no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Kia បាននាំមុខក្នុងទីផ្សាររថយន្តសហរដ្ឋអាមេរិកជាមួយការលក់រថយន្តអគ្គិសនីរបស់ខ្លួនមានការកើនឡើង

ក្រុមហ៊ុនផលិតរថយន្ត Kia ទទួលបានភាពជោគជ័យខ្លាំងពីការលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅ ជាពិសេសនៅក្នុងវិស័យយានយន្តដំណើរការដោយថាមពលអគ្គិសនី។ ក្រុមហ៊ុនផលិតរថយន្តដ៏មានសក្តានុពលរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានប្រកាសថា ការលក់រថយន្តរបស់ខ្លួននៅទីផ្សារអាមេរិកមានការកើនឡើងប្រមាណ 2.9% បើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុននេះ លក់រថយន្តខ្លួនសរុបបានចំនួន 58,338 គ្រឿងកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ ទិន្នន័យបានធ្វើឲ្យក្រុមហ៊ុន Kia មើលឃើញថា ការលក់រថយន្តសរុបរបស់ខ្លួនពេញមួយឆ្នាំ 2023 នេះ គឺនឹងឈានដល់ចំនួន 722,176 គ្រឿង ដែលកើនឡើងប្រមាណ 14% ធៀបនឹងឆ្នាំ 2022។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់វិស័យយានយន្តដំណើរការដោយថាមពលអគ្គិសនីរបស់ Kia នៅក្នុងទីផ្សារសហរដ្ឋអាមេរិកក៏មានដំណើរការល្អប្រសើរឡើងផងដែរ។ ក្រុមហ៊ុនបានធ្វើការដាក់តាំងបង្ហាញគំរូរបស់ថ្មីម៉ាក Kia EV9 ដែលជាប្រភេទរថយន្តអគ្គិសនី SUV កៅអី 3 ជួរដ៏ទំនើបរបស់ខ្លួនកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ដោយទទួលបានការចាប់អារម្មខ្លាំងពីសំណាក់ប្រជាពលរដ្ឋអាមេរិក។ យ៉ាងណាមិញ គឺមានតែម៉ូដែល Kia EV9s តែមួយប៉ុណ្ណោះដែលត្រូវបាន Kia ប្រកាសដាក់លក់កាលពីខែវិច្ឆិកា។ ដោយឡែកសម្រាប់គំរូនៃរថយន្ត Kai EV9 គឺទទួលបានការចាប់អារម្មខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងមានការកក់ទុកមុនសម្រាប់រថយន្ត SUV ដ៏ទំនើបមួយនេះពីគ្រប់រដ្ឋថែមទៀតផង។

 

ហើយសម្រាប់ម៉ូដែល Kia EV6 ដែលជារថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធវិញ គឺមានកំណើននៃការលក់គួរឲ្យកត់សំគាល់ ដោយការលក់មានការកើនឡើងទ្វេរដងធៀបនឹងឆ្នាំមុន ដោយម៉ូដែលនេះលក់បានចំនួន 1,290 គ្រឿងកាលពីខែវិច្ឆិកា ដែលស្មើរនឹង 2.2% នៃចំនួនរថយន្តអគ្គិសនីដែលបានលក់សរុប។ បើគិតពីការលក់រថយន្តអគ្គិសនីសរុបរបស់ Kia គឺបានកើនឡើងដល់ 120% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាចំនួនសរុបពិតប្រាកដមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ក៏ដោយ។ ជាមួយគ្នានេះ បើតាមការប៉ាន់ប្រមាណថា ការលក់រថយន្តអគ្គិសនីប្រភេទ BEV របស់ Kia សរុបកាលពីខែវិច្ឆិកាកន្លង គឺមានចំនួនប្រហែល 2,400 គ្រឿង ដោយក្នុងនោះម៉ូដែល Kia Niro EV គឺមានទីផ្សារល្អខ្លាំងសម្រាប់ការលក់។

បើគិតពីការលក់ពេញមួយឆ្នាំរបស់ Kia សម្រាប់រថយន្តម៉ូដែល Kia EV6 គឺលក់បានចំនួនប្រមាណ 17,600 គ្រឿងនៅទីផ្សារអាមេរិក ខណៈម៉ូដែល Kia Niro EV លក់បានជិត 10,000 គ្រឿង កាលពីខែតុលា ឆ្នាំ 2023 ដែលមានការកើនឡើងប្រមាណ 37% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Eric Watson ដែលអនុប្រធានផ្នែកលក់នៅក្រុមហ៊ុន Kia America បានបង្ហាញសុទិដ្ឋិនិយមអំពីអនាគតរបស់ម៉ាកយីហោរថយន្តក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។ លោក Eric Watson បានលើកឡើងថាតម្រូវការកើនឡើងសម្រាប់ប្រភេទរថយន្តចម្រុះរបស់ Kia រួមដែលមានទាំងរថយន្តប្រភេទ SUV ដែលមានភាពប្រណិតធន់រឹងមាំ រថយន្តបែបស្ព័រ និងរថយន្តអគ្គិសនី ដែលប្រកបដោយភាពប្រណិត និងភាពច្នៃប្រឌិតខ្ពស់ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពរថយន្តដែលកំពុងវិវត្តទៅថ្ងៃអនាគត។ ហើយជាមួយនឹងម៉ូដែលរថយន្ត SUV ថ្មីដូចជា EV9 SUV និង Sorento SUV ដែលត្រូវបានធ្វើការអាប់ដេតថ្មីកាន់តែមានភាពប្រណិត ទំនើបនិយម និង Tech និយម ដែលជាការបង្ហាញពីការប្តេជ្ញារបស់ Kia ក្នុងការប្រកូតប្រជែងកាន់តែខ្លាំងនៅក្នុងវិស័យឧស្សាហកម្មរថយន្តនាពេលអនាគត ជាពិសេសរថយន្តអគ្គីសនីតែម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន