រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិន គឺ BYD Seal និង Volvo EX30 ត្រូវបានជ្រើសរើសជារថយន្តដែលស្ថិតនៅក្នុងបញ្ចីរថយន្តទាំង 5 ដែលបានឈ្នះពានរង្វាន់រថយន្តអឺរ៉ុបប្រចាំឆ្នាំ 2024។ រថយន្តអគ្គិសនីទាំងពីរម៉ូដែលរបស់ក្រុមហ៊ុនទាំងពីរនេះ គឺផលិតដោយក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ចិន គឺ BYD និង Volvo ហើយត្រូវបានចុះបញ្ជីក្នុងចំណោមរថយន្តមានប្រជាប្រិយភាពបំផុតទាំង 5 របស់អឺរ៉ុបសម្រាប់ឆ្នាំ 2024។ សម្រាប់រថយន្តទាំង 5 ដែលបានឈ្នះពានរង្វាន់រថយន្តរបស់អឺរ៉ុប នឹងត្រូវប្រកាសនៅឯពិធីតាំងពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវក្នុងខែកុម្ភៈ ឆ្នាំ 2024។ BYD Seal និង Volvo EX30 នឹងប្រកួតប្រជែងដើម្បីក្លាយជារថយន្តដែលមានប្រជាប្រិយបំផុតជាមួយនឹងរថយន្តចំនួន 5 ម៉ូដែលផ្សេងទៀត។
សម្រាប់បញ្ជីរថយន្តដែលបានសម្រាំងលើកដំបូងក្នុងការប្រកូបប្រជែងយកពានរង្វាន់រថយន្តប្រចាំឆ្នាំរបស់អឺរ៉ុបមានចំនួន 28 គ្រឿង ហើយក្នុងនោះមាន 7 គ្រឿងជារថយន្តផលិតនៅប្រទេសចិន។ រថយន្តរបស់ចិនចំនួន 5 គ្រឿង ដែលមិនបានជាប់នៅក្នុងបញ្ចីសម្រាំងចុងក្រោយ គឺមាន BYD Atto 3 (Yuan Plus), BYD Han, BYD Dolphin, Smart #1, និង Nio ET7។ ម៉ូដែល Smart #1 និង Volvo EX30 គឺត្រូវបានផលិតឡើយដោយផ្អែកទៅលើស្ថាបត្យកម្ម SEA និងត្រូវបានផលិតឡើងដោយសម្ព័ន្ធក្រុមហ៊ុន Geely Group ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។
ដោយឡែកសម្រាប់រថយន្តផ្សេងទៀត គឺត្រូវបានផលិតដោយក្រុមហ៊ុនផលិតរបស់ប្រទេសកូរ៉េ អាល្លឺម៉ង់ បារាំង និងជប៉ុន។ ប្រទេសចិន និងបារាំងមាន 28.5% ក្នុងបញ្ជីសម្រាំងចុងក្រោយរៀងៗខ្លួន ខណៈដែលប្រទេសកូរ៉េខាងត្បូង អាល្លឺម៉ង់ និងជប៉ុនមានចំនួន 14.3%។ចំពោះរថយន្ត 7 គ្រឿងដែលជាប់ក្នុងបញ្ចីចុងក្រោយត្រៀមដណ្តើមពានរង្វាន់រថយន្តអឺរ៉ុបប្រចាំឆ្នាំ 2024 គឺមានដូចជា BMW 5-Series, BYD Seal, Kia EV9, Peugeot E-3008/3008, Renault Scenic, Toyota C-HR និង Volvo EX30 ។ ហើយរថយន្តដែលបានជាប់សម្រាប់វគ្គប្រកូតផ្ដាច់ព្រ័ត្រទាំងអស់ គឺមានការវាស់វែង វិនិច្ឆ័យ លម្អិតទាំងការឌីស្សាញរូបរាង និងការបំពាក់មុខងារដែលមានភាពល្អឥតខ្ចោះ។
BYD Seal គឺជារថយន្តស៊េរីទំនើបដែលមានបំពាក់អេក្រង់កម្សាន្តទំហំ 15.6 អ៊ីញ ដែលអាចបង្វិលបាន និង LCD ទំហំ 10.25 អ៊ីញសម្រាប់បង្ហាញមុខងារសំខាន់ៗក្នុងរថយន្ត ក៏ដូចជាមានប្រព័ន្ធបំពងសំឡេង Dynaudio Speaker ចំនួន 12 គ្រាប់។ BYD Seal ត្រូវបានក្រុមហ៊ុននាំយកទៅលក់នៅទីផ្សារអឺរ៉ុបជាមួយជម្រើសកំលាំងចំនួនពីរ ដោយម៉ូដែលកំពូលអាចផលិតកម្លាំងបានដល់ 530hp។ រីម៉ូដែលដំណើរការដោយប្រព័ន្ធ RWD គឺអាចបើកបានចម្ងាយផ្លូវ 570 គីឡូម៉ែត្រនៅពេលសាកអាគុយមួយពេញម្តង។ ចំនែករថយន្ត Volvo EX30 SUV ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹង SEA Platform និងមានបំពាក់ជាមួយអេក្រង់បញ្ឈរនៅកណ្តាល។ Volvo EX30 បំពាក់នូវម៉ូទ័រអគ្គិសនីភ្លោះដែលអាចផលិតកម្លាំងបាន 422hp និងបំពាក់កញ្ចប់អាគុយថ្មទំហំ 69kWh ដែលអាចបើកបរបានចំងាយផ្លូវ 460km នៅពេលសាកថ្មមួយពេញម្តង៕