no-alternative title
no-alternative title
no-alternative title
no-alternative title

Jaguar សហការជាមួយ Tesla ក្នុងការសាកភ្លើងរថយន្តអគ្គិសនីរបស់ខ្លួននៅស្ថានីយ៍សាកភ្លើង Tesla SuperCharger

ក្រុមហ៊ុនផលិតរថយន្ត Jaguar បានចាប់ដៃគូសហការជាមួយ Tesla ក្នុងការបើកផ្លូវឲ្យកាន់តែមានភាពងាយស្រួលក្នុងការសាកភ្លើងរថយន្តអគ្គិសនីសម្រាប់ម្ចាស់រថយន្តអគ្គិសនីរបស់ខ្លួន។ កិច្ចសហការនេះ គឺមានន័យថា នាពេលអនាគតខាងមុខនេះ ម្ចាស់រថយន្តអគ្គិសនី Jaguar គឺអាចសាកភ្លើងរថយន្តរបស់ពួកគេបាននៅស្ថានីយ៍ SuperCharger របស់ Tesla នៅបណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ីកូជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់ពីឆ្នាំ 2025 ទៅរថយន្តអគ្គិសនីថ្មីរបស់ Jaguar នឹងអាចសាកភ្លើងនៅស្ថានីយ៍ Tesla North American  Charging Station (NACS)។ ដូចនេះសម្រាប់ការទិញរថយន្តអគ្គិសនី Jaguar ស៊េរីថ្មីនាពេលខាងមុខ និងមិនបាច់មានឆ្នាំងសាកបន្ថែមទៀតនោះទេ ពោល គឺអាចសាកភ្លើងបាននៅស្ថានីយ៍ SuperCharger របស់ Tesla ដោយផ្ទាល់តែម្តង។ មួយវិញទៀតសម្រាប់ ម្ចាស់នៃរថយន្តម៉ូដែល Jaguar i-Pace បច្ចុប្បន្ន ក៏អាចនឹងប្រើឆ្នាំងសាកនៅស្ថានីយ៍ SuperCharger Station របស់ Tesla បានផងដែរ ដែលអាចនឹងចាប់ផ្តើមនៅឆ្នាំ 2024។

 

សម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ គឺជាផ្នែកមួយនៃផែនការធំរបស់ Jaguar ដើម្បីឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនីពេញលេញនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ហើយវាមិនមែនមានតែ Jaguar នោះទេ ក្រុមហ៊ុន Land Rover ក៏អាចទទួលយកស្តង់ដារសាកថ្មរបស់ Tesla នៅស្ថានីយ៍ NACS ផងដែរ។ ដូចនេះ វាកាន់តែផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីរបស់ពួកគេ ក្នុងការសាកភ្លើងបាននៅគ្រប់ទីតាំងស្ថានីយ៍របស់ Tesla។

 

បច្ចុប្បន្នម៉ាកនៃរថយន្ត Jaguar បានស្ថិតនៅក្នុងបញ្ចីកំពុងកើនឡើងសម្រាប់ការសាកភ្លើងរថយន្តអគ្គិសនី ដែលមានក្រុមហ៊ុនផលិតរថយន្តដូចជា Ford, GM និង Nissan ដែលបានទទួលយកការសាកភ្លើងនៅស្ថានីយ៍ NACS របស់ Tesla។ លោក Mark Camilleri នាយកសេវាកម្មអគ្គិសនីរបស់ Jaguar បាននិយាយថា វាល្អបំផុតសម្រាប់ការផ្សាភ្ជាប់ទំនាក់ទំនងនៅក្នុង "បណ្តាញស្ថានីយ៍សាកថ្មសាកលរបស់ក្រុមហ៊ុន Tesla ព្រោះថា វាបានផ្តល់នូវអ្វីដែលអតិថិជនរបស់យើងចង់បាន ពោល គឺការសាកថ្មលឿន សាកដោយមានទុកចិត្តខ្ពស់ និងមានភាពងាយស្រួល"៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន