no-alternative title
no-alternative title
no-alternative title
no-alternative title

រូបរាងពិតប្រាកដនៃរថយន្តអគ្គិសនីដំបូងរបស់ Xiaomi ត្រូវបានលាតត្រដាងមកហើយ គឺមានភាពស្អាតប្រណិតបែបស័្ពរតែម្តង

ខណៈពេលវេលានៃការបង្ហាញខ្លួនកាន់តែខិតជិតចូលមកដល់ នៅពេលនេះ Xiaomi បានធ្វើការទម្លាយចេញការឌីស្សាញរូបរាងពិតប្រាកដនៃរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាផ្លូវការណ៍ហើយ។ ដោយរូបរាងពិតប្រាកដនៃរថយន្តអគ្គិសនីដំបូងរបស់ Xiaomi ត្រូវបានលាតត្រដាងតាមរយះការចុះបញ្ជីផលិតដោយស្ថាប័ន Ministry of Industry and Information Technology ហៅកាត់ថា MIIT របស់ប្រទេសចិន។ រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានសក្តានុពលរបស់ប្រទេសចិនមួយនេះ គឺប្រើស្លាកឈ្មោះ SU7 Series ដែលត្រូវបានគេដឹងថាមានចំនួនបីស៊េរី គឺស៊េរីស្តង់ដារ Xiaomi SU7, SU7 Pro និង SU7 Max។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការចុះបញ្ជីរបស់ស្ថាប័ន MIIT បានបង្ហាញថា រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺប្រើលេខកូដសំគាល់ចំនួនពីរដោយក្នុងរួមមានលេខកូដ BJ7000MBEVR2 ដែលជាម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួនមួយ Single-Motor និងលេខកូដ BJ7000MBEVA1 ជាម៉ូដែលបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ Dual-Motor។ Xiaomi SU7 មានប្រវែងបណ្តោយ 4,997 mm, ទទឹង 1,963 mm និងកម្ពស់ 1,455mm រួមនឹងមានគម្លាតពីកង់មុខទៅកង់ក្រោយ 3,000mm ដែលធ្វើឲ្យរថយន្តអគ្គិសនីរបស់ Xiaomi មានប្រវែងបណ្តោយ និងទទឹងវែងជាងរថយន្តម៉ូដែល Tesla Model 3 និង Noi ET5។ ហើយរថយន្តអគ្គិសនីដំបូងរបស់ Xiaomi អាចនឹងជាន់ល្បឿន Top Speed ដល់ 210km/h។

 

សម្រាប់ម៉ូដែល Xiaomi SU7 ដែលបំពាក់ Single-Motor គឺមានទំងន់សរុប 1,980 គីឡូក្រាម និងម៉ូដែល Xiaomi SU7 Pro និង SU7 Max ដែលបំពាក់ Dual-Motor មានទំងន់សរុប 2,205 គីឡូក្រាម។ ចំពោះម៉ូដែល SU7 ដែលប្រើម៉ូទ័រអគ្គិសនីមួយ Single-Motor អាចផលិតថាមពលបាន 220kW ឬស្មើរនឹងកំលាំង 295hp ហើយម៉ូទ័រនេះត្រូវបានផលិតដោយក្រុមហ៊ុន United Automotive Electric Systems ដែលជាក្រុមហ៊ុនបង្កើតឡើងដោយក្រុមហ៊ុន Bosch និង Zhonglian Automotive Electronics។ ដោយឡែកសម្រាប់ម៉ូដែល Xiaomi SU7 Pro និងSU7 Max បំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 2 ដែលមួយអាចផលិតថាមពល 220kW ឬ 295hp និងមួយទៀតអាចផលិតថាមពលបាន 275kW ឬ 368hp ហើយសរុបបញ្ចូលគ្នាអាចផលិតកំលាំងដល់ 660hp។

 

Xiaomi SU7 ប្រើប្រាស់កញ្ចប់អាគុយ lithium iron phosphate (LFP) ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ខណៈម៉ូដែល SU7 Pro និង SU7 Max ប្រើប្រាស់កញ្ចប់អាគុយ Li-ion ternary ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។ ហើយបើតាមប្រភពព័ត៌មានមិនទាន់ផ្លូវការណ៍បាននិយាយថា រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺគាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 800V។ បន្ថែមពីនេះ Xiaomi SU7 Series ក៏បំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដែលធ្វើប្រតិបត្តិការជាមួយប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR System ដែលបំពាក់នៅលើដំបូលខាងមុខថែមទៀតផង។

បើតាមប្រភពព័ត៌មានចុងក្រោយបានបង្ហើបថា Xiaomi នឹងចាប់ផ្តើមសង្វាក់ផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនលក្ខណៈទ្រង់ទ្រាយធំនៅខែធ្នូចុងឆ្នាំ 2023 ជាមួយគម្រោងការក្នុងការប្រកាសចេញផ្លូវការណ៍នៅខែកុម្ភៈ ឆ្នាំ 2024 អាចក្នុងអំឡុងពេលព្រឹត្តិការណ៍ MWC2024។ សម្រាប់តម្លៃបឋមរបស់រថយន្តអគ្គិសនីដំបូងពី Xiaomi គឺអាចចាប់ផ្តើមពីខ្ទង់ប្រហែល $40,000 ឡើងទៅនៅទីផ្សារប្រទេសចិន៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន