កាលពីថ្ងៃទី 17 ខែវិច្ឆិកានេះ ក្រុមហ៊ុន Hycan បានប្រកាសចេញនូវរថយន្តអគ្គិសនីម៉ូដែលថ្មី A06 Plus ដែលជារថយន្តថ្មីប្រភេទ Sedan ដំណើរការនៅលើប្រព័ន្ធអគ្គិសនីសុទ្ធ នៅក្នុងព្រឹត្តិការណ៌ពិពរណ៌រថយន្ត Guangzhou Auto Show 2023 នៅក្នុងប្រទេសចិន។ រថយន្ត GAC Hycan A06 Plus ថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់នៅក្នុងតម្លៃ 139,800 យ៉ន់ ដែលប្រហាក់ប្រហែល 19,300 ដុល្លារ។ A06 Plus គឺជាជំនាន់ថ្មីមួយទៀតនៃ A06 ដែលបានប្រកាសចេញកាលពីខែធ្នូរឆ្នាំ 2022 កន្លងទៅ។
សូមជំរាបថា Hycan គឺជាម៉ូដែលមួយ ដែលបានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន GAC ហើយនិងក្រុមហ៊ុន Nio នឹងបានផ្តើមនូវដំណើរការកាលពីឆ្នាំ 2017។ មកដល់ដល់ឆ្នាំ 2022 ក្រុមហ៊ុន Nio ក៏បានប្រកាសដកខ្លួនចេញពីកិច្ចសហការនេះ ដោយក្រុមហ៊ុន GAC និងក្រុមហ៊ុន Guangdong Pearl River Investment Management Group បានបន្តដំណើរអភិវឌ្ឍទៅលើក្រុមហ៊ុនថ្មីនេះ។ គិតមកដល់ពេលនេះ ក្រុមហ៊ុននេះបានលក់ Hycan A06 ចំនួន 3 ម៉ូដែលរួចមកហើយ ដែលមានតម្លៃចាប់ពី 179,800 យ៉ន់ ទៅ 269,800 យ៉ន់ ដែលប្រហែលជា 24,800 ដុល្លារ ទៅ 37,300 ដុល្លារ។ រថយន្ត Hycan A06 គឺជាប្រភេទរថយន្ត Sedan ថ្នាក់កណ្តាល ដែលមានវិមាត្ររួម 4965/1920/1520mm និងប្រវែងកង់ 2850mm។
រថយន្តនេះ ប្រើប្រាស់នូវថាមពលថ្ម lithium ដែលផ្គត់ផ្កង់ដោយក្រុមហ៊ុន CLTC មានសមត្ថភាពអាចរត់បានចាប់ពី 550km ដល់ 630km នៅពេលសាកពេញម្តង។ នៅលើរថយន្តទាំងបីនេះ គឺមានប្រើប្រាស់ម៉ូទ័រ 3 ជម្រើសផ្សេងគ្នា គឺមានចាប់ពី 135kW, 160 kW និង 340 kW ហើយនិងអាចបង្កើតនូវកម្លាំងរមួលបាន 225 ញូតុនម៉ែត្រ និង 534 ញូតុនម៉ែត្រ។
ក្រឡេកមកមើល Hycan A06 Plus វិញ គឺមានវិមាត្ររួម 4945/1920/1520mm និងមានប្រវែងកង់ 2850mm ដែលខ្លីជាងម៉ូដែល Hycan A06 ប្រវែង 20mm។ សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តថ្មីនេះ គឺមានការឌីស្សាញជាមួយនិងអំពូលភ្លើងមានពណ៌បៃតង។ Hycan A06 Plus មានការបំពាក់នូវកាមេរ៉ានៅក្រោមកញ្ចក់ចំហៀហ និងមានការតម្លើងនូវបច្ចេកវិទ្យាចាប់សញ្ញា ultrasonic radars ចំនួន 4 គ្រាប់ ដើម្បីជំនួយដល់ការបើកបរ អោយកាន់តែមានសុវត្ថិភាពថែមទៀតផង។
Hycan A06 Plus មានការបំពាក់នូវអេក្រង់បញ្ឈរខាងក្នុងទំហំ 14.6-អ៊ីង សម្រាប់ធ្វើការបញ្ជាទៅលើមុខងារជាច្រើននៅលើរថយន្ត ហើយអេក្រង់នេះក៏មានការទ្រទ្រង់ដោយបន្ទះឈីប Qualcomm Snapdragon 8155 ថែមទៀតផង។ បន្ថែមពីនេះ ក្នុងរថយន្តនេះ ក៏នូវមានអេក្រង់ទំហំ 10.25-អ៊ីង ដែលជាកញ្ចក់ LCD instrument panel ហើយនិងមានប៊ូតុង three-spoke flat-bottom នៅលើអេក្រង់នេះផងដែរ។ នៅលើរថយន្តនេះ គឺមានការដំណើរការដោយប្រព័ន្ធ Hycan’s self-developed HI-OS ហើយក៏មានការបំពាក់នូវឧបាល័រចំនួន 11 គ្រាប់ថែមទៀត។ អ្វីដែលរឹតតែពិសេសនោះ នៅរថយន្តនេះ ក៏អាចបញ្ជាតាមស្មាតហ្វូន ទៅលើមុខងារ keyless entry, ការអាប់ដែរ OTA និងការប្រើ AI voice commands សម្រាប់បញ្ជាទៅលើម៉ាស៊ីនត្រជាក់ និងកៅអីអង្គុយផងដែរ។
រថយន្ត Hycan A06 Plus ថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ូទ័រ 160kW និងមានកម្លាំងរមួល 225 ញូតុនម៉ែត្រ។ Hycan A06 Plus មានការបំពាក់នូវថ្មទំហំ 60.04 kWh lithium iron phosphate ផ្គត់ផ្គង់ដោយ CLTC មានសមត្ថភាពអាចរត់បានចម្ងាយ 520km។ នៅលើរថយន្តនេះ ក៏មានការបំពាក់នូវបច្ចេកវិទ្សាសាកល្បឿនលឿន fast charging ផងដែរ ដោយសាក 35 នាទី អាចបង្កើនទំហំថ្មបានចាប់ពី 30% ទៅ 80%។