no-alternative title
no-alternative title
no-alternative title
no-alternative title

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ 2023

ថ្មីៗនេះ រថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង 25,000 គ្រឿងគិតចាប់តាំងពីការចេញលក់ក្នុងខែសីហា ឆ្នាំ 2020 កន្លងមក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយដែលសបង្ហាញពីប្រជាប្រិយភាពនៃរថយន្ត Next-Generation Ford Territory ក្នុងចំណោមអតិថិជនថ្មីៗ អ្នកជំនួញវ័យក្មេង និងគ្រួសារខ្នាតតូចដែលស្វែងរករថយន្ត SUV ដែលឆ្លាតវៃ សុវត្ថិភាព ទំនើប និងទាន់សម័យ។

 

រថយន្ត Next-Generation Ford Territory ជារថយន្ត SUV ស៊េរីថ្មីឆ្នាំ 2023 ឆ្លងកាត់នូវកំណែទម្រង់ថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ផ្តល់នូវផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។ 

 

ផ្នែកខាងក្នុងនៃរថយន្តនេះត្រូវបានបំពាក់មកជាមួយនូវ៖

-កៅអីស្បែកប្រណិតផ្តល់ផាសុកភាពក្នុងពេលធ្វើដំណើរ និងមានមុខងារកៅអីត្រជាក់មិនធ្វើអោយអ្នកបើកបរមានអារម្មណ៍ថាហត់នឿយជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ

-កុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.3 អ៊ីញផ្តល់រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក 

-អេក្រង់កម្សាន្ត Touch Screen កណ្តាលទំហំ 12 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto & Google Maps ដោយមិនចាំបាច់ប្រើខ្សែ 

-ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charge 

 

មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

-កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ កម្រិតខ្ពស់ជុំវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ

-ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត

-ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ

-ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) បែបអក្សរ (T) និងប្រព័ន្ធជំនួយចាកចេញពីចំណត

-ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តគ្រាន់តែគ្រវាសជើង។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន