no-alternative title
no-alternative title
no-alternative title
no-alternative title

ស្វាគមន៌ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជានាំចូលដោយក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន  នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2023 ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៌សម្ពោធជាផ្លូវការនូវម៉ូតូហុងដា ជីអរណូផ្លឹសស៊េរីថ្មី! នៅអគារវឌ្ឍនៈក្រោមគំនិត “BEYOND ALL STYLES” ឆ្លុះបញ្ចាំងស្ទាយលេចធ្លោរ មិនត្រឹមតែប្លែក តែត្រូវស៊ីវិល័យលើសគេដែលអាចបង្ហាញភាពជាខ្លួនអ្នកទៅកាន់អ្នករាល់គ្នាពីភាពកាលីប និង អេលេហ្គង់បែបក្លាស៊ិក New Honda GIORNO+។ ម៉ូតូស៊េរីថ្មីហុងដា ជីអរណូផ្លឹស នេះបំពាក់ដោយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយបង្អស់ អនុភាពម៉ាស៊ីនខ្លាំង១២៥CC នឹងបំពេញនូវបរិបទជីវិតដ៏សំបូរបែបរបស់អ្នកឲ្យកាន់តែវិសេសលើសលប់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា«នេះគឺជាលើកតំបូងដែលក្រុមហ៊ុន អិន ស៊ី អិច នាំយកហុងដា GIORNO+ មកកាន់ប្រទេសកម្ពុជាដែលជាផលិតផលលំដាប់ពិភពលោក ជាមួយរូបរាងរចនាប័ទ្មប្រកបដោយសោភ័ណភាពដ៏ទាក់ទាញពិសេស បែបអេលេហ្គង់ក្លាស៊ិក បំពាក់ជាមួយបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដាររបស់ហុងដា។ សម្រាប់ហុងដា GIORNO+ ដែលនាំចូលដោយ ក្រុមហ៊ុន អិន ស៊ី អិច បានគោរពតាមបទបញ្ញាតិស្តង់ដាសុវត្ថិភាពយ៉ាងពេញលេញរបស់ប្រទេសកម្ពុជា ខុសពីម៉ូតូដែលមិនមែននាំចូលដោយក្រុមហ៊ុន ក្រុមហ៊ុន អិន ស៊ី អិច។ យើងផ្តល់ឲ្យនូវផលិតផលប្រកបដោយគុណភាពទៅកាន់អតិថិជន ហើយយើងក៏ផ្តល់នូវការធានាទៅលើគុណភាពផលិតផលរបស់យើងរហូតដល់ទៅ ២ឆ្នាំ ស្មើរហ្នឹង ២៤០០០គីឡូ។ លោកក៏បន្ថែមទៀតថា ដើម្បីសុវត្ថិភាពនិងទំនុកចិត្តទទួលបានផលិតផលសុទ្ធ 100% ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច។

តោះមកមើលពីចំណុចពិសេសរបស់ហុងដា GIORNO+ ម្តង សម្រាប់ម៉ូឌែលនេះ មានចំណុចពិសេសជាច្រើនដូចជា:

-LED Headlight ចង្កៀងមុខ LED: ចង្កៀងមុខទាក់ទាញឥតទាស់ ប្រភេទLED រចនារាងមូល ហ៊ុំព័ទ្ធដោយក្រូម៉េជុំវិញបន្ថែមជាមួយនឹងភ្លើងឌឺមីខាងមុខកាន់តែលេចធ្លោរ។ 

-Multi Function Speedometer: កុងទ័រឌីជីថល ទំនើប បង្ហាញរាល់មុខងារ រាល់ដំណើរការបានយ៉ាងជាក់លាក់ ធ្វើអោយបទពិសោធនៃការបើកបរកាន់តែប្រសើរ។

-Honda SMART KEY and Honda SMART CONTROLLER: កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ធឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។

-USB Socket & Console Box: អស់បារម្ភពីរឿងអស់ថ្ម ឃ្លុបសាកថ្មធំ ជាមួយ USB Socket កាន់តែងាយស្រួល ដែលអ្នកអាចសាកថ្មតាមតម្រូវការរក្សារទំនាក់ទំនងរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។

-30 LITERS LARGE U-BOX: ឃ្លុបធំទំហំ៣០លីត្រ សម្រាប់ដាក់រាល់សម្ភារៈចាំបាច់របស់អ្នកបានច្រើនតាមការគួរ។

-Front Fuel Tank: ធុងសាំងបំពាក់នៅផ្នែកខាងមុខ បង្កើនភាពងាយស្រួល ដោយអ្នកមិនចាំបាច់ចុះចេញពីម៉ូតូពេលចាក់សាំង។

-ABS: បំពាក់ជាមួយ ប្រព័ន្ធហ្រ្វាំងមុខ ABS បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍។

Powerful Engine eSP+: ម៉ាស៊ីន125 cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ធប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

សម្រាប់ម៉ូតូ ហុងដា Giorno+ស៊េរីថ្មី គឺមាន 3 ពណ៌ សម្រាប់ជ្រើសរើសពណ៌ដូចជា៖ ពណ៌ស, ពណ៌ប្រផេះ នឹងពណ៌ក្រហម។ លោកអ្នកក៏អាចរកទិញ ហុងដា GIORNO+ ស៊េរីថ្មី! នេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2023នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/en/ACF125CAR-CA-1 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន