាប់ផ្តើមវាទផ្លូវដើរចូលប្រឡូកនៅក្នុងទីផ្សារផលិតយានយន្តដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ឬ ហៅថា Pure Electric Vehicles។ មានជាអាថ៌នៅក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានសក្តានុពលលើទីផ្សារពិភពលោកជាដើម ដែលមានវាទផ្លូវចូលប្រឡូកក្នុងទីផ្សារផលិតរថយន្តអគ្គិសនីបន្ថែមពីលើទីផ្សារស្មាតហ្វូនរបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi បានរៀបចំសេនារីយោក្នុងការបង្កើតក្រុមហ៊ុនផលិតរថយន្តផ្ទាល់ខ្លួនអស់ពេលជាច្រើនឆ្នាំមកហើយជាមួយការចាយទុនវិនិយោគរាប់រយពាន់លានដុល្លារអាមេរិក ហើយក៏មានលេចលឺដំណឹងចុងក្រោយនេះថា Xiaomi បានដើរដល់ផ្លូវជោគជ័យក្នុងការផលិតរថយន្តរបស់ខ្លួនហើយ ដោយក្រុមហ៊ុននេះអាចនឹងធ្វើការប្រកាសចេញរថយន្តអគ្គិសនីជំនាន់ដំបូងរបស់ខ្លួននៅមុនដំណាច់ឆ្នាំនេះទៀតផង។ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi ត្រូវបានគេដឹងថាមានលេខកូដសំគាល់ម៉ូដែលថា “Modena” ដែលស្ថិតនៅក្នុងជួររថយន្ត Electric Sedan ហើយជាងមួយឆ្នាំមកនេះឃើញថាមានការទម្លាយចេញគំរូរូបរាង ការបើកបរសាកល្បង ក៏ដូចជាការធ្វើតេស្តលើបច្ចេកវិទ្យាសំខាន់ៗជាច្រើនរបស់ Xiaomi Modena ផងដែរ។

ហើយនៅពេលនេះ បើតាមប្រភពមួយចេញពីប្រទេសចិនបានបញ្ជាក់ហាក់ច្បាស់ការណ៍ថា Xiaomi នឹងធ្វើការបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅចុងឆ្នាំ 2023 នេះ ព្រមគ្នាជាមួយនឹងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 ទៀតផង។ យោងទៅលើរបាយការណ៍ចេញពីទីក្រុងប៉េកាំង បានឲ្យដឹងថា Xiaomi បានចាប់ផ្តើមសង្វាក់ផលិតកម្មរថយន្តដំណាក់ដំបូង (Trail Production Phase) នៅរោងចក្រស្ថិតនៅក្នុង Daxing industrial park ដែលមានសង្វាក់ផលិតគំរូសាកល្បងប្រមាណ 50 គ្រឿងក្នុងមួយសប្តាហ៍។ Modena ឬ MS11 អាចជាឈ្មោះរបស់រថយន្តអគ្គិសនីដំបូងរបស់ Xiaomi។ ហើយបើតាមគំរូឌីស្សាញរបស់រថយន្តដែលបានបែកធ្លាយបង្ហាញថា MS11 មានការឌីស្សាញចង្គៀងខាងមុខជាប្រភេទ LED ដែលមានទំហំធំ, មានដៃទ្វារជាប្រភេទ Flush door handles និងមានដំបូលបើកជាប្រភេទ panoramic glass roof ផងដែរ។

បន្ថែមពីនេះ Xiaomi MS11 អាចនឹងបំពាក់អាគុយអគ្គិសនីកំលាំង 101kWh ដោយសារមួយពេញម្តងអាចបើកបរបានចំងាយផ្លូវដល់ 800km។ ដែលអាគុយរបស់រថយន្តអគ្គិសនីនេះអាចនឹងមានទំងន់សរុប 642kg ហើយមានថាមពលផ្លុកថាមពលបាន 157kW/kg ព្រមទាំងគាំទ្រកំលាំងសាកតាមរយះ DC Charging ក្នុងកំលាំង 800V ថែមទៀតផង។ បើតាមការប៉ាន់ស្មានតម្លៃបឋមឲ្យដឹងថា Xiaomi អាចនឹងចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនក្នុងតម្លៃចាប់ពីខ្ទង់ €25,500 ឬប្រហែលជាង $27,000 ឡើងទៅ ហើយរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុននេះអាចនឹងចេញលក់ផ្លូវការណ៍នៅត្រីមាសណាមួយក្នុងឆ្នាំ 2024៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន