ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ត្រូវបានគេមើលឃើញនូវកំណើនដ៏ខ្លាំងក្លាទៅលើការលក់រថយន្តអគ្គិសនី (NEV) របស់ខ្លួន ដោយកាលពីខែមុននេះ ការលក់នៅទីផ្សារបរទេស ក៏មានការកើនឡើងកំណត់ត្រាថ្មីផងដែរ។ តាមរបាយការណ៌ដែលចេញផ្សាយពេលនេះ បង្ហាញថា ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីបានចំនួន 380,089 គ្រឿងកាលពីខែមេសានេះ ដែលមានការកើនឡើង 21.34% បើធៀបទៅនឹងឆ្នាំមុននេះ ហើយក៏មានការកើនឡើង 0.71% ផងដែរពីខែមេសា នេះបើតាមការទម្លាយទិន្នន័យនៅថ្ងៃនេះ។
សូមជំរាបថា ក្រុមហ៊ុន BYD បានបញ្ឈប់ទៅលើការផលិត និងការលក់ទៅលើរថយន្តប្រភេទដំណើរការដោយម៉ាស៊ីនចំហេះពីក្នុងនៅក្នុងខែមីនាឆ្នាំ 2022 កន្លងទៅនេះ ហើយក្រុមហ៊ុននេះ ក៏បានងាកទៅផ្តោតទៅលើរថយន្តប្រភេទ producing plug-in hybrids (PHEVs) និងរថយន្តអគ្គិសនី battery electric vehicles (BEVs) ។ សម្រាប់រថយន្ត NEVs របស់ក្រុមហ៊ុន BYD នេះ គឺមានរថយន្តសម្រាប់អ្នកធ្វើដំណើររួមជាមួយនឹងរថយន្តពាណិជ្ជកម្ម ដែលការលក់ទៅលើរថយន្ត NEVs នេះគឺមានចំនួនសរុបដល់ទៅ 372,615 គ្រឿង នៅក្នុងខែមេសានេះដែលមានការកើនឡើង 19.41% បើធៀបទៅនឹងឆ្នាំមុននេះ និងការកើនឡើង 0.32% ពីខែមីនា។
សម្រាប់រថយន្តពាណិជ្ជកម្ម NEVs របស់ក្រុមហ៊ុន BYD នេះ គឺលក់បានចំនួន 7,474 គ្រឿងនៅក្នុងខែមេសា ដែលមានកំណត់ត្រានៃការលក់ខ្ពស់រយៈពេល 2 ខែជាប់គ្នា។ វាក៏មានការកើនឡើង 524.39 % បើធៀបទៅនឹងឆ្នាំមុននេះ ននិងការកើនឡើង 24.55% ពីខែមីនាផងដែរ។ សម្រាប់រថយន្ត BEVs គឺលក់បានចំនួន 195,740 គ្រឿងនៅក្នុងខែមេសា ដែលមានការកើនឡើង 45.57% និងចំនួន 17.84% ពីខែមីនា។
នៅក្នុងរបាយការណ៌ថា ក្រុមហ៊ុន BYD ក៏បានលក់រថយន្តអ្នកដំណើរការ PHEVs ចំនួន 176,875 គ្រឿង នៅក្នុងខែមេសានេះដែលមានការកើនឡើង 0.40% ធៀបទៅនឹងឆ្នាំមុននេះ និងមានការធ្លាក់ចុះចំនួន 13.85% ពីខែមីនានេះ។ ក្រុមហ៊ុននេះក៏លក់រថយន្ត 79,086 NEVs សម្រាប់ទីផ្សារបរទេសនៅក្នុងខែមេសានេះ ដែលជាកំណត់ត្រារយៈពេល 5 ឆ្នាំជាប់គ្នា។ វាក៏មានការកើនឡើងចំនួន 92.84% ប្រៀបធៀបទៅនឹងឆ្នាំមុននេះ និងកើនឡើងចំនួន 8.75% ពីខែមីនានេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD ក៏ជាក្រុមហ៊ុនផលិតថាមពលអគ្គិសនីធំបំផុតទី 2 របស់ប្រទេសចិនផងដែរ៕