no-alternative title
no-alternative title
no-alternative title
no-alternative title

Avatr 11 SUV ម៉ូដែល Dark Knight Edition សាកថ្មពេញ និងចាក់សាំងពេញម្តង អាចរត់បាន 1,065km

ក្រុមហ៊ុន Avatr  បានប្រកាសចេញលក់រថយន្ត SUV ប្រណិតឆ្លាតវៃរបស់ខ្លួនម៉ូដែលថ្មីពិសេសគឺ Avatr 11 Dark Knight Edition។ រថយន្តអគ្គិសនី SUV ប្រណិតមួយនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់កាលពីថ្ងៃទី 27 ខែ មេសា ថ្មីៗនេះនៅទីផ្សារប្រទេសចិនជាមួយជម្រើស 5 ម៉ូដែលផ្សេងគ្នា មានទាំងម៉ូដែលកូនកាត់ និងម៉ូដែលអគ្គិសនីសុទ្ធ ជាមួយតម្លៃចាប់ពីខ្ទង់ $40,000។ សម្រាប់ម៉ូដែលថ្មី Avatr 11 Dark Knight Edition នេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធហ្វ្រាំងកម្រិតខ្ពស់ KONI high-performance suspension ដែលផ្តល់ឲ្យការបើកប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Avatr 11 គ្រប់ម៉ូដែលមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR intelligent driving assistance system របស់ Huawei ចំនួន 3 គ្រាប់ ដែលភ្ជាប់ដំណើរការជាមួយនឹងប្រព័ន្ធជំនួយការបើកឆ្លាតវៃ  Qiankun ADS intelligent driving system របស់ Huawei។ សម្រាប់ម៉ូដែល Avatr 11 Max មានជម្រើសទាំងម៉ូដែល range-extended និង pure electric។ ម៉ូដែល Max មានបំពាក់មកជាមួយប្រព័ន្ធបំពងសំឡេង Bowers & Wilkins audio systems, មុខងារ active rear wing, ទ្វារបឺត silent electric suction doors, កៅអីខាងមុខប្រភេទ front zero-gravity seats, និងកៅអីខាងក្រោយក៏មានមានមុខងារខ្យល់ ventilated, កំដៅ heated និងម៉ាស្សា massage-capable។

Avatr 11 Max EREV គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Advanced Kunlun intelligent range extension system ហើយបំពាក់កញ្ចប់ថ្ម ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 225km និងអាចជិះបានដល់ 1,065km នៅពេលគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ។ ចំពោះកម្រិតស៊ីសាំងវិញ គឺ 6.2L/100km។ សម្រាប់ម៉ូដែល Avatr 11 Max EV វិញ គាំទ្រនូវប្រព័ន្ធសាកភ្លើងតុងស្យុងខ្ពស់ 800V silicon carbide platform ជាមួយកញ្ចប់ថ្មទំហំ 116kWh CALT lithium ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 815km ហើយការសាកភ្លើងពី 30% ទៅ 80% ប្រើពេលខ្ទង់ 25 នាទី។

ដោយឡែកសម្រាប់ម៉ូដែល Avatr 11 Dark Knight Edition វិញត្រូវបានក្រុមហ៊ុនធ្វើការការប្រែរចនាបថផ្នែកខាងក្នុងកាន់តែមានភាពទាក់ទាញមានលក្ខណៈស្ព័រជាមួយនឹងការប្រើប្រាស់ពណ៌ក្រហមក្រម៉ៅ ឬហៅថា burgundy red និងពណ៌ខាងក្រៅពណ៌ខ្មៅហៅថា Brilliant Black exterior។ 

ជាមួយគ្នានេះ ក៏មានជម្រើសពណ៌ខាងក្នុងពណ៌ស្វាយ ឬផ្សែងបារីផងដែរ។ ចំនុចពិសេសរបស់ Avatr 11 Dark Knight Edition គឺការប្រើប្រាស់ប្រព័ន្ធហ្វ្រាំងគុណភាពខ្ពស់បំផុតហៅថា KONI high-performance suspension system ដែលប្រព័ន្ធហ្វ្រាំងនេះភាគច្រើន គឺប្រើនៅលើកំពូលរថយន្តប្រណាំងដូចជា Maserati Ghibli, Lamborghini Gallardo, និង Ferrari Portofino ជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន