no-alternative title
no-alternative title
no-alternative title
no-alternative title

Mazda មានគោលដៅនាំចេញឡានអគ្គិសនីរបស់ខ្លួន អោយបានចំនួន 300,000 គ្រឿងនៅត្រឹមឆ្នាំ 2027

ថ្មីៗនេះ លោក Masahiro Moro ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញនូវរថយន្តអគ្គិសនី EZ-60 ម៉ូដែល SUV របស់ខ្លួននៅក្នុងព្រឹត្តិការណ៌ 2025 Shanghai Auto Show ដែលនេះ គឺជាលើកទី 2 ហើយសម្រាប់ទស្សនៈកិច្ចមកកាន់ប្រទេសចិននៅក្នុងេយៈពេលត្រឹមតែ 3 សប្តាហ៌។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីដំណើរមកកាន់ប្រទេសចិនមុននេះ គឺលោកបានធ្វើការបង្ហាញនូវ Changan Mazda 6e ដែលជាឡានអគ្គិសនីសុទ្ធនៅទីក្រុងណានជីង។ ទស្សនៈកិច្ចបរស់លោកនៅពេលនោះ គឺមានការផ្តោតខ្លាំងទៅលើភាពរីកចំរើនរបស់ទីផ្សារនាំចេញរបស់ Mazda ក៏ដូចជាពិនិត្យទៅលើសង្វាក់ផលិតកម្មនៅប្រទេសចិនផងដែរ។

ក្រុមហ៊ុនជប៉ុនមួយនេះបានធ្វើការវិនិយោគបន្ថែមទទៅដល់ 10 ពាន់លានយ៉ន់  ដែលប្រហែលជា 1.37 ពាន់លានដុល្លាទៅលើវិស័យរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ បានដាក់គោលដៅទៅលើការនាំចេញប្រចាំបាន 10 ពាន់លានយ៉ន់ ហើយនឹងមានការបង្កើនសង្វាក់ផលិតកម្មទ្វេរដង រួមជាមួយនិងការនាំចេញរថយន្តរបស់ខ្លួនអោយបានចំនួន 300,000 គ្រឿងនៅត្រឹមឆ្នាំ 2027 ខាងមុខនេះ ដោយរាប់ទាំងម៉ូដែលអគ្គិសនីសុទ្ធ និងម៉ូដែល hybrid អោយបានចំនួន 90%។ 

សូមជំរាបថា ជាមួយនិងការគាំទ្រទៅលើម៉ូដែលថ្មីៗរបស់ Mazda នៅពេលថ្មីៗនេះ គឺដោយសារតែរថយន្តថ្មីនេះ ត្រូវបានធ្វើការឌីស្សាញថ្មីប្រកបដោយភាពទាក់ទាញ និងមានការប្រើប្រាស់នូបច្ចេកវិទ្យាថ្មីៗរបស់ចិន ហើយនិងមានការអភិវឌ្ឍនៅក្នុងស្រុកផ្ទាល់។ សម្រាប់ រថយន្តអគ្គិសនី Mazda 6e គឺមានការបំពាក់នូវបច្ចេកវិទ្យាថ្ម ដែលមានភាពទំនើប ហើយនិងមានការធ្វើតេស្តទៅលើសុវត្ថិភាពយ៉ាងជាក់លាក់ទៀតផង។ រថយន្តនេះក៏ទទួលបាននូវការបញ្ជាក់ពីប្រព័ន្ធសុវត្ថិភាពពីប្រេទេសចិន និងទីផ្សារអឺរ៉ុបផងដែរ។

ក្រុមហ៊ុន Mazda ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់សង្វាក់ផលិតកម្មរបស់ប្រទេសចិន និងការផ្គត់ផ្គង់នៅប្រទេសចិន ខណៈដែលការឌីស្សាញទៅលើរូបរាង គឺនៅតែបន្តរក្សាតាមស្តង់ដាររបស់ខ្លួនដដែល។ ដើម្បីធ្វើការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុន Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀតនៅត្រឹមឆ្នាំ 2027។

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
 TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

TECNO ប្រកាសចេញស្មាតហ្វូន CAMON 40 Pro មានមុខងារ FlashSnap ថតយករូបភាពល្អឥតខ្ចោះគ្រប់ចលនា

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

Mazda EZ-60 SUV ម៉ូដែល PHEV ចាក់សាំងពេញ និងសាកភ្លើងពេញ អាចជិះបានចម្ងាយដល់ 1,300 គីឡូម៉ែត្រ

ដោយ ប៉េងលីន
 Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

Toyota bZ3X SUV បានទៅដល់ដៃអតិថិជន 1 ម៉ឺនគ្រឿងហើយ ខណៈដែលជាង 1 ម៉ឺនគ្រឿងទៀតកំពុងតែតំរង់ជួរង់ចាំ

ដោយ ប៉េងលីន